ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុស្តិ៍ហិរញ្ញវត្ថុCGTN Global Biz ប៉ុស្តិ៍ទេសចរណ៍ China Travel និងប៉ុស្តិ៍ភាពយន្តឯកសារ Discovering China ដែលជាកម្មវិធីទូរទស្សន៍ពិសេស ដែលផលិតដោយបណ្តាញ CGTN នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយជាផ្លូវការជាសកលតាមទម្រង់ FAST (Free Ad-supported Streaming...
ព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញស្តាប់របាយការណ៍ការងារស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាននៅទីក្រុងសានយ៉ា ខេត្តហៃណាន។ លោកបានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់រៀនសូត្រពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានប្រកបដោយស្តង់ដាខ្ពស់។ លោក Xi Jinping...
បរទេស៖ ប្រទេសដែលកំពុងពិភាក្សាអំពីបទប្បញ្ញត្តិបារតដ៏តឹងរ៉ឹងជាងមុន បានសម្រេចនៅថ្ងៃសុក្រនេះ ដើម្បីហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការនាំចេញសារធាតុផ្សំដែលមានផ្ទុកបារតនៅទូទាំងពិភពលោក នៅឆ្នាំ២០៣៤។ ការសម្រេចចិត្តនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំមួយស្តីពីអនុសញ្ញាមីណាម៉ាតា ស្តីពីសារធាត្បារត ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍នេះ។ កតិកាសញ្ញានេះត្រូវបានដាក់ឈ្មោះតាមទីក្រុងមាត់សមុទ្រមួយនៅភាគនិរតីនៃប្រទេសជប៉ុន ជាកន្លែងដែលមនុស្សជាច្រើនត្រូវបានបំពុលដោយបារតក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ប្រទេសជប៉ុន ដែលបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់មនុស្សនៅពេលនោះ ដោយសារតែអ្វីដែលខ្លួនហៅថាជំងឺមីណាម៉ាតា បានកាត់បន្ថយការប្រើប្រាស់សារធាតុផ្សំដែលមានបារតរួចហើយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលជំរុញដោយការព្រួយបារម្ភអំពីសុខភាពសាធារណៈ។ លោក Osvaldo Alvarez ប្រធានសន្និសីទនៃប្រទេសឈីលី បានឲ្យដឹងនៅពេលដែលលោកបានប្រកាសពីការឯកភាពគ្នាក្នុងចំណោមអ្នកចូលរួមថា...
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែនៅជាមួយប្រជាកសិករគ្រប់កាលៈទេសៈ ចំពោះការជួយអន្តរាគមន៍ពាក់ព័ន្ធទីផ្សារស្រូវ។ ក្នុងឱកាសអញ្ជេីញនាំយកស្រូវពូជ ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនកសិករ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ ៕
ថ្ងៃទី ៦ ខែវិច្ឆិកា កិច្ចប្រជុំស្តីពីការ បង្កើត យន្តការ “ដៃគូប្រព័ន្ធសារព័ត៌មាន សកលខាងត្បូង ” និង វេទិកាប្រព័ន្ធ ផ្សព្វផ្សាយ វីដេអូសកលលើកទី១៣ បាន បើក ធ្វ្ើ នៅក្រុង Xi’an ខេត្តShannxiប្រទេស ចិន ។ អ្នកទទួល ខុសត្រូវ នៃអង្គការអន្តរជាតិ និង...
ឃុំ Wenfu ស្រុក Jiaoling ខេត្តក្វាងទុង( Guangdong) គឺជាលំនៅដ្ឋានចាស់ របស់លោក Qiu Fengjia ដែលជាកវីនិពន្ធស្នេហាជាតិ ដ៏ល្បីល្បាញរបស់ ចុងសម័យ រជ្ជកាលឆេង និង ជា អ្នក ដឹក នាំ ដ៏ សំខាន់ ក្នុងការតស៊ូប្រឆាំងនឹងការកាត់ផ្ដាច់ដោយបង្ខំ...
ថ្ងៃទី៥ ខែវិច្ឆិកា ពិធីប្រគល់ទង់ និងដាក់ឱ្យប្រើប្រាប់ នៃនាវាផ្ទុកយន្តហោះដំបូងគេ របស់ប្រទេសចិនដែលបំពាក់ដោយប្រព័ន្ធ អេឡិចត្រូម៉ាញ៉េទិច catapult ជាឧបករណ៍ ដែលអាចឱ្យយន្តហោះបង្កើនល្បឿន មុនពេលហោះចេញពីនាវាបានប្រារព្ធធ្វើនៅកំពង់ផែយោធាមួយនៅក្រុងSanyaខេត្តHainanប្រទេសចិន។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីប្រគល់ទង់និងដាក់ឱ្យប្រើប្រាស់ ព្រមទាំងឡើងត្រួតពិនិត្យការងារនៅលើនាវា ។ លោកXi Jinpingបានយកចិត្តទុកដាក់ជាប់រហូតមកចំពោះការកសាងនិងអភិវឌ្ឍន៍នាវាផ្ទុកយន្តហោះរបស់ចិន។បន្ទាប់ពីពិធីនេះ លោកXi Jinpingបានឡើងលើនាវាផ្ទុកយន្តហោះFujian ដើម្បីស្តាប់របាយការណ៍ស្តីពីការកសាងនិងអភិវឌ្ឍន៍នាវាផ្ទុកយន្តហោះរបស់ប្រទេសចិន ព្រមទាំងបានស្វែងយល់ពីស្ថានការណ៍កសាងសមត្ថភាពប្រយុទ្ធនៃប្រព័ន្ធនាវាផ្ទុកយន្តហោះ និងការកសាងនិងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult។ បន្ទាប់មក លោកXi Jinpingបានឡើងទៅប៉មនាវាផ្ទុកយន្តហោះFujian ដើម្បីស្វែងយល់ពីស្ថានការណ៍បញ្ជាការនិងប្រតិបត្តិការយន្តហោះហោះឡើង និងចុះចត៕
ភ្នំពេញ, ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានរៀបចំពិធីបើកទិវាបើកទ្វារដោយភាពអធិកអធម ដើម្បីរឹងចំណងមិត្តភាព ដែកថែប រវាងប្រជាជនទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” ។ លោកស្រី ចុង ចៀ តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកថា ការជួបជុំគ្នាបែបនេះអាចនឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់ និងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅថា ប្រទេសចិន...