កាលពីអតីតកាល តំបន់ជាច្រើននៅភាគឦសានរបស់ប្រទេសចិនតែងមានទិដ្ឋភាពស្ងប់ស្ងាត់ក្នុងរដូវរងា ពោលគឺស្ងាត់ទាំងទេសចរ ស្ងាត់ទាំងពលរដ្ឋក្នុងសហគមន៍ ដោយភាគច្រើនសម្ងំនៅតែក្នុងផ្ទះ ជាពិសេសប្រជាកសិករទូទៅមិនអាចធ្វើស្រែចម្ការបានដោយសារសីតុណ្ហភាពរងាខ្លាំង ។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងសីតុណ្ហភាព ក្រោមសូន្យ២០ ,៣០ ឬ សឹងតែ៤០ អង្សាសេក៏ដោយ ក៏រមណីយដ្ឋាននានា នៅតំបន់ភាគឦសាន នៃប្រទេសចិនមានសភាព«ក្តៅគគុក» ពោល គឺមានភ្ញៀវទេសចរ ណែនណាន់តាន់តាប់រីករាយ ជាមួយនឹងផលិតផលទេសចរណ៍ ព្រិលទឹកកក...
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ច ការអាស៊ីរបស់ក្រសួងការបរទេសចិន បានទៅបំពេញទស្សនកិច្ច នៅកម្ពុជានិងថៃ ដើម្បីសម្របសម្រួលសម្រាប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ។ ក្នុងំអំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតី ហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី...
«ផែនការ៥ឆ្នាំ» គឺជាផែនការអភិវឌ្ឍន៍ របស់ចិនក្នុងបរិបទសកល ដែលមិនត្រឹមតែជាការកសាងសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវបរិយាប្នន ឱកាស និង សហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលមានប្រយោជន៍រួមសម្រាប់បណ្តាប្រទេសនានា ស្របតាមកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នា ជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ រួមជាមួយគំនិតផ្តួចផ្តើមសកលទាំង៤ ដែលបានផ្តួចផ្តើមនិងប្រតិបត្តិរួមគ្នាជាមួយចិន បានក្លាយជាយុទ្ធសាស្រ្តសកល ក្នុងការកំណត់ផែនការអភិវឌ្ឍទ្វេភាគីនិងពហុភាគីបានយ៉ាងល្អប្រសើរ និងប្រកបដោយចរីភាពយូរអង្វែង សម្រាប់ពិភពលោក ។ «ផែនការ៥ឆ្នាំ»...
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់អះអាងថា រុស្ស៊ីមិនមានបំណងក្នុងការធ្វើសង្គ្រាមទល់នឹងណាតូនោះទេ ចិនផ្ទុះកំហឹង បន្ទាប់ពីមន្រ្តីបក្សកាន់អំណាចរបស់ជប៉ុន ទៅទស្សនកិច្ច និងជួបជាមួយប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោក Lai Ching-te ឥណ្ឌាប្រកាសផ្តល់ជំនួយ ៤៥០លានដុល្លារ ដល់ស្រីលង្ការ សម្រាប់កសាងឡើងវិញ បន្ទាប់ពីត្រូវព្យុះស៊ីក្លូន Ditwah វាយប្រហារកាលពីខែវិច្ឆិកា ប្រធានាធិបតីអាមេរិក អះអាងជាថ្មីថា លោកបានទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររ មិនឱ្យកើតឡើង រវាងឥណ្ឌា...
រដ្ឋមន្រ្តីការបរទេសបារាំង ទាក់ទងទៅសមភាគីកម្ពុជា-ថៃ ជំរុញឱ្យមានបទឈប់បាញ់ រកឃើញដំរីញី ១ក្បាល និងកូនទើបកើត ១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះ របស់ទាហានឈ្លានពានថៃ នៅចំណុចអូរស្កាច លោក ប៉ែន បូណា ៖ អំនួតមេដឹកនាំថៃមានគោលដៅបំបាក់ទឹកចិត្តខ្មែរ ឱ្យអស់ជំនឿលើរាជរដ្ឋាភិបាល គឺយល់ខុសហើយ ក្រសួងការពារជាតិ ទាមទារឱ្យថៃ ងាកមកធ្វើកិច្ចការ មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យោធាថៃបន្តឈ្លានពានកម្ពុជានិងបានវាយប្រហារមិនរើសមុខរួមទាំងជនស៊ីវិលស្លូតត្រង់កម្ពុជាដែលតាមរបាយការណ៍ ត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ ៣០ នាក់ និងរបួស ៨៧នាក់៕
ខេត្តកំពង់ស្ពឺ៖ ដោយមានការណែនាំផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយ ផ្ទាល់យ៉ាងយកចិត្តទុកដាក់និងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តបឹងត្រកួន និងភូមិសាស្ត្រភូមិគោកព្រិច ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥នេះ បានបន្តអញ្ជើញសំណេះសំណាល និងនាំអំណោយផ្តល់ជូនគ្រួសារភៀសសឹក និង គ្រួសារកងទ័ព ចំនួន ៣១៩គ្រួសារ ក្នុងស្រុកកោះសូទិន។ ក្នុងពេលសំណេះសំណាលនោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងលោកសន្តិបណ្ឌិត...
ខេត្តសៀមរាប៖ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសប្បធម៌។ ក្នុងស្មារតី ខ្មែរជួយខ្មែរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹក លោក សាំង សេរីរដ្ឋ តំណាងឲ្យក្រុមការងារសាលាដូង របស់ លោក អ៊ុក វណ្ណដេ និង អង្គភាពសារព័ត៌មានដើមអំពិល របស់លោក អគ្គនាយក សយ សុភាព...