ព្រះវិហារ៖ អំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ចំនួន២កុងតឺន័រ មានប្រមាណ២៤មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន ពីសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននាំយកមកប្រគល់ជូន វីរកងទ័ពជួរមុខ និងវីរនគរបាល ទិសព្រះវិហារ ។ អំណោយនិងសម្ភារៈខាងលើនេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង...
ភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសថា ចាប់ពីម៉ោងជិត១០ដល់ម៉ោងជិត១២ថ្ងៃ២៥ ធ្នូ នេះ យោធាថៃបានបាញ់ផ្លោងសរុប២៨គ្រាប់ ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បន្តមកទៀត យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយ ភូមិសាស្រ្តភូមិជោគជ័យ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ ៕
ភ្នំពេញ ៖ ក្រសួងការបរទេសឥណ្ឌា ក្នុងនាមជាប្រទេសមួយ កាន់ព្រះពុទ្ធសាសនា និងហិណ្ឌូសាសនា បានចាត់ទុកសកម្មភាព វាយកម្ទេចរូបសំណាក អាទិទេពហិណ្ឌូ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃពីសំណាក់ក្រុមយោធាថៃ គឺមិនគោរពអារម្មណ៍របស់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក ។ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ ក្រៅពីមិនអស់ចិត្ត ចំពោះការវាយបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធនានា របស់កម្ពុជាហើយ ថែមទាំងបានបំពានដោយគ្រឿង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យឹដងថា គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន ៧ខេត្ត បិទទ្វារសរុប ១៣១១សាលា ប៉ះពាល់គ្រូបង្រៀន ១៥០៣៤នាក់ សិស្ស ៣២២១០៣នាក់ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ៕
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់អំណោយ ដែលជាការឧបត្ថម្ភរបស់សប្បុរសជន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំ ដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុ ជាក្នុងខេត្តពោធិ៍សា់តនិងបាត់ដំបង តាមរយៈ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ ដែលមានសមាសភាពចូលរួម ដោយផ្ទាល់ ៥៦៨រូប...
ភ្នំពេញ ៖ សកម្មភាពទម្លាក់គ្រាប់បែក របស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានធ្វើឲ្យកុមាររត់ចេញពីសាលារៀន ខ្លះវង្វេងឪពុក-ម្តាយ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃ២៥ ធ្នូនេះ មានប្រជាជនកម្ពុជា ជាងកន្លះលាននាក់ រួមមាន ៖ ស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ...
ភ្នំពេញ៖អគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន ការផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែនបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន ២២,៧២១កញ្ចប់ ហើយការផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន ២១,២៥៥កញ្ចប់។ ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖ សកម្មភាពខាងលើ គឺជាការវាយប្រហារដ៏សាហាវឃោរឃៅ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះយោធាថៃបានយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕