ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ “ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតិក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាមួយគ្នានោះដែរ ទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអភិបាលរងជាច្រើនរូបទៀត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ពីរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ ក្រុមហ៊ុនឯកជន និងសប្បុរសជន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាច្រើននាក់។ ក្នុងឱកាសនេះលោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ រួមទាំងសាច់ញាតិ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះពុំមានការបញ្ជូនពលករខ្មែរស្របច្បាប់ ឱ្យត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ ដូចការផ្សព្វផ្សាយ របស់សារព័ត៌មានមួយចំនួននោះឡើយ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ “ពុំមានពលករខ្មែរស្របច្បាប់ដែលនឹងត្រូវផុតកំណត់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានបញ្ជាក់ថា...
ប៉ៃលិន ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ច ប្រជុំហើយ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ...
ក្រសួង បានធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់ សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ យោងតាមលិខិតរបស់ ក្រសួងការបរទេស...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សមភាគីវេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងមានភាពវៃឆ្លាតក្នុងការចាកចេញពីតំណែង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ខ្លួន ដើម្បីដកលោកចេញពីអំណាច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រមូលផ្តុំកងកម្លាំងទ័ពជើងទឹកដែលលោក ត្រាំ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថា នៅក្នុងកាលៈទេសៈទប់ទល់ នឹងការឈ្លានពានពីប្រទេសថៃ មន្រ្តី និងបុគ្គលិកសុខាភិបាល ជួរមុខបានបំពេញភារកិច្ចក្នុងភាពក្លាហាន ដើម្បីសង្គ្រោះព្យាបាលដោយការគោរពស្រឡាញ់ ចំពោះអ្នកជំងឺរបួសទាំងអស់ ដោយការប្តូរផ្តាច់បំផុត ។ ក្នុងវគ្គបណ្តុះបណ្តាលភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ចំនួន ៣០៣៧នាក់...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បរិស្ថាន និងសុខភាព ត្រូវតែទទួលបាននូវការផ្តោតការ យកចិត្តទុកដាក់ខ្ពស់ពីគ្រប់វិស័យ ក្នុងពេលកម្ពុជាកំពុងស្ថិត ក្នុងស្ថានភាពប្រឈមការឈ្លានពានពីសត្រូវ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ដើម្បីលើកកម្ពស់សុខភាពបរិស្ថាន អនាម័យ សំដៅសុខភាពប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ក្នុងស្ថានភាពការឈ្លានពាននៅព្រំដែន កម្ពុជា-ថៃ លោកសាស្រ្តាចារ្យ...
ភ្នំពេញ ៖ ប្រមុខការទូតខ្មែរ បានប្រាប់ទៅភាគីបារាំង អំពីការប្តេជ្ញាចិត្តមិនងាករេ របស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញ នូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង...