យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលសមាជិកក្រុមប្រឹក្សាសន្តិសុខ ភាគច្រើនលើសលប់បានអំពាវនាវ ឱ្យគោរពធម្មនុញ្ញអង្គការ សហប្រជាជាតិ និងការអត់ធ្មត់ ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត។ លោក Samuel Moncada Acosta តំណាងអចិន្ត្រៃយ៍របស់ប្រទេសវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា មហិច្ឆតារបស់សហរដ្ឋអាមេរិក មិនឈប់នៅត្រឹមវេណេស៊ុយអេឡានោះទេ។ លោកបានឧ្យដឹងនៅក្នុងកិច្ចប្រជុំដែលស្នើសុំដោយវេណេស៊ុយអេឡាថា “មហិច្ឆតានេះគឺជាទ្វីប។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញរឿងនេះនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ...
ប៉ារីស៖ បារាំង បានថ្កោលទោសយ៉ាងខ្លាំងចំពោះការរឹតបន្តឹងទិដ្ឋាការដែលដាក់ដោយសហរដ្ឋអាមេរិកលើលោក Thierry Breton អតីតស្នងការអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង និងឥស្សរជនអឺរ៉ុប ៤រូបផ្សេងទៀត។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងនៅលើគណនី X របស់លោកថា “វិធានការទាំងនេះ គឺស្មើនឹងការបំភិតបំភ័យ និងការបង្ខិតបង្ខំ ដែលមានគោលបំណងធ្វើឱ្យខូចដល់អធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុប”។ មន្ត្រីអាមេរិកនៅថ្ងៃអង្គារបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការលើបុគ្គលប្រាំនាក់មកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដោយចោទប្រកាន់ពីការចូលរួមរបស់ពួកគេក្នុងការត្រួតពិនិត្យខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក...
ប្រ៊ុចសែល ៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និងអង់គ្លេស បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់កម្រិតការធ្វើដំណើរលើបុគ្គលអឺរ៉ុបចំនួន ៥នាក់ រួមទាំងអតីតស្នងការអឺរ៉ុបលោក Thierry Breton។ ដោយចោទប្រកាន់ ពីការចូលរួមរបស់ពួកគេនៅក្នុងការត្រួតពិនិត្យខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញការរឹតបន្តឹងទិដ្ឋាការលើលោក Breton និងលោក Imran...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក ហែម...
ភ្នំពេញ ៖ សមាគមខ្មែរនៅកូរ៉េ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារ មកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរ ទៅដល់វីរកងទ័ពកម្ពុជា ទាំង១៨រូប ដែលយោធាថៃ ចាប់ឃុំខ្លួនដោយខុសច្បាប់ នោះមានសុខភាពល្អនិងឱ្យឆាប់បានវិល ត្រឡប់មកកាន់មាតុភូមិវិញ ។ ការផ្ញើសាររបស់នាយឧត្តមសេនីយ៍ ទៀ ក្នុងឱកាសឯកឧត្តមផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធរាលខេមរភូមិន្ទ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថាក្រោយពីទង្វើឈ្លានពានរបស់យោធាថៃវាយបំផ្លាញរូបសំណាកហិណ្ឌូ ដែលបានកម្ពុជាបានសាងសងកាលពីពេលថ្មីៗនេះ ត្រូវបានសារព័ត៌មានរបស់ឥណ្ឌាជាច្រើនចេញផ្សាយយ៉ាងព្រោងព្រាត ចំពោះទង្វើព្រៃផ្សៃរបស់ភាគីថៃនេះ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នេត្រ ភក្ត្រា បានឲ្យដឹងថា តាំងពីថ្ងៃ២៤ ដល់២៥ធ្នូនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃ ក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជា សម្រាប់ការគោរពបូជា។ លោកបន្តថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិយ៉ាងផុលផុសបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ ដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមរយៈញត្តិថ្កោលទោស ប្រជាជនកម្ពុជាបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោក ហេង សុខណាង និង លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការនិងជាអនុប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យក្រសួងអភិវឌ្ឍន៍ជនបទ។ អំណោយដែលជាការឧបត្ថម្ភរួមមាន៖ សាប៊ូលាងចាន ចំនួន...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា វិស័យសុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សាស្រ្តាចារ្យ...