ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យ កម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់ នូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ថា រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសថា ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្រសួងបញ្ជាក់ថា ស្ថានការណ៍នៅទីតាំងមួយចំនួន មានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួន ក្នុងយោធភូមិភាគទី៥ យោធាថៃ...
បរទេស៖ រលកនៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយសមាជិកសភាជប៉ុន កំពុងដំណើរការ ដោយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងតូក្យូ និងទីក្រុងតៃប៉ិ ហើយក៏ទាញការឆ្លើយតបយ៉ាងមុតមាំពីទីក្រុងប៉េកាំងវិញផងដែរ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Koichi Hagiuda ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានជួបជាមួយប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោក Lai Ching-te...
បរទេស៖ សភាជាតិរបស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារបានអនុម័តច្បាប់មួយដែលមានគោលបំណងធានា និងការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មប្រឆាំងនឹងការលួចប្លន់ ការបិទផ្លូវ និងអំពើអន្តរជាតិខុសច្បាប់ផ្សេងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេង Venezuelan នៅតំបន់ ការ៉ាបៀន។ យោងតាមសារព័ត៌មាន CGTN ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា “ច្បាប់ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មប្រឆាំងនឹងការលួចប្លន់ ការបិទផ្លូវ និងអំពើខុសច្បាប់អន្តរជាតិផ្សេងទៀត” ត្រូវបានប្រកាសអនុម័តដោយប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានមានប្រសាសន៍ថា អំនួតក្អេងក្អាងរបស់មេដឹកនាំថៃមានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត និងបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេពិតជាយល់ខុសស្រឡះហើយ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា អំពើសាហាវព្រៃផ្សៃប្រកបដោយអំនួតក្អេងក្អាងរបស់មេដឹកនាំថៃ មានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច...
ភ្នំពេញ ៖ នៅម៉ោង ១១ព្រឹកថ្ងៃទី២៤ ធ្នូនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ៕
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បើទោះបីជាមេដឹកនាំថៃភូតកហុក និងបិទបាំងអំពើឈ្លានពានកម្ពុជាយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងការពិតពីភ្នែកអន្តរជាតិបានឡើយ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះកម្ពុជា-ថៃនៅព្រឹកថ្ងៃទី២៤ ខែធ្នូ លោក ប៉ែន បូណា បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។...
ភ្នំពេញ ៖ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានអះអាងថា ខ្លួនបានទាក់ទងទៅសមភាគីកម្ពុជា-ថៃ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ ដើម្បីសុវត្ថិភាពជនស្លូតត្រង់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងដែលត្រូវបានស្ថានទូតបារាំងប្រចាំកម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងអំពីជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។ លោកបន្តថា ជម្លោះនេះ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ ។...