បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួបជាមួយលោក Vladimir Putin នៅតែអាចធ្វើទៅបាន នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ដោយបន្ថែមថា លោកនៅតែចង់រៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុង Budapest ។ លោក Trump បានប្រកាសហើយបន្ទាប់ មកបានលុបចោលកិច្ចប្រជុំ ដែលបានស្នើឡើងជាមួយលោកPutin...
ភ្នំពេញ : នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ចើញចុះពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិ និង វិទ្យុជាតិ លើការរៀបចំបច្ចេកទេសសម្រាប់ការផ្សាយផ្ទាល់ ទិវាបុណ្យជាតិ ៩ វិច្ឆិការ ។ ទាំងទូរទស្សន៏ និង វិទ្យុ...
បរទេស÷ ទឹកជំនន់នៅតែបន្តជន់លិចផ្ទះសម្បែង និងផ្សារនានាក្នុងខេត្ត អាងថង ប្រទេសថៃ ដោយអាជ្ញាធរបានប្រើប្រាស់ទំនប់ដី ដើម្បីគ្រប់គ្រងលំហូរទន្លេចៅព្រះយ៉ា។ មន្ទីរពេទ្យ និងអ្នកស្រុកកំពុងមានការប្រុងប្រយ័ត្នខ្ពស់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តអាងថងនៅតែមានសារៈសំខាន់ ខណៈដែលមន្ត្រីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពារប្រឆាំងនឹងការកើនឡើងនៃទឹកទន្លេចៅព្រះយ៉ា ដែលបានហូរចូលតំបន់ជាច្រើន រួមទាំងផ្សារប៉ាម៉ុក...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញប្រគល់ពានរង្វាន់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ រួមទាំងមន្ត្រីសាលាខេត្ត បានអញ្ចើញចូលរួមផ្តល់ស្រូវពូជ ចំនួន ២៩ ៩០០គីឡូក្រាម ចែកជូនប្រជាពលរដ្ឋ...
បរទេស: ក្រសួងឧតុនិយមរបស់ថៃ ព្រមានអំពីព្យុះត្រូពិច Kalmaegi ដែលធ្វើដំណើរចូលទៅក្នុងតំបន់ភាគឦសាន តំបន់កណ្តាលខាងលើ និងតំបន់ភាគខាងជើង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងខ្លាំងនៅក្នុងខេត្តចំនួន 24 ក្នុងប្រទេសថៃ ដែលប្រឈមនឹងទឹកជំនន់ភ្លាមៗ ទឹកហូរច្រោះ និងរលកសមុទ្រខ្ពស់។ សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បានព្រមានថា ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យខូចខាតសេដ្ឋកិច្ច កាន់តែអាក្រក់ ជាងការប៉ាន់ស្មាន ហើយអាចកាត់បន្ថយកំណើន GDP នៅពាក់កណ្តាលត្រីមាសទី៤។ លោកបានប្រាប់ Fox Business ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ការបិទរយៈពេល៣៨ថ្ងៃ ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សណ្ឋាគារ...
ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ នេះ គឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវសម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនៃការនាំចេញនេះ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំការធ្វើបទបង្ហាញស្តីពីការ វិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជូនសមាជិកអង្គទូតបរទេសចំនួន ៣៩ រូប ដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ វិច្ឆិកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីផងដែរថា ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ...
ភ្នំពេញ ៖ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផល ក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន៤០ លានដុល្លារអាម៉េរិកបន្ថែមទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ARDB បានគូសបញ្ជាក់ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ...