ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។ យោងតាមសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ធ្នូ នេះ ថា «ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកលោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញអមដំណើរលោកស្រី ហ៊ុន ស៊ីណា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់យ៉ាងច្រើនជាការរួមចំណែកឧបត្ថម្ភ គាំទ្រដល់កងទ័ពនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការវាយប្រហាររបស់ទ័ពកម្ពុជា ផ្តោតលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ មានតែភាគីថៃទេដែលបានធ្វើការវាយប្រហារលើទីតាំងជនស៊ីវិលដោយបានធ្វើពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ចំនួន ១៧នាក់...
ភ្នំពេញ៖ ក្រុមហ៊ុន KOI thé និង TUBE COFFEE បានបើកយុទ្ធនាការចែក ភេសជ្ជៈចំនួន ២០,០០០ កែវ ជូនក្រុមស្ម័គ្រចិត្ត លះបង់កម្លាំងកាយនិងចិត្ត ក្រោមស្មារតីខ្មែររួបរួម ខ្មែរសាមគ្គី។ ក្នុងនោះក្រុមហ៊ុន KOI thé និង TUBE COFFE ក៏បានផ្តល់ជូនក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
បរទេស៖ ភាពចម្រូងចម្រាសមួយទៀតបានកើតឡើងនៅស៊ីហ្គេមលើកទី ៣៣ ក្នុងប្រទេសថៃ នៅពេលដែលសមាជិកនៃក្រុមកីឡា pencak silat របស់ម៉ាឡេស៊ី បាននាំគ្នាវាយប្រហារទៅលើអាជ្ញាកណ្តាលបន្ទាប់ពីចាញ់ម្ចាស់ផ្ទះថៃក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅសង្វៀន Impact Arena ក្នុងទីក្រុង Muang...
បរទេស៖ ប្រទេសថៃមានគម្រោងយកយន្តហោះទៅដឹកពលរដ្ឋរបស់ខ្លួន ចំនួន ៤០០០ នាក់ដែលជាប់គាំងនៅប៉ោយប៉ែត របស់កម្ពុជាត្រឡប់ មកផ្ទះវិញ។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូនេះបានឲ្យដឹងថា លោក Chatchai Bangchuad អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយនៅ ថ្ងៃអង្គារថា មន្ត្រីបានយល់ព្រមជួយធ្វើមាតុភូមិនិវត្តន៍ជនជាតិថៃចំនួន ៣០០០ ទៅ ៤០០០ នាក់ដែលជាប់គាំងនៅប៉ោយប៉ែត...
ឧត្តមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយ ជាស្បៀងអាហារ សម្ភារៈចាំបាច់មួយចំនួនធំ ដែលជាអំណោយសប្បុរសធម៌ ពីសប្បុរសជនបានផ្ដល់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនវីរៈកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្ដរមានជ័យ។ ការនាំយកអំណោយប្រគល់ដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹកខាងលើនេះ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរង ជាតំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានប្រគល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំង ជាមួយសត្រូវឈ្លានពាន នៅគ្រប់សមរភូមិទាំងអស់ ។ ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ១០០មម លើរថក្រោះបាញ់ចូល ភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី , ប្រាសាទតាមាន់ និងថ្មដូន ។ សម្រាប់នៅម៉ោង៧ព្រឹកថ្ងៃដដែលនេះ យោធាថៃបានបន្តបាញ់ផ្លោង...
ភ្នំពេញ ៖ បន្ទាប់ពីធ្វើការចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការ ប្រគល់វត្ថុបុរាណខ្មែរ ចំនួន៣រូបជូនមកកម្ពុជាវិញ...