ភ្នំពេញ ៖ ដោយមានការឈ្លានពានពីសំណាក់យោធាថៃ មកលើភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះតទៅ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ក្នុងស្រុកបាណន់ ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ទោះក្នុងស្ថានភាពបែបណា ក៏មន្រ្តីសុខាភិបាល បន្តថែរក្សានិងតម្កល់សេចក្តីថ្លៃថ្នូរ ស្មារតីរឹងមាំ នឹងនរ ដោយប្រកាន់ភ្ជាប់ជានិច្ច ចំពោះក្រមសីលធម៌វេជ្ជសាស្ត្រ ដែលនេះជាភាពរឹងមាំរបស់សុខាភិបាល។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិត ថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ ការងារអាទិភាពឆ្លើយតប ទៅនឹងស្ថានភាពព្រំដែន...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ប្រកាសថ្កោលទោស និងរៀបចំបណ្តឹងប្រទេសថៃ ផ្ញើទៅគ្រប់យន្តការទាំង ក្នុងសិទ្ធិមនុស្សអាស៊ាន តំបន់ និងអង្គការសហប្រជាជាតិ ហើយការវាយប្រហារមិនរើសគោលដៅ របស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ។ បើតាមសេចក្ដីថ្លែងការណ៍, ថៃ បានប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16...
ភ្នំពេញ ៖ ឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួង សុខាភិបាល បានលើកឡើងថា ការធ្វើអត្តឃាត នៅតែជាបញ្ហាដ៏រស៊ើបចម្បងមួយ ក្នុងសង្គមដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងបរិបទផ្សព្វផ្សាយព័ត៌មាន ។ ដោយសារមើលឃើញ ពីការធ្វើអត្តឃាតកើនឡើង ហើយនៅតែ ជាបញ្ហា ទើបក្រសួងប្តេជ្ញាបន្តសហការ ជាមួយក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់សុខភាព ផ្លូវចិត្ត...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ៖ -ម៉ោង ១៤:០២នាទី យោធាថៃ បានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង សារជាថ្មីថា លោកមានតួនាទីសំខាន់ ក្នុងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ មិនឱ្យកើតឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន អំឡុងពេលមានការប្រឈមមុខដាក់គ្នា ផ្នែកយោធាកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ឥណ្ឌា និងប៉ាគីស្ថាន បានជាប់ពាក់ព័ន្ធក្នុងជម្លោះយោធា...
បរទេស៖ ប្រទេសឥណ្ឌានឹងផ្តល់កញ្ចប់ជំនួយចំនួន ៤៥០ លានដុល្លារដល់ ប្រទេសស្រីលង្កាដើម្បីជួយប្រទេសដីកោះនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ របស់ខ្លួនបន្ទាប់ពី ព្យុះស៊ីក្លូន Ditwah ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ព្យុះស៊ីក្លូន Ditwah នៅខែវិច្ឆិកាបានធ្វើឱ្យមនុស្សជាង ៦០០នាក់ស្លាប់ និងរាប់លាននាក់គ្មានផ្ទះសម្បែង និងបានធ្វើឱ្យខូចខាតដល់ទៅ...
បរទេស៖ អតីតអ្នកនយោបាយរបស់ឥណ្ឌា លោក V. Vijaysai Reddy បានបង្ហាញការរិះគន់ថា ការបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូក្រោមលេសនៃជម្លោះព្រំដែន គឺមិនអាចទទួលយកបានទេ។ លោកថា ទោះកម្ពុជាដាក់ឬអត់ក៏ដោយ ការវាយប្រហារជំនឿ និងកេរដំណែល គឺបង្ហាញពីការមិនអត់ឱនឱ្យបាន។ លោក Vijaysai Reddy បានសរសេរនៅលើ X កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ថា...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាថ្មីម្ដងទៀតបានលើកឡើងថា ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែន( កម្ពុជា-ថៃ) ដោយសន្តិវិធី។ លោកបញ្ជាក់ថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់ របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ការភួតកុហកអន្តរជាតិ ដោយងាកត្រឡប់មកធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរ ពាក់ព័ន្ធទៅនឹងការបញ្ឈប់ប្រើប្រាស់អាវុធធុនធ្ងន់ គ្រប់ប្រភេទវាយប្រហារកម្ពុជាមិនរើសទីតាំង ។ ក្នុងសន្និសីទសារព័ត៌មាន អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយ ដើម្បីបិទបាំងសកម្មភាពឈ្លាន ពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា...