ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៧ថ្ងៃហើយយោធាថៃ បាញ់ប្រហារលើកម្ពុជា ដែលបានធ្វើឱ្យប្រជាជនកម្ពុជា ជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ផលប៉ះពាល់តំបន់ និង ជនស៊ីវិលកម្ពុជា...
ប៉េកាំង ៖ ប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមន្ត្រីជាន់ខ្ពស់ម្នាក់ មកពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បានអះអាងដោយឥតលាក់លៀមថា ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian ដោយជំរុញឱ្យសហគមន៍អន្តរជាតិ មានការប្រុងប្រយ័ត្នខ្ពស់ និងប្រឆាំងនឹងការលើកឡើងបែបនេះយ៉ាងម៉ឺងម៉ាត់ ។ សេចក្តីថ្លែងការណ៍ទាំងនេះ គឺជាបញ្ហាប្រឈមដ៏ច្បាស់លាស់ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម និងរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមការឯកភាព របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀម បន្តបាញ់គ្រាប់បែកចង្កោម ប្រភេទM46 តាមរយៈគ្រាប់កាំភ្លើងធំ១៥៥មម ចូលបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាទង្វើការរំលោភច្បាប់ អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ មួយទៅហើយ បន្ថែមលើសនេះការបាញ់ប្រហារនេះ មកលើភូមិឋានផ្ទះសំបែង...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងថា ការចោទប្រកាន់របស់យោធាថៃលើកម្ពុជា អំពីការដាក់មីនថ្មី គឺតែងតែពឹងផ្អែកលើការអះអាង ជាឯកតោភាគីរបស់យោធាខ្លួនតែប៉ុណ្ណោះ ។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះបានឲ្យដឹងថា ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយ ឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា ។...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំ អញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារ លោកស្រី ប្រាក់...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ថែមទាំងនាំមកជាមួយ នូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់...
បរទេស៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងហាមឃាត់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ដែលផលិតដោយបរទេសថ្មី ដែលជាវិធានការមួយនឹងរក្សាយន្តហោះ គ្មានមនុស្សបើកដែលផលិតនៅប្រទេសចិនថ្មីៗ ដូចជារបស់ DJI និង Autel ចេញពីទីផ្សារសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ មហាសេដ្ឋីអាមេរិកផ្នែកបច្ចេកវិទ្យា លោក Elon Musk បានសរសើរ Unitree G1 ដែលជាមនុស្សយន្តចិនដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងនឹង Optimus របស់ក្រុមហ៊ុន Tesla បន្ទាប់ពីវាបានសម្តែងជាអ្នករាំបម្រុងនៅក្នុងការប្រគុំតន្ត្រីផ្ទាល់ក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកទង្វើយោធាថៃ បាញ់ផ្សែងពុល និងប្រើគ្រាប់បែកទាំងផ្លោង និងទំលាក់បំផ្លាញធនធានធម្មតាជាតិ របស់កម្ពុជាគឺជា “ទង្វើឧក្រិដ្ឋកម្មបរិស្ថាន” ។ ក្នុងបាឋកថា ស្តីពីការគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅលោក អ៊ាង សុផល្លែត...