បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការិយាល័យរដ្ឋទទួលបន្ទុកអាជ្ញាសាធារណៈរបស់ ទីក្រុងអ៊ីស្តង់ប៊ុលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសតួគីបានចាប់ខ្លួនជនសង្ស័យរដ្ឋអ៊ីស្លាមIS ដែលពីមុនជា ISIS ចំនួន១១៥នាក់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ដោយផ្តោតជាពិសេសទៅលើជនដែលមិនមែនជាមូស្លីមនៅក្នុងទីក្រុង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ តាមសមត្ថកិច្ចបានចេញដីកាចំនួន ១៣៧ ដីកា បណ្ដាលឲ្យមនុស្ស ១១៥ នាក់ត្រូវបានចាប់ខ្លួន។ ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថាកាំភ្លើងខ្លី គ្រាប់រំសេវ និងឯកសារអង្គការជាច្រើនត្រូវបានរឹបអូសក្នុងអំឡុងពេលការវាយឆ្មក់ជាង១០០ដងនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល។វាបានបន្ថែមថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Tarique Rahman ដែលជាប្រធានស្តីទីនៃគណបក្សជាតិនិយមបង់ក្លាដែស ឬBNP ដែលជាបក្សប្រឆាំងក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានវិលត្រឡប់មកទីក្រុង Dhaka បន្ទាប់ពីជិត១៧ឆ្នាំ។ លោកRahman បានចុះចតនៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដែសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សយ៉ាងច្រើន ជាមួយនឹងសន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ចំពេលមានអំពើហិង្សា និងគ្មានច្បាប់នៅក្នុងប្រទេស។ ថ្លែងពីឆាក លោក...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ៨:៣៦នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ២គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ -នៅវេលាម៉ោង ៨:១៥នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ...
ភ្នំពេញ ៖ នាយប់ថ្ងៃទី ២៥ ខែធ្នូ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញ ឲ្យមានបទឈប់បាញ់ ឲ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែង...
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា បានលើកឡើងថា ការបាញ់ប្រហាររបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជាចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាសង្គ្រាមឈ្លានពានចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ប្រទេសថៃធ្វើសង្គ្រាមដោយឈ្លានពានជាឯកតោភាគីមកលើកម្ពុជាដោយឈ្លានពានចូលជ្រៅរហូតដល់ចំណុចខ្លះ ១០០គីឡូម៉ែត្រ និងបានបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល...
ភ្នំពេញ៖ វិស័យឯកជននៅកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមរយៈញត្តិថ្កោលទោសនេះ បានបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧញ៉ា សុខ ហេង ដែលជាអតីតយុទ្ធមិត្តក្នុងសមរភូមិសម័យសង្គ្រាម និងសមាគមន៍លើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន៤តោន ទឹកត្រី០៥ឡូ ទឹកស៊ីអ៉ីវ០៥ឡូ ត្រីខ០៣កេស ទឹកសុទ្ធ១០កេស និងមីចំនួន១០កេស ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។ ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី “ទឹកចិត្តសមរភូមិក្រោយ” ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានោះឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានជូនពរ លោកឧកញ៉ា សុខ ហេង និងសប្បុរជនទាំងគ្នាព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជូនលោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភ ដល់គ្រួសារវីរកងទ័ព ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយរបស់ លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការនិងជានាយកគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមការងារអនុវត្តគម្រោង ដែលបានឧបត្ថម្ភ អង្ករ...