ភ្នំពេញ ៖ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំកងកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញទាំងអស់ បន្តទប់ស្កាត់រថយន្តធុនធំ ចូលក្រុងខុសពេលវេលា និងស្រាវជ្រាវបង្រ្កាបបទល្មើសឆបោក តាមអនឡាញដោយម៉ឺងម៉ាត់ និងបទល្មើសផ្សេងៗទៀត ។ ការណែនាំរបស់ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់ទិញដី ព្រមទាំងសង់ផ្ទះជូនគ្រួសារសព លោកពលបាលឯក ញ៉ែម ភារិន កងទ័ពនៃវរសេនាតូច លេខ២៤១ កងពលធំ អគ្គរាគមន៍ លេខ ២...
ភ្នំពេញ ៖ នៅម៉ោង ១៤:៧នាទី យោធាថៃ បានបន្តបាញ់ផ្លោងចំនួន ១គ្រាប់ទៀត ចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ នៅម៉ោង ១៣:៣៧នាទី ថ្ងៃទី២៣ ខែធ្នូ នេះ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤គ្រាប់ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ៕
ភ្នំពែញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ បើតាមសេចក្ដីណែនាំខាងលើ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើង ដោយប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន...
ភ្នំពេញ ៖ កម្ពុជាបានរៀបចំគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលកម្រិតទាប និងមធ្យម ។ ការកំណត់គោលនយោបាយថ្មីនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ក្រោមការដឹកនាំរបស់លោក អូន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិន បានចេញមកធ្វើការព្រមានខ្លាំងៗ ទៅដល់ប្រទេសជប៉ុន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យប្រទេសនេះ គួរតែទទួលបានអាវុធនុយក្លេអ៊ែរ ដោយបញ្ជាក់ថា ទង្វើបែបនេះនឹង នាំមកនូវគ្រោះមហន្តរាយ ដល់ពិភពលោកម្តងទៀត ។ ទីប្រឹក្សាជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះ របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi តាមសេចក្តីរាយការណ៍ បានធ្វើការលើកឡើង...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣...
ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ការឯកភាពរវាង កម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ១០:៣៩នាទី យោធាថៃ បានបាញ់ផ្លោងចំនួន ២គ្រាប់ចូលភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត...