ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង៖ ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗ។ ឆ្លៀតឱកាសនេះ លោកបណ្ឌិតប្រតិភូ បានផ្តល់អនុសាន៍ដឹកនាំល្អៗជូនថ្នាក់ដឹកនាំ ដើម្បីអនុវត្តការងារឱ្យកាសន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ...
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការជំរុញដោយឥតឈប់ឈរនូវកម្លាំងផលិតកម្មគុណភាពថ្មី។ ការណ៍នេះ បានត្រួសត្រាយផ្លូវដល់ការលេចឡើងនៃសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low Altitude Economy – LAE) ដែលកំពុងទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីប្រជាជនចិន និងសហគមន៍អន្តរជាតិ។ LAE ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនជាលើកដំបូងក្នុងឆ្នាំ២០២៤ សំដៅលើសកម្មភាពសេដ្ឋកិច្ចដែលប្រព្រឹត្តទៅក្នុងរយៈកម្ពស់ក្រោម ៣០០០ ម៉ែត្រ ដែលរួមមាន៖ ភស្តុភារកម្មផ្លូវអាកាស ការឆ្លើយតបក្នុងគ្រាអាសន្ន និងសេវាកម្មយន្តហោះអគ្គសនីដែលគ្មានមនុស្សបើក និងអាចចុះចតដោយបញ្ឈរ...
ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ ។ ទន្ទឹមនឹងនេះ គោលនយោបាយប្រតិបត្តិការគយពិសេសនិងឯកសារពាក់ព័ន្ធត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ក្នុងនោះបូករួមទាំង បញ្ជីឈ្មោះទំនិញនាំចូលដែលជាប់ពន្ធ , គោលនយោបាយពន្ធចរាចរណ៍ទំនិញ , បញ្ជីទំនិញហាមឃាត់, គោលនយោបាយលើកលែងពន្ធគយសម្រាប់ទំនិញដែលធ្វើការកែច្នៃបន្ថែមតម្លៃនៅក្នុងកោះនិងលក់ទៅក្នុងស្រុក និងវិធីត្រួតពិនិត្យរបស់គយជាដើម។ ការដំណើរការនៃប្រតិបត្តិការគយពិសេសជាការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលនឹងបន្តពង្រីកវិស័យបើកទូលាយដោយឥតឈប់ឈរ បន្តកែលម្អយន្តការនិងប្រព័ន្ធគោលនយោបាយ ខិតខំកសាងជាច្រកទ្វារសំខាន់មួយក្នុងយុគសម័យថ្មីរបស់ប្រទេសចិនសម្រាប់ការបើកទូលាយជុំថ្មីចំពោះអន្តរជាតិ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow។ ទាំងភាគីកម្ពុជា និងថៃបានរាយការណ៍សង្ខេបទៅលោក Wang អំពីការវិវត្តន៍ចុងក្រោយបំផុតទាក់ទងនឹងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការកាត់បន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់មួយ។ យោងតាមសារព័ត៌មាន...
ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានបន្តទទួលអំណោយពីសប្បុរសជននានា ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។ *អំណោយ អ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន តាមរយៈលោក ញឹក...
ព្រុចសែល៖ នៅព្រឹកពាក់កណ្តាលខែតុលា ក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មអាល្លឺម៉ង់ Krone Group បានបញ្ឈប់ការផលិតម៉ាស៊ីនធំៗសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ពន្ធគយដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យការធ្វើអាជីវកម្មនៅទូទាំងអាត្លង់ទិក មានតម្លៃថ្លៃពេក ហើយនៅពេលដែលឆ្នាំ២០២៥ ជិតដល់ទីបញ្ចប់ សម្ពាធបង្ហាញសញ្ញាតិចតួចនៃការធូរស្រាល។ ក្រុមហ៊ុន Krone ដែលបានដំណើរការអស់រយៈពេលមួយសតវត្សរ៍មកហើយ មិនមែនជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនផលិតអឺរ៉ុបដែលមានអារម្មណ៍តានតឹងនោះទេ។ ពេញមួយឆ្នាំ ២០២៥ ពន្ធគយបានផ្លាស់ប្តូរទេសភាពសេដ្ឋកិច្ចរបស់អឺរ៉ុបដោយស្ងាត់ៗ។ អ្វីដែលបានចាប់ផ្តើមជាការតក់ស្លុតពីខាងក្រៅ បានធ្វើឱ្យស្ថានភាពពាណិជ្ជកម្មនៃតំបន់នេះចុះខ្សោយជាលំដាប់ ខណៈពេលដែលធ្វើឱ្យអតុល្យភាពផ្ទៃក្នុងកាន់តែទូលំទូលាយ។...
ខេត្តពោធិ៍សាត់ ៖លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា គម្រោងដំឡើងអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ ក្នុងភូមិសាស្ដ្រខេត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ នាពេលយប់ក្នុងពេលធ្វើដំណើរ។ ការលើកឡើងរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញចុះត្រួតពិនិត្យ កន្លែងក្រុមការងារធ្វើការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នាថ្ងៃទី១៧ ខែធ្នូ...
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាល ខេត្ត ព្រមទាំងគណៈស្នងការ បានទទួលអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួនពីសម្ដេចក្រឡាហោម ស ខេង និង លោកស្រី ញ៉ែម សាខន ព្រមទាំងបុត្រាបុត្រី ចៅៗ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានអះអាងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានជិត ៥០០,០០០ នាក់ក្នុងឆ្នាំ២០២៥នេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ក្រសួងការពារជាតិដែលចូលរួមដោយប្រធានាធិបតីVladimir Putinផងនោះកាលពីថ្ងៃពុធ លោក Belousov បាននិយាយថា សមត្ថភាព ប្រយុទ្ធរបស់អ៊ុយក្រែន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា សង្គ្រាម រវាងកម្ពុជា និងថៃ ដែលជិតឈាន ដល់រយៈពេល៧ខែនេះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ សម្រាប់ប្រទេសទាំងពីរ មានតែវិនាសកម្ម និងសោកនាសកម្ម ប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋកម្ពុជា ពិតជាមិនចង់បានសង្គ្រាម យើងមិនចង់ឃើញជាបន្តបន្ទាប់ ទៅលើការខូចខាត ការវិនាសកម្ម...