ST. PETERSBURG៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយប្រមុខទីភ្នាក់ងារព័ត៌មាន ពិភពលោកធំៗថា រុស្ស៊ី មិនចាត់ទុកការប្រឹង ប្រែងផលិតអាវុធឡើងវិញ ណាមួយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថាជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់ខ្លួននោះទេ ។ លោក ពូទីន បានលើកឡើងថា “យើងមិនមើលឃើញថា ការផលិតអាវុធរបស់អង្គការណាតូ ជាការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ីនោះទេ...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp បានឲ្យដឹងថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ១៤.១ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន United States Steel Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រប់គ្រងទាំងស្រុង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរការប្រឆាំងដំបូងរបស់លោក និងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងបន្ត ។...
បរទេស ៖ កាសែត Washington Post រាយការណ៍សប្តាហ៍នេះថា ប្រព័ន្ធការពារដែន អាកាសរបស់អ៊ីស្រាអែល អាចស្ទាក់ចាប់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានយ៉ាងជោគជ័យ។ ប៉ុន្តែយ៉ាងនាក្តី WaPo ក៏បានសរសេរថាដែរថា ក្នុងល្បឿនវាយប្រហារបច្ចុប្បន្ន របស់អ៊ីរ៉ង់វានឹងធ្វើឲ្យអ៊ីស្រាអែល អាចទប់ទល់បានក្នុង រយៈពេលតិចជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើមិនមានការផ្គត់ផ្គង់ បន្ថែមសំខាន់ៗពីសហរដ្ឋអាមេរិក ឬការចូលរួមដោយផ្ទាល់ ណាបន្ថែមទៀតទេនោះ ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
“នៅខែឧសភា ទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមរបស់ចិនមានចំនួន៤.១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំទូទាំងប្រទេសបានកើនឡើង៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញមានចំនួន៣.៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។” ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិន បានប្រកាសទិន្នន័យសេដ្ឋកិច្ចជាច្រើន ដែលបង្ហើបពី “តារាងពិន្ទុ”ថ្មីបំផុតនៃដំណើរការសេដ្ឋកិច្ចរបស់ចិន ។ ក្នុងបរិបទដែលសេដ្ឋកិច្ច...
ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅកាន់ក្រុងអាស្តាណា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាលលើកទី២ ដោយតបតាមការអញ្ជើញ របស់លោកTokayevប្រធានាធិបតីកាហ្សាក់ស្ថាន ។ កាលពីខែមិថុនា ឆ្នាំ២០១៦ លោកXi Jinpingបានលើកឡើងសុភាសិតមួយ ក្នុងសុន្ទរកថារបស់លោកនៅឧត្តមក្រុមប្រឹក្សា នីតិប្បញ្ញត្តិអ៊ូសបេគីស្ថានថា “ថង់ទទេមិនអាចដាក់បញ្ឈរបានឡើយ” ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។សព្វថ្ងៃនេះ ប្រទេសចិន និង...
កំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមិថុនា បានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទើបត្រឡប់មកពីធ្វើការ នៅតាមតំបន់ព្រំប្រទល់កម្ពុជា-ថៃ ចំនួន ១៩៦នាក់ នៅភូមិស្វាយម្សៅ, ភូមិអង្គរនាង និងភូមិដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ...
ភ្នំពេញ៖ សមាគមយុវជនឌីជីថលកម្ពុជា-ចិន (CCDYA) និង KOLs ល្បីៗ របស់កម្ពុជា-ចិន ១៦រូប ដែលមានអ្នកគាំទ្រ សរុបជាង ១០លាននាក់ សហការចូលរួមគាំទ្រ និង ផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ជាពិសេសក្នុងយុទ្ធនាការ ទស្សនាកម្ពុជា នារដូវកាលបៃតង( Green Season) ជូនដល់ប្រជាជនចិន និងពិភពលោកទាំងមូល។...
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា មានរៀបចំប្រគល់-ទទួលគ្រឿង ចក្រកសិកម្ម១គ្រឿង ពីមូលនិធិចិនសប្បុរសធម៌ Sanyi និងមូលនិធិចិនPEACELAND ក្រោមកិច្ចសម្របសម្រួល ពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ។ លោកស្រី Song Ximei ប្រធាននាយកដ្ឋាន សង្គ្រោះគ្រោះមហន្តរាយ នៃមូលនិធិចិនសប្បុរសធម៌Sanyiបានគូសបញ្ជាក់ថា មូលនិធិចិនទាំងពីររួមជាមួយសមាគម...
ភ្នំពេញ ៖ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានផ្តាំផ្ញើទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃ និង អ្នកនាំពាក្យក្រសួងការបរទេសថៃថា គិតគូរពីប្រទេសរបស់ខ្លួនឯងទៅល្អជាង ព្រោះប្រជាប្រិយភាព របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...