ភ្នំពេញ ៖ ត្រឹមតែរយៈពេល១មួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃ២៣ ធ្នូនេះ យោធាថៃបានសម្រុកសន្ធប់បាញើចូលដែនអធិបតេយ្យភាពកម្ពុជាជាង៣០០គ្រាប់នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង់និងពោធិ៍សាត់។ យោងតាមការប្រកាសរបស់ក្រសួងការពារជាតិនារាត្រីថ្ងៃ២៣ ធ្នូ បានរៀបរាប់ថា ៖-ចាប់ពីម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។-ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី...
បរទេស៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសរបស់ក្រសួងការបរទេសចិន (MFA) ទទួលបន្ទុកកិច្ចការអាស៊ី លោក ដេង ស៊ីជុន បានធ្វើដំណើរទស្សនកិច្ចការទូតមួយទៀតទៅកាន់កម្ពុជា និង ថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែននាពេលថ្មីៗនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងកិច្ចការបរទេសចិន លោក Guo Jiakun ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីសំខាន់នៃក្រុមអ្នកសង្កេតការណ៍របស់ខ្លួនក្នុងការត្រួតពិនិត្យបទឈប់បាញ់។ ប្រទេសចិនមានឆន្ទៈបង្កើតលក្ខខណ្ឌ...
កូរ៉េខាងជើង ចេញមកព្រមានជប៉ុនដាច់ខាតមិនត្រូវផលិតអាវុធនុយក្លេអ៊ែរឡើយ មហាសេដ្ឋកិច្ច បច្ចេកវិទ្យារបស់អាមេរិក សរសើរបច្ចេកវិទ្យារបស់ចិន ដែលអាចឱ្យមនុស្សយន្ត Unitree អាចរាំនៅលើឆាក ដូចជាមនុស្ស ចិន ជំរុញឱ្យមានការប្រឆាំង ចំពោះការលើកឡើង របស់មន្ត្រីជប៉ុន អំពីការមានអាវុធនុយក្លេអ៊ែរ ចិន ប្រឆាំង នឹងសហរដ្ឋអាមេរិក ចំពោះការគាបសង្កត់ ក្រុមហ៊ុនចិន លោក ត្រាំ...
មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃអង្គារ បានចាត់ទុករបាយការណ៍របស់ Associated Press (AP) អំពីការជម្លៀសស្ថានទូត នៅក្នុងប្រទេសវេណេស៊ុយ អេឡាថាជា “ការកុហក”។ ការបដិសេធនេះសំដៅទៅលើរបាយការណ៍ AP ដែលបានដកស្រង់សម្តីតំណាងចារកម្មអឺរ៉ុបម្នាក់ដែលបានឧ្យដឹងថា រុស្ស៊ីបានចាប់ផ្តើមជម្លៀសបុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេចេញពីស្ថានទូត របស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា។ របាយការណ៍នេះ បានកត់សម្គាល់ថា រថយន្តជាងដប់គ្រឿង ដែលមានស្លាកលេខការទូតត្រូវបានចតនៅមុខស្ថានទូតរុស្ស៊ី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Communication Modem Port RS485 ចំនួន 100 គ្រឿង សម្រាប់ភ្ជាប់ជាមួយនាឡិកាស្ទង់នៅតាមបណ្តា អនុស្ថានីយអគ្គិសនី...
កំពង់ឆ្នាំង៖ នារសៀលថ្ងៃថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំ អញ្ជើញជាអធិបតីក្នុងពិធីបូជាសពវីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោកឱ្យកាន់កាប់តំបន់ Greenland ដែលបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពីតំបន់ Greenland ប្រទេសដាណឺម៉ាក និងសហភាពអឺរ៉ុប។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅរមណីយដ្ឋាន Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida ថា...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាន្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការថា សហរដ្ឋអាមេរិក បានពង្រីកគំនិតនៃសន្តិសុខជាតិ ហើយបានធ្វើបញ្ជីរើសអើង ចំពោះក្រុមហ៊ុនចិនដែលគាបសង្កត់ ដោយគ្មានមូលដ្ឋាន។ អ្នកនាំពាក្យ Lin Jian បានធ្វើការកត់សម្គាល់នេះ នៅពេលឆ្លើយតបទៅនឹងសំណួរ ដែលគណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបន្ថែម DJI របស់ប្រទេសចិន ទៅក្នុងបញ្ជីក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រសួងការពារជាតិបានឲ្យដឹថា ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕