ភាពភ័យខ្លាចរបបផ្តាច់ការថ្មីរបស់លោកត្រាំ កំពុខិតជិតមកដល់ប៉ូលិសរដ្ឋ និង ប៉ូលិសមូលដ្ឋាននៅក្បែរអ្នក
អ៊ីមែលរបស់ អេហ្វប៊ីអាយ (FBI) ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយកាសែត ហ្ស៊ីតថូ (Zeteo) បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងជំរុញឱ្យប៉ូលិសសហព័ន្ធ និងប៉ូលិសមូលដ្ឋាន តម្រង់មុខព្រួញទៅរកជនជាតិអាមេរិកទាំងឡាយណាដែលមាននិន្នាការនយោបាយឆ្វេងនិយម (បក្សប្រជាធិបតេយ្យ)។ ខណៈពេលដែលសង្គ្រាមបជ្ឈិមបូពារ៍ដ៏ក្តៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំនៅប្រទេសអ៊ីរ៉ង់ ខិតចូលមកដល់ខែទីពីរ ហើយនិង ការមើលមិនឃើញមាននូវសញ្ញានៃការបញ្ចប់នៅឡើយនោះ សង្គ្រាមត្រជាក់មួយថ្មីទៀត ដែលគ្មានសម្លេង កំពុងឆាមឆេះយ៉ាងស្ងៀមស្ងាត់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។
គោលដៅរបស់សង្រ្គាមមួយនេះវាមិនមែន សំដៅទៅរកមហាអំណាចបរទេសដែលនៅឆ្ងាយរាប់ម៉ឺនគីឡូនោះទេ ប៉ុន្តែ គឺសំដៅទៅរកពលរដ្ឋអាមេរិកខ្លួនឯង ដែលជំទាស់មិនយល់ស្របជាមួយលោក ប្រធានាធិបតី និង ទីប្រឹក្សាខ្លាំងក្លារបស់លោក។
អាវុធដ៏សំខាន់ដែលកំពុងប្រើប្រាស់នៅក្នុងស្រុកនេះ គឺជាលិខិតបញ្ជាការសន្តិសុខជាតិប្រធានាធិបតី លេខ អេនអេសភីអឹម-៧ (NSPM-7)ដែលប៉ុនប៉ងចោទពីបទព្រហ្មទណ្ឌ លើជំនឿនិងទស្សនៈរបស់ក្រុមឆ្វេងនិយមនៃគណៈបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។
អេហ្វប៊ីអាយ របស់ លោក ត្រាំ កំពុងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីប៉ូលិសរដ្ឋ(សហព័ន្ធ) និង ប៉ូលិសមូលដ្ឋាន លើបញ្ជាការណ៍ អិនអេសភីអឹម-៧ (NSPM-7)របស់ប្រធានាធិបតី ដើម្បីជួយឱ្យពួកគេចូលរួមក្នុងការបង្ក្រាបជាបន្តបន្ទាប់បញ្ជាដោយរដ្ឋបាល លោក ត្រាំ ទៅលើក្រុមឆ្វេងនិយមរបស់គណៈបក្សប្រជាធិបតេយ្យ នេះបើយោងតាមអ៊ីម៉ែលដែលបែកធ្លាយ។
យុទ្ធនាការនេះ វាកំពុងកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងសង្គ្រាមរបស់ត្រាំនៅអ៊ីរ៉ង់ ខណៈតម្លៃថាមព
លប្រេងកំពុងកើនឡើង និង ប៉ះពាល់សេដ្ឋកិច្ចសកលយ៉ាងខ្លាំង ដែលនាំឱ្យផ្ទុះការមិនពេញចិត្តកាន់តែខ្លាំងចំពោះរដ្ឋបាលរបស់លោក ប្រធានាធិបតី ដូណាល់ត្រាំ។
នៅក្នុងការអនុវត្តជាក់ស្តែង វិធានការនេះ គឺមានន័យថា៖ បើអ្នកធ្លាប់រិះគន់ក្រុមហ៊ុនណាមួយនៅលើបណ្តាញសង្គម ឬជាអ្នកធ្លាប់កាន់ស្លាកសញ្ញាដែលទាមទារឱ្យ ICE ចាកចេញពីទីក្រុងរបស់អ្នក ឬចែករំលែកមីមអំពីជនសង្ស័យសម្លាប់ប្រធានក្រុមហ៊ុន UnitedHealthcare ឈ្មោះ លូគី ម៉ាគៀន (Luigi Mangione) ឬ ជាជនតវ៉ា និងថ្កោលទោសជាសាធារណៈនៅក្នុងសន្និសិទសាលាក្រុង ទៅលើសង្គ្រាមអ៊ីរ៉ង់របស់ត្រាំ វិធានការនេះ គឺណែនាំឲ្យរដ្ឋាភិបាលសហព័ន្ធ និងប៉ូលិសក្នុងតំបន់របស់អ្នក ឲ្យកត់ត្រា និងបញ្ជូន បញ្ជីនៃ«សមគំនិតនូវបទឧក្រិដ្ឋ» របស់អ្នកនេះ ទៅឱ្យ អេហ្វប៊ីអាយ (FBI) ដើម្បីពិនិត្យបន្ត។
វាហាក់មិនមែនជា បញ្ជាការប្រធានាធិបតីធម្មតា ដែលគ្រាន់តែជំរុញផ្នែកមួយនៃម៉ាស៊ីនរដ្ឋបាលសហព័ន្ធ ឬកែតម្រូវភ្នាក់ងារសហព័ន្ធឱ្យស្របតាមចិត្តប្រធានាធិបតីនោះទេ បញ្ជាការសន្តិសុខជាតិមួយនេះ គឺមានគោលដៅប្រើប្រាស់ជាឧបករណ៍ស៊ើបការណ៍ និង រាប់ចូលជាការពារនូវសន្តិជាតិទាំងមូល ដែលជាហេតុផល នាំឲ្យខ្លឹមសារច្បាប់នេះត្រូវបានចាត់ថ្នាក់សម្ងាត់ ឈ្មោះថា អេនអេសភីអឹម-៧ (NSPM-7)ដែលសេតវិមានបានចេញផ្សាយ កាលពីខែកញ្ញា ឆ្នាំមុន ជាសាធារណៈ ដោយពុំមានការលាក់បាំងនូវគោលបំណងរបស់
វាឡើយ។
បញ្ជាការរបស់ប្រធានាធិបតីនេះ គឺជារបទដ៏ធំមួយក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មក្នុងស្រុក ចាប់តាំងពីច្បាប់ ជាតិនិយម ប៉ាទ្រីយូត អាក់ (Patriot Act) ត្រូវបានអនុម័តបន្ទាប់ពីសោកនាដកម្មក្នុង ព្រឹត្តិការណ៍ ខែកញ្ញាទី៩ (យន្តអត្តឃាដបុកអាគារពាណិជ្ជកម្មអាមេរិក) នោះមក។
ច្បាប់នេះមានវិសាលភាពទូលំទូលាយខ្លាំង មិនត្រឹមតែប្រើទៅលើការបង្រកាប រាល់សកម្មភាពប្រឆាំងរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់នូវកងកម្លាំងប្រតិបត្តិការភេរវកម្មរួម ដើម្បីជម្រុញនូវប្រសិទ្ធិភាពច្បាប់នេះផងដែរ។
វង សេរីវឌ្ឍនៈ នាយកអង្គការក្នុងស្រុក និង ជាអ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ ( អតីតបេក្ខជនជ័យលាភី ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងឧបត្ថម ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក – YSEALI ) និងជាបញ្ញវន្តបញ្ចប់ ការសិក្សារអន្តរជាតិ នៅ IFL។
ដោយ៖ យីម សម្ភា
