ភ្នំពេញ ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)បានមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះបានជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលនេះគឺជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ។ ព្រះមហាក្សត្រទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត...
កំពង់ធំ: លោកស្រី សុវណ្ណ វណ្ណារ័ត្ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ នៅឃុំព្រះដំរី និងឃុំសំព្រោជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ លោកស្រីបង្ហាញនូវក្រុមហ៊ុនចំនួន 8 ដែលកំពុងត្រូវការកម្លាំងពលករសម្រាប់ ចូលបម្រើការងារជាក់ស្ដែងភ្លាមៗ ដែលពុកម៉ែបងប្អូនអាចដាក់ពាក្យ...
បរទេស ៖ ប្រទេសថៃ នៅក្នុងសំណើចុងក្រោយបំផុត របស់ខ្លួន ដើម្បីបញ្ចៀសការយកពន្ធ របស់សហរដ្ឋអាមេរិក មានគោលបំណងជំរុញ ទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិក និងកាត់បន្ថយអតិរេកពាណិជ្ជកម្មចំនួន ៤៦ ពាន់លានដុល្លាររបស់ខ្លួនចំនួន 70% ក្នុងរយៈពេលប្រាំឆ្នាំ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ អង្គការណាតូ NATO លោក Mark Rutte បានព្រមានដោយជំរុញ ឱ្យប្រទេសលោកខាងលិច បង្កើនការចំណាយលើវិស័យ ការពារជាតិថា ផលិតកម្មយោធារបស់រុស្ស៊ី កំពុងកើនឡើងខ្លាំងធៀប ទៅនឹងក្រុមប្រទេសនៅអង្គការណាតូ NATO ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន លោក Georgy Tikhy បាននិយាយថា ការពិភាក្សាជាមួយលោកខាងលិច អំពីសមាជិកភាពរបស់អង្គការណាតូ សម្រាប់ទីក្រុងគៀវ កាន់តែតានតឹង និងគ្មានផលិតភាពនោះឡើយ។ បណ្តាប្រទេសលោកខាងលិចដំបូងបានគាំទ្រសេចក្តីប្រាថ្នារបស់ទីក្រុងគៀវ ដើម្បីចូលរួមជាមួយប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែការតស៊ូយោធារបស់អ៊ុយក្រែន និងការផ្លាស់ប្តូរគោលនយោបាយ អាមេរិកបាននាំឱ្យមានការធ្លាក់ចុះ នៃការគាំទ្រ។...
បរទេស៖ អគ្គីភ័យដែលបានឆាបឆេះ កាលពីយប់ថ្ងៃអាទិត្យនៅក្នុងអគារ Apartment កម្ពស់ ៥ជាន់ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារ ២នាក់ផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១០យប់ ។ នៅក្នុងអគារ Apartment...
បរទេស៖ សហភាពអឺរ៉ុបរំពឹងថា នឹងរកឃើញដំណោះស្រាយថាតើប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដាក់ទណ្ឌកម្មពន្ធលើដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក នៅក្នុងការផ្លាស់ប្តូរមួយ ដែលអ្នកសេដ្ឋកិច្ចបានព្រមានថា នឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅលើភាគីទាំងពីរ នៃមហាសមុទ្រអាត្លង់ទិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានដាក់ពន្ធនាំចូល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃថា សម្តេចគ្រាន់តែបោះដុំភ្លើងមួយដុំទៅឲ្យភាគីថៃវិញប៉ុណ្ណោះ ព្រោះថៃជាអ្នកបោះមកឲ្យកម្ពុជាមុន ។ បើតាមលោកជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា នាថ្ងៃ៧ កក្កដា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើ របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% លើការស្នើសុំធ្វើវិសោធនកម្មច្បាប់ ដកសញ្ជាតិពលរដ្ឋខ្មែរ ដែលបានគុបគិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ ។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃ៧ កក្កដា ក្រោយរដ្ឋសភា ទទួលពិនិត្យសំណើ របស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ដែលបានស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្រប សម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តី...