ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការនាំចេញ របស់អ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងឈានដល់ជិត ១៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើង៣ភាគរយពីឆ្នាំ២០២៤ ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មនេះបាននិយាយទៀតថា តួលេខនេះគឺជិតដល់កម្រិតខ្ពស់បំផុត ចំនួន១៦៥ពាន់លានដុល្លារ ដែលបានកត់ត្រា ក្នុងឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងពីភាពធន់របស់សេដ្ឋកិច្ច បើទោះបីជារយៈពេលដ៏ស្មុគស្មាញ នៃជម្លោះពហុភាគីក៏ដោយ។ ការនាំចេញសេវាកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង៩ភាគរយដល់១០១ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើងពី៩២,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានអះអាងថា សហរដ្ឋអាមេរិកបានប្រាប់ EU មិនត្រូវប៉ះពាល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះឡើយ ព្រោះថាការទទួលយកមូលនិធិណាមួយ អាចបំផ្លាញកិច្ចចរចាជាមួយទីក្រុងម៉ូស្គូ ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន។ បន្ទាប់ពីការផ្ទុះឡើង នៃអរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ...
បរទេស៖ វ៉េណេស៊ុយអេឡាបានថ្កោលទោសការបិទផ្លូវដឹកប្រេង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា វោហាសាស្ត្រ “អ្នកធ្វើអន្តរាគមន៍ និងអាណានិគមនិយម ” របស់លោក Trump បង្ហាញឱ្យឃើញពីផែនការដ៏យូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដណ្តើមយកធនធានធម្មជាតិ វេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ...
ភ្នំពេញ ៖ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែង និងភាពចាំបាច់ ក្នុងការប្រើប្រាស់ធ្វើជា មធ្យោបាយដឹកជញ្ជូន នៅថ្ងៃទីទី១៧ ខែធ្នូ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័ត ដឹកស្បៀងអាហារទៅជួរមុខ ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ នាយឧត្តមសេនីយ៍ ស...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា បើយោងតាមរបាយការណ៍គិតត្រឹមម៉ោង ១២៖៣០ រសៀលថ្ងៃទី១៧ ខែធ្នូនេះ ជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃមានចំនួន ១៣៤ ៦៦៨ គ្រួសារស្មើនឹង ៤៤៧ ៥០៩ នាក់ មកស្នាក់នៅក្នុងជំនុំភៀសសឹកចំនួន ៨ ខេត្ត៕
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា សហគមន៍អន្តរជាតិកាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាសង្គ្រាមការការពារអធិបតេយ្យ មិនមែនជាការឈ្លានពាន ខណៈកម្ពុជា ប្រមូលបានភស្តុតាងយ៉ាងរឹងមាំ ដើម្បីប្តឹងទៅអន្តរជាតិ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា តើសង្រ្គាមអូសបន្លាយកាន់តែយូរទាហានខ្មែរ...
ម៉ានីល៖ ការិយាល័យអន្តោប្រវេសន៍ (BI) របស់ប្រទេស ហ្វីលីពីន នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងពីរនាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតមួយ របស់ប្រទេសអូស្ត្រាលី បានមកទស្សនាប្រទេសហ្វីលីពីនកាលពីខែមុន។ លោក Naveed Akram និងខ្មាន់កាំភ្លើង ដែលជាឪពុកអាយុ ៥០ឆ្នាំរបស់រូបគេ គឺលោក Sajid Akram បានមកដល់ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី១...
បាងកក៖ គណបក្សភឿថៃនៃប្រទេសថៃ បានប្រកាសបេក្ខជននាយករដ្ឋមន្ត្រីបីរូប នៅថ្ងៃអង្គារនេះ គឺលោក យ៉តឆាណាន វង្សសាវ៉ាត់ លោក ស៊ូរីយ៉ា ជួងរុងរួងគិត និងលោក ជូឡាភុន អាម៉នវីវ៉ាត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត។ យោងតាមប្រវត្តិរូបសង្ខេបដែលចេញ ផ្សាយដោយគណបក្សភឿថៃ លោក យ៉តឆាណាន គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យម៉ាហ៊ីដុល ហើយក៏ជាអនុប្រធានផ្នែកស្រាវជ្រាវ នៃសាកលវិទ្យាល័យផងដែរ។...
ប៊ែរឡាំង៖ ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡនស្គី បានបញ្ចប់ការចរចាដ៏វែងឆ្ងាយ ជាមួយលោក Steve Witkoff បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក Jared Kushner កូនប្រសាររបស់លោក ត្រាំ នៅទីក្រុងប៊ែរឡាំង ដោយពណ៌នាអំពីការចរចានេះថា “មានផលិតភាព”។ ការចរចានេះ...