អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការចាត់ចែងរៀបចំរួមសម្រាប់កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងគូឡាឡាំពួ ។ មានអ្នកសារព័ត៌មានសួរថា តាមដឹង ភាគីទាំងពីរចិននិងអាមេរិកបានឈានដល់ការចាត់ចែងរៀបចំរួមអំពីការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលយកចិត្តទុកដាក់រៀងៗខ្លួនក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងគូឡាឡាំពួ ។ សូមសួរក្រសួងពាណិជ្ជកម្មចិនអាចឧទ្ទេសនាមអំពីសភាពការណ៍កាន់តែច្រើនអំពីគំនិតឯកភាពរួមក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងគូឡាឡាំពួបានទេ? ឆ្លងតាមរយៈការពិគ្រោះពិភាក្សានៅក្រុងគូឡាឡាំពួ ក្រុមការងារផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមដែលបូករួមទាំងវិស័យខាងក្រោម៖ ទីមួយ ភាគីអាមេរិកនឹងលុបចោលការដំឡើងអ្វីដែលហៅថា “ពន្ធគយថ្នាំហ្វេនតានីល”ចំនួន១០ភាគរយទៅលើទំនិញចិន(បូករួមទាំងទំនិញនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ) និងបន្តផ្អាករយៈពេលមួយឆ្នាំនូវការដំឡើងពន្ធគយបដិការចំនួន២៤ភាគរយទៅលើទំនិញចិន(បូករួមទាំងទំនិញនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ) ។ ភាគីចិននឹងកែសម្រួលវិធានការតបតវិញស្របតាមពន្ធគយភាគីអាមេរិកដូចពោលខាងលើ ។ ទីពីរ ភាគីអាមេរិកនឹងផ្អាកក្បួនច្បាប់ស្តីពីការជ្រៀតចូលចំនួន៥០ភាគរយចំពោះការគ្រប់គ្រងការនាំចេញដែលអាមេរិកបានប្រកាសកាលពីថ្ងៃទី២៩ខែកញ្ញា ។ ភាគីចិននឹងផ្អាករយៈពេលមួយឆ្នាំនូវការចាត់វិធានការគ្រប់គ្រងការនាំចេញពាក់ព័ន្ធដែលបានប្រកាសកាលពីថ្ងៃទី៩ខែតុលាកន្លងទៅនេះ ហើយនឹងសិក្សាស្រាវជ្រាវគម្រោងជាក់ស្តែងយ៉ាងលម្អិត ។...
កាលពីថ្ងៃទី៣០ ខែតុលា កិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិននិងអាមេរិកដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូលបានធ្វើឡើងនៅក្រុងប៊ូសាននៃកូរ៉េខាងត្បូង ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រកបដោយលក្ខណៈយុទ្ធសាស្ត្រនិងវែងឆ្ងាយដែលពាក់ព័ន្ធដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិនាំគ្នាផ្សព្វផ្សាយដំណឹងនិងចេញផ្សាយបទអត្ថាធិប្បាយ ដែលបានបញ្ជាក់ថា ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក ទំនាកទំនងចិន-សហរដ្ឋអាមេរិករក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធ ស្ថិរភាពនិងនិរន្តរភាព វាសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយក៏សមស្របនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ ។ ក្នុងកិច្ចជំនួបនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងរវាងចិននិងអាមេរិកនិងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងថាមពលជាដើម ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ លោក...
តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើដំណើរទៅកាន់ក្រុង Gyeongju កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង។ ចាប់ពីឆ្នាំ ២០១៣ មក លោក...
ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានកំណត់តំបន់សាកល្បងចំនួន ១ ទីតាំង ក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ មានទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ថៃ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី...
កូឡាឡាំពួរ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – មូលនិធិអាស៊ាន សហការជាមួយ TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានបង្ហាញភាពជោគជ័យនៃកម្មវិធី ASEAN SOAR Together នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (ABIS) ឆ្នាំ...
ប្រធានាធិបតីកោះតៃវ៉ាន់ថា មិនចង់បាន “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិន ហើយប្រាប់ទាហានថា មានតែកម្លាំងបាយនោះទេ ដែលអាចនាំមកនូវសន្តិភាពពិតប្រាកដ អនុប្រធានាធិបតីអាមេរិក មិនទាន់បញ្ជាក់ថាតើការសាកល្បងនុយក្លេអ៊ែរប្រភេទណាដែលអាមេរិកនឹងធ្វើនោះទេ ក្រោយពីលោក Donald Trump បានប្រកាស រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន មុនពេលផ្អាកជំនួយស្បៀងអាហាររបស់សហព័ន្ធ ព្រឹទ្ធសភាអាមេរិក បោះឆ្នោតលុបចោលពន្ធសកលរបស់លោក Donald Trump...
ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យលើវឌ្ឍនភាព ការងារកែលម្អសោភ័ណភាព និងបរិស្ថានក្នុងក្រុង ជាពិសេសនៅបរិវេណលើបុរីវប្បធម៌កោះសំពៅមាស។ ការចុះពិនិត្យលើកនេះ ផ្តោតសំខាន់លើការងារដាំដើមឈើបន្ថែមថ្មី និងការរៀបចំតុបតែងលម្អអោយកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។ លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានជំរុញយ៉ាងខ្លាំងក្លាដល់ក្រុមការងារឱ្យពន្លឿនការងារបំពាក់ ភ្លើងពណ៌ចម្រុះ សម្រាប់លម្អលើដើមឈើ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះសំពៅមាស និងតំបន់ជុំវិញ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា» (Cambodia Carbon Registry – CCR) ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ...
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាវាគ្មិន ដែលសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា (TAFTAC) រៀបចំកម្មវិធីសិក្ខាសាលា ក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាព...
អង់ការ៉ា៖ តួកគី បានឲ្យដឹងថា ការពិភាក្សាកំពុងដំណើរការជាមួយកាតា និងអូម៉ង់ ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon បន្ថែម បន្ទាប់ពីកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលបានចុះហត្ថលេខាជាមួយចក្រភពអង់គ្លេសកាលពីដើមសប្តាហ៍នេះ ដើម្បីទទួលបានយន្តហោះចម្បាំងថ្មីចំនួន ២០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិតួកគី លោក Zeki Akturk បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ការងារក៏កំពុងបន្តលើការទិញយន្តហោះចម្បាំង Eurofighter Typhoon ពីកាតា...