ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជី បោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទា អ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាស ដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់ មកធ្វើជាប្រជាពលរដ្ឋល្អ។ បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ការស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រ លើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ...
បរទេស ៖ មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋអាមេរិកប្រហែល ២៥០ នាក់ និងសមាជិកគ្រួសារភ្លាមៗរបស់ពួកគេ ចេញពីប្រទេសអ៊ីស្រាអែល តាមរយៈជើងហោះហើររដ្ឋាភិបាល យោធា និងជើងហោះហើរពិសេស ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនាមក មន្ត្រីបាននិយាយថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីល្ងាចថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាបញ្ចប់អរិភាព ។ សេចក្តីប្រកាសនេះបានធ្វើឡើង ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់ មីស៊ីលទៅកាន់មូលដ្ឋាន យោធាអាមេរិកក្នុងប្រទេសកាតា ជាការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អាមេរិក ទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា...