កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ ស្រាវជ្រាវបង្ក្រាប និងបង្ក្រាបបទល្មើស បានដឹកនាំជំនាញ សហការរដ្ឋបាលស្រុកបសេដ្ឋ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយលោក តេង ស៊ីជុន ប្រេសិតពិសេស សម្រាប់កិច្ចការអាស៊ី នៃក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។ក្នុងជំនួបនេះ បានពិភាក្សាលើរបៀបវារៈ ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ៕
ភ្នំពេញ ៖ នៅម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី ថ្ងៃទី២០ ធ្នូ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សាស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើច្បាប់ អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA) ដោយបានអនុម័តការ ចំណាយលើវិស័យយោធា ចំនួន ៩០១ ពាន់លានដុល្លារ ខណៈដែលបែងចែកថវិកា ចំនួន ៨០០ លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា-ថៃ និងវិធានការកាត់បន្ថយកម្ដៅ និងដោះស្រាយជម្លោះដោយសន្តិវិធី។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៨...
បរទេស៖ សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុមរដ្ឋអ៊ីស្លាម (ISIS) ដែលត្រូវបានចោទប្រកាន់ថា នៅក្នុងប្រទេសស៊ីរី នៅក្នុងអ្វីដែលលោកប្រធានាធិបតីអាមេរិក លោក Donald Trump បានពណ៌នាថា នេះជាការសងសឹកយ៉ាងធ្ងន់ធ្ងរ ចំពោះការសម្លាប់បុគ្គលិកអាមេរិក កាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក...
ភ្នំពេញ ៖ កម្ពុជា បានធ្វើការបណ្តេញជនជាតិ វៀតណាមសរុបចំនួន៧៧នាក់ (ស្រី៣៤នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា ។ ការបណ្តេញពួកគេចេញនេះ បានធ្វើឡើងកាលពីថ្ងៃ១៩ ធ្នូ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន...
ភ្នំពេញ៖ សាស្ត្រាចារ្យថៃម្នាក់គឺលោក Suphalak Kanchanakhundi ដែលជាអ្នកស្រាវជ្រាវឯករាជ្យបាននិយាយ យ៉ាងច្បាស់ៗថា «ប្រទេសថៃ និងពួកឥស្សរជន(រាជានិយម)ថៃ ធ្លាប់បានព្យាយាមផ្តួលរំលំលោក ហ៊ុន សែន តាមរយៈការប៉ុនប៉ងលួចធ្វើឃាត និងធ្វើរដ្ឋប្រហារ ដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច»។ ប៉ុន្តែ ផែនការ នេះមិនបានសម្រេចនោះទេ ដូច្នេះលោកចង់ឱ្យឈប់គិតអំពីរឿងនេះទៅ។ ការទម្លាយរឿងនេះបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីឈ្មោះ 101 world...
ភ្នំពេញ ៖ ចាប់ពីម៉ោង១១:១នាទី រហូតដល់ម៉ោង១១:១៦នាទី ព្រឹកថ្ងៃ២០ ខែធ្នូនេះ យោធាថៃ បានប្រើប្រាស់ យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូ ជាប់ច្រកព្រំដែនជ័យជំនះ៕
ភ្នំពេញ ៖ នៅវេលាម៉ោង ៩:២០នាទីព្រឹកថ្ងៃទី២០ ខធ្នូ នេះ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជាចូលជ្រៅ ទៅក្នុងភូមិសាស្ត្រស្រុកវាលវែល ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០ ខេត្តពោធិ៍សាត់ ៕