វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកំពុង «កំពុងតាមប្រមាញ់យ៉ាងសកម្ម» នាវាដឹកប្រេងទីបី នៅក្នុងដែនទឹកអន្តរជាតិនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិកកាលពីថ្ងៃអាទិត្យ។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ NBC News ថា «ឆ្មាំសមុទ្រសហរដ្ឋអាមេរិកកំពុងតាមប្រមាញ់យ៉ាងសកម្មនាវាកងនាវាងងឹតមួយគ្រឿង ដែលត្រូវបានអនុម័ត ដែលជាផ្នែកមួយនៃការគេចវេសទណ្ឌកម្មខុសច្បាប់របស់ប្រទេសវេណេស៊ុយអេឡា។ វាកំពុងលើកទង់ជាតិក្លែងក្លាយ និងស្ថិតនៅក្រោមបញ្ជារឹបអូសរបស់តុលាការ»។ គេហទំព័រ Bloomberg News បានរាយការណ៍កាលពីថ្ងៃអាទិត្យមុនថា នាវាដឹកប្រេងដែលមានឈ្មោះថា Bella 1...
កណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ តាមសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២២ ធ្នូ បានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក្នុងកាលៈទេសៈ...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ សកម្មភាពខាងលើជាការ វាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅ របស់យោធាថៃ ជាការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ...
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាលាដូងជំនួសមុខជូន លោកអ៊ុកវ៉ាន់ដេ នឹងលោកអ៊ុយសុធុនភ្នាក់ងារដើមអម្ពិលប្រចាំខេត្តសៀមរាប បាននាំយកចំនួយរួមមាន ទឹកសុទ្ធ អង្ករ ត្រីខ ទឹកស៊ីអ៊ីវ មី ចំនួន១២៥ គ្រួសារ យកទៅចែកជូនបងប្អូនជនភាសិតដែលស្ថិតនៅ វត្តប្រាសាទមុនីសោមសាសាន់ ភូមិ ជ្រៃខាងជេជេីង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម, ខេត្តសៀមរាប។...
ភ្នំពេញ៖ ក្រៅពីកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាននៅម៉ាឡេស៊ី ក្រសួងការបរទេសចិន បានបង្ហាញក្ដីសង្ឃឹមថា ការប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានបញ្ចប់ ហើយស្ដារសន្តិភាពឡើងវិញ ។ ក្រសួងការបរទេសចិន បានលើកឡើងថា ទាំងកម្ពុជានិងថៃ គឺជាសមាជិកសំខាន់នៃអាស៊ាន។ ចិនសរសើរ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេស ម៉ាឡេស៊ី ក្នុងការធានាសន្តិភាព។ ចិន ក្នុងនាមជាមិត្តភក្តិនិងអ្នកជិតខាងជិតស្និទ្ធ របស់ប្រទេសទាំងពីរ សង្ឃឹមយ៉ាងស្មោះត្រង់ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ដល់ ២២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ២១នាក់ និងរបួស ៨៣នាក់៕
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។ កងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត ...
ភ្នំពេញ ៖ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវដល់ កម្ពុជា-ថៃ ឱ្យធានាថា ជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ និងបន្តប្រកបជីវភាពដូចប្រក្រតី ប្រកបដោយសុវត្ថិភាព។ នេះបើតាមសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នរវាង កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី ២២ ខែធ្នូ ឆ្នាំ២០២៥។...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានឲ្យដឹងថា ការកំណត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡាថាជា “អង្គការភេរវកម្មបរទេស” គឺជាទង្វើដែលមានហេតុផលនយោបាយ នេះបើយោងាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rodriguez បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា “វាគឺជាទង្វើថ្មីដែលបំពាន ក្លែងបន្លំ ឯកតោភាគី និងមានការលើកទឹកចិត្តខាងនយោបាយ។ វាបង្ហាញជាថ្មីម្តងទៀតអំពីកង្វះភាពជឿជាក់នៃការសម្រេចចិត្តទាំងនេះ និងការរៀបចំភេរវកម្មជាអាវុធនយោបាយ...