ភ្នំពេញ ៖ ចាប់ពីម៉ោង ៨ដល់ម៉ោង ១២ថ្ងៃត្រង់ យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងចូលភូមិសាស្ត្រគោល៨, តាថាវ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក៕
ហ្គាហ្សា៖ នៅចុងឆ្នាំ២០២៥ បទឈប់បាញ់នៅតំបន់ហ្គាហ្សាហាក់ ដូចជាកំពុងដំណើរការ ដែលជាការវិវឌ្ឍដែលមនុស្សជាច្រើនទទួលស្គាល់ថា ជារបស់សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ការពិនិត្យមើលឱ្យកាន់តែច្បាស់អំពីរយៈពេលមួយឆ្នាំទាំងមូល និងសង្គ្រាមរយៈពេលពីរឆ្នាំបង្ហាញពីការពិតខុសគ្នា។ ចាប់ពីការកត់សម្គាល់ដ៏គួរឱ្យព្រួយបារម្ភអំពីការដណ្តើមយកតំបន់ហ្គាហ្សា រហូតដល់ការផ្គត់ផ្គង់អាវុធ ដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយដល់អ៊ីស្រាអែល អ្នកសង្កេតការណ៍ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានជាប់ពាក់ព័ន្ធក្នុងការពន្យារពេលសង្គ្រាម និងធ្វើឱ្យមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាកាន់តែស៊ីជម្រៅ។ ខណៈពេលដែលមានឥទ្ធិពលយ៉ាងសំខាន់ ដើម្បីជះឥទ្ធិពលដល់ដំណើរនៃសង្គ្រាម ទីក្រុងវ៉ាស៊ីនតោន មិនបានប្រើអំណាចនោះទេ អ្នកវិភាគបានចង្អុលបង្ហាញ ដោយកត់សម្គាល់ថាតាមរយៈការលំអៀង...
ភ្នំពេញ ៖ នៅវេលាម៉ោង ១១:៣២នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោងកាំភ្លើង M79 ចំនួន ៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាព បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ៕
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា លោកលែងទាក់ទង ជាមួយបេសកជនពិសេស អាមេរិកប្រចាំ តំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដោយកត់សម្គាល់ថា បណ្តាញទំនាក់ទំនង របស់ពួកគេបានអសកម្ម អស់រយៈពេលជាច្រើនខែមកហើយ។ លោក Araghchi បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីគោលជំហរ របស់កម្ពុជា ចំពោះកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា-ថៃ ដែលកម្ពុជាបានចូលរួមនោះ គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ...
បរទេស៖ ប្រទេសវេណេហ្ស៊ុយអេឡាបានថ្កោលទោស ការរឹបអូសយកនាវា ដឹកប្រេងមួយទៀតចេញពីច្រាំងសមុទ្រ ដោយចោទប្រកាន់ សហរដ្ឋអាមេរិកថា បានអនុវត្ត “អំពើលួចប្លន់” ដែលជាផ្នែកមួយនៃយុទ្ធនាការ ទូលំទូលាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៅទីក្រុងការ៉ាកាស និងរឹបអូសធនធានថាមពលដ៏ធំ របស់ប្រទេសវ៉េណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សកម្មភាពបាញ់ ទាំងកំរោលមកលើតំបន់ ស៊ីវិលរបស់កម្ពុជា ដោយមិនរើសគោលដៅ គឺជាទង្វើផ្គើនសហគមន៍អន្តរជាតិ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ជម្លោះ កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥លោក ប៉ែន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែន អធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំ គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់២០នាក់ របួស...
បរទេស៖ កាសែត Financial Times បានអះអាងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron “ក្បត់” លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដោយការមិនគាំទ្រការជំរុញ របស់អធិការបតីអាល្លឺម៉ង់ ក្នុងការលួចទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កកនៅក្នុងសហភាពអឺរ៉ុប ដើម្បីជាការផ្តល់មូលនិធិ ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...