ភ្នំពេញ៖ យុវជនមួយក្រុមបានលះបង់ពេលវេលាផ្ទាល់ខ្លួនងាកមកខ្វល់ខ្វាយរឿងប្រទេសជាតិដោយបង្កើត “មូលនិធិបេះដូងតែមួយ One Heart Team (OHT) ” ដើម្បីទទួលរៀបចំជំនួយសប្បុរសធម៌របស់មហាជនខ្មែពីគ្រប់ទិសទី ដែលមានទឹកចិត្ត និងស្មារតីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនវីរកងទ័ព ក៏ដូចជាស្មារតីអាណិតស្រឡាញ់ ចំពោះបងប្អូនជនភៀសសឹកកំពុងតែជួបកាលំបាកដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។ យុវតី ហេង វឌ្ឍនា ស្ថាបនិកមូលនិធិបេះដូងតែមួយ បានប្រាប់ថា មានកត្តាធំៗ២ ដែលជំរុញឱ្យយុវតីមានការឈឺចាប់ក្នុងចិត្តអត់ទ្រាំមិនបាន...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបញ្ជាក់ថា ខ្លួនមានកិច្ចសហប្រតិបត្តិការយោធាជាមួយទាំងថៃនិងកម្ពុជា ដោយបដិសេធការជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាបន្ទាប់ពីទាហានថៃបានរឹបអូសអាវុធផលិតដោយចិនតាមបណ្តោយព្រំដែន។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា នៅថ្ងៃទី១៧ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង។ អ្នកយកព័ត៌មានម្នាក់បានសួរអំពីរបាយការណ៍ដែលអះអាងថា អំឡុងពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ទាហានថៃបានរឹបអូសសម្ភារៈយោធាពីកងកម្លាំងកម្ពុជា រួមទាំងកាំជ្រួចប្រឆាំងរថក្រោះដែលផលិតដោយចិន ហើយអ្វីដែលជាជំហររបស់ចិនចំពោះបញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនបានរក្សាកិច្ចសហប្រតិបត្តិការការពារជាតិជាធម្មតាជាមួយប្រទេសថៃ...
ភ្នំពេញ ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ខណៈសហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដែលបានផ្សព្វផ្សាយនៅលើគេហទំព័ហ្វេសប៊ុករបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសឥណ្ឌាបានផ្ញើពាក្យជូនពររបស់ខ្លួនទៅកាន់ប្រទេសបង់ក្លាដែសនៅថ្ងៃជ័យជំនះរបស់ខ្លួន ដែលរំលឹកដល់ការបញ្ចប់ជម្លោះដែលបានកត់សម្គាល់ប្រទេសអាស៊ីខាងត្បូងរំដោះចេញពីប៉ាគីស្ថានក្នុងឆ្នាំ ១៩៧១។ អ្នកប្រយុទ្ធដើម្បីសេរីភាពនៅក្នុងអ្វីដែលជាប្រទេសប៉ាគីស្ថានខាងកើតបានធ្វើសង្រ្គាមប្រឆាំងនឹងស្លាបខាងលិចនៃប្រទេសប៉ាគីស្ថានក្នុងឆ្នាំ១៩៧១បន្ទាប់ពីក្រុមចុងក្រោយនេះបានគៀបសង្កត់លើក្រុមបាតុករដែលទាមទារសិទ្ធិប្រជាធិបតេយ្យ។ ប្រទេសឥណ្ឌាបានជួយប៉ាគីស្ថានខាងកើតក្នុងសង្គ្រាម ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងអ្នកប្រយុទ្ធសេរីភាពដែលឈ្នះជម្លោះ និងបង្កើតជាប្រទេសបង់ក្លាដែសឡើង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar បានទាក់ទងទៅកាន់ទីប្រឹក្សាកិច្ចការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain ក្នុងឱកាសនោះ ដោយបានពាំនាំនូវពាក្យជូនពរទាំងឡាយពីសំណាក់ប្រទេសឥណ្ឌា។ គួរឲ្យដឹងដែរថាទំនាក់ទំនងដ៏កក់ក្តៅជាប្រពៃណីរវាងទីក្រុង New Delhi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ បង្កើនបញ្ជីប្រទេសដែលស្ថិតនៅក្រោមការរឹតបន្តឹងការចូលពេញលេញ ឬដោយផ្នែក។ សេតវិមានបាននិយាយនៅក្នុងសន្លឹកការពិតថា៖លោក Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសពង្រីក និងពង្រឹងការរឹតបន្តឹងការចូលសញ្ជាតិពីប្រទេសដែលបានបង្ហាញ ជាប់លាប់ និងកង្វះខាតធ្ងន់ធ្ងរក្នុងការពិនិត្យ ពិនិត្យ និងចែករំលែកព័ត៌មាន ដើម្បីការពារជាតិពីការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថាការបន្ថែមការរឹតបន្តឹងពេញលេញ និងការកំណត់ការចូលប្រទេសចំនួនប្រាំបន្ថែមទៀតដោយផ្អែកលើការវិភាគនាពេលថ្មីៗនេះដែលក្នុងនោះមានដូចជា ប៊ូគីណាហ្វាសូ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទី...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា មានពលរដ្ឋ និងសប្បុរសជនច្រើននាក់ បាននាំយកសម្ភារៈ ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមឧបត្ថម្ភកងទ័ព និងជនភៀសសឹក តាមរយៈអ្នកឧកញ៉ា ដែលបានរៀបចំក្រុមការងារទទួល នៅទីតាំងក្នុងកំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ។ អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់បន្ថែមថា ការទទួលជំនួយនេះ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលធានីភ្នំពេញ នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួលអំណោយសប្បុរសធម៌ Eat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាកន្លែងទទួលអំណោយពីសប្បុរសជន ពីគ្រប់ទិសទី បន្ទាប់ពីទាហានសៀមឈ្លានពាន បូរណភាពទឹកដីកម្ពុជា ។ ក្នុងការចុះពិនិត្យនេះដែរ ម្ចាស់ទីតាំងខាងលើបានស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ...
ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បេះដូងមហាសាមគ្គីគ្រួសារខ្មែរ នៅថ្ងៃទី១៦ ខែធ្នូរ ឆ្នា២០២៥ បានទទួលជំនួយឧបត្ថម្ភ ពីលោក លោកជំទាវ ជាអ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តតាកែវ ដើម្បីចូលរួមគាំទ្រដល់ វីរកងទ័ពសមរភូមិមុខ ជនភៀសសឹក និងមណ្ឌលភៀសសឹក ។ អ្នកតំណាងរាស្រ្តចូលរួមឧបត្ថម រួមមាន ៖១ – លោកជំទាវ និន សាវុធ...
ព្រះវិហារ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី សុខា គងពិសី គីមរិទ្ធី បានដឹកនាំក្រុមការងារ នាំយកបច្ច័យដែលជាសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្តឧត្តរគិរីទួលអណ្តែត ដើម្បីរួមចំណែកក្នុងការកសាងព្រះវិហារ ដែលស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្ត។ ក្នុងឱកាសនោះ លោកស្រីបានមានប្រសាសន៍ថា ការនាំយកបច្ច័យមកចូលរួមកសាងនាពេលនេះ គឺជាសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងដើម្បីទុកជាសមិទ្ធផលសម្រាប់ពុទ្ធបរិស័ទក្នុងមូលដ្ឋានប្រើប្រាស់ជាប្រយោជន៍ក្នុងកិច្ចប្រតិបត្តិសាសនា។...