បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញានៃ រដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ចំនួន ៣៦នាក់ផ្សេងទៀត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា។ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការវាយឆ្មក់ដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់។ ចាប់តាំងពីពេលនោះមក ការវាយប្រហារសងសឹក និងប្រតិបត្តិការជើងគោកបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៦៨០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសបានប្រកាសដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី Ahmad al-Sharaa បន្ទាប់ពីការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដកគាត់ចេញពីបញ្ជីភេរវកររបស់ខ្លួន។ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តនេះកើតឡើងមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ al-Sharaa ទៅកាន់សហរដ្ឋអាមេរិក។ ការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ (OFSI)របស់អង់គ្លេស បានចេញផ្សាយសេចក្តីជូនដំណឹងផ្លូវការមួយកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា លោក al-Sharaa ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anas Khattab ត្រូវបានដកចេញពីបញ្ជីខ្មៅរបស់ខ្លួន...
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា លោកបានបញ្ជាឱ្យកងកម្លាំង ការពារជាតិអ៊ីស្រាអែល (IDF) ប្រកាសតំបន់ តាមបណ្តោយព្រំដែនអ៊ីស្រាអែល-អេហ្ស៊ីបជាតំបន់យោធាបិទ ដើម្បីបញ្ឈប់ការ គំរាមកំហែងកាន់តែខ្លាំងឡើងពីការ រត់ពន្ធអាវុធយន្ដហោះដ្រូន ។ លោក Katz ថ្លែងបន្ទាប់ពីកិច្ចប្រជុំស្តីពីការ គំរាមកំហែងដោយយន្តហោះ គ្មានមនុស្សបើកនៅក្រសួងការពារជាតិ បានឧ្យដឹងថា...
ដាម៉ាស់ ៖ យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរីបានឧ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការពង្រីកវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់វាលខ្សាច់កណ្តាល របស់ប្រទេសស៊ីរី ដោយការគ្រប់គ្រងអាកាសយានដ្ឋានជាច្រើន និងបង្កើតមូលដ្ឋានថ្មី ក្រោមការត្រួតពិនិត្យ ពេញលេញរបស់អាមេរិក។ របាយការណ៍នេះបានឧ្យដឹងថា ចលនានេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងមូលដ្ឋានយោធា របស់ខ្លួននៅក្នុងវាលខ្សាច់ស៊ីរី ដែលត្រូវបានគេស្គាល់ថាជា Badiya...