ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា សហគមន៍អន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានដោយយោធាថៃបង្កវិនាសកម្មមកលើតំបន់ជនស៊ីវិលកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» លោក ប៉ែន បូណា បានលើកឡើងថា សហគមន៍អន្តរជាតិពិតជាបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានស្លាប់ក្រោមកណ្តាប់ដៃឈ្លានពាន របស់យោធាថៃកើនរហូតដល់ ១៩នាក់ហើយ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជម្លោះកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា បានលើកឡើងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ខុសពីយោធាថៃវាយប្រហារលើជនស៊ីវិលកម្ពុជា...
ភ្នំពេញ ៖ មុនមួយថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក អាន់វ៉ាអ៊ី ប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូវេន បានបញ្ជាក់ពីសារៈសំខាន់ជាថ្មីនៃកិច្ចសន្ទនាសម្រាប់កម្ពុជា-ថៃដើម្បីឈានទៅបញ្ចប់ភាពតានតឹង ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ាអ៊ី ប្រាហ៊ីម នៅថ្ងៃ២១ ធ្នូ នេះបានឲ្យដឹងថា លោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីដំណើរដ៏ល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំងពីរ។ បើតាមហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា...
ភ្នំពេញ ៖ ក្រសួងការពារជាតិប្រកាសថា នៅវេលាម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ ។ ប៉ុន្តែទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជាបាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា អំពើឈ្លានពាន របស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្តាល ឱ្យស្លាប់ប្រជាពលរដ្ឋសុីវិលរបស់កម្ពុជាកេីនឡេីងចំនួន ១៩នាក់ និងរងរបួសចំនួន ៧៩នាក់។ នេះបេីយោងតាមសេចក្ដីសង្ខេបព័ត៌មាន (Press Briefing) ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារ ពលរដ្ឋភៀសសឹក ដោយសារសង្គ្រាម ឈ្លានពានវាតទីទឹកដី...
To: President of the United States President of the People’s Republic of China President of the Russian Federation President of the French...
ភ្នំពេញ ៖ ក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិនPeaceland មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រដ្ឋបាលខណ្ឌសែនសុខ ក្រុមហ៊ុនOne More អង្គការYUNDI ទើបព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយក្រុមគ្រូពេទ្យកម្ពុជា–ចិន រៀបចំកម្មវិធីចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងពីកំណើតជូនដល់សិស្សានុសិស្សកម្ពុជាចំនួន ២៤៦នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា–ចិន ឃ្មួញ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការថែទាំសុខភាពកុមារ និងរកឃើញជំងឺបេះដូងពីកំណើតឲ្យបានទាន់ពេលវេលា។ លោកស្រី វ៉ង យ៉ាហួយ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន World Safe ដែលបានឧបត្ថម្ភអង្ករ ស្បៀង ទឹកសុទ្ធ និងថវិកា សរុបជាទឹកប្រាក់ចំនួន៥.៦៩៨.០០០៛ (ប្រាំលាន ហុកសិនប្រាំបួនម៉ឺន ប្រាំបីពាន់រៀល) និងថវិកាផ្ទាល់ចំនួន២.០០០.០០០៛ (ពីរលានរៀល) ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព...
សៀមរាប ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប រួមជាមួយសប្បុរសជននានា និងលោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានចុះទៅដល់ជុំរំភៀសសឹក នៅស្រុកបន្ទាយស្រី ដើម្បីចែកជូន ដូចជា អង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួនដល់ជនភៀសសឹកចំនួន ១០០គ្រួសារ...
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្តុលសែនជ័យ និងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៧៩រូប...