បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings Inc. បានឲ្យដឹងថា ខ្លួនគ្រោងនឹងទិញយន្តហោះសរុបចំនួន ៧៧គ្រឿងពីក្រុមហ៊ុន Boeing Co., Airbus SE និង Embraer SA ដែលជាការបញ្ជាទិញតែមួយដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនជប៉ុន ដែលមានតម្លៃប្រហែល ២ទ្រីលានយ៉េន (១៣.៤ ពាន់លានដុល្លារ) ដោយផ្អែកលើតម្រូវការខាងក្នុងដ៏រឹងមាំ។ ក្រុមហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាកំពូលនៃប្រទេសស្លូវ៉ាគីបាននិយាយថា ស្លូវ៉ាគីមានសិទ្ធិក្នុងការស្វែងរកសំណងសម្រាប់ជំនួយដែលខ្លួនបានផ្តល់ដល់អ៊ុយក្រែន ប្រសិនបើប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងចាត់វិធានការស្រដៀងគ្នានេះ។ លោក Andrej Danko ប្រធានគណបក្សជាតិស្លូវ៉ាគី និងជាឥស្សរជនសំខាន់ក្នុងក្រុមចម្រុះកំពុងកាន់អំណាចបានបញ្ចេញមតិនៅក្នុងវីដេអូហ្វេសប៊ុកកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលស្លុវ៉ាគីគឺមានសិទ្ធិទាមទារសំណងដែលមានទំហំ ៣,៥ពាន់លានអឺរ៉ូនោះមកវិញ ។ ដោយឆ្លុះបញ្ចាំងលើរបាយការណ៍ដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងចរចាកិច្ចព្រមព្រៀងដែលអ៊ុយក្រែនអាចប្រគល់ ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន ជាសំណងសម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក លោក Danko បានចោទសួរថាតើចុះសហភាពអឺរ៉ុបនឹងអាចទទួលបានអ្វីខ្លះជាថ្នូរនឹងជំនួយរបស់ខ្លួន។...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សន្និបាតនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីស្ថាប័នអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៤ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យពិនិត្យបានហ្មត់ចត់ចំពោះការលក់ «ភេសជ្ជៈផ្អែម» ក្នុងសាលារៀន ដោយសារបច្ចុប្បន្នមានក្មេងៗជាច្រើនកើតជំងឺទឹកនោមផ្អែម។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាលើហេដ្ឋារចនាសម្ព័ន្ធ អាគារសិក្សា ក្នុងវិស័យអប់រំ មិនត្រូវឱ្យក្លាយជាឧបស័គ្គរាំងខ្ទប់ ដល់ការសិក្សានោះឡើយ ដែលទាមទារឱ្យចេះឆ្នៃប្រឌិត តាមលទ្ធភាពកំពុងមាន ហើយបន្តចូលរួមដើម្បីឱ្យកាន់តែប្រសើរ ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដោយផ្ដោតលើការបង្ការ និងទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំទៅកាន់អភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកសាលា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំ ឱ្យជ្រើសរើស ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា...
កំពង់ធំ: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនដល់កងកម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការបរិស្ថានព្រះអាទិត្យ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាពង្រឹងលើចំណេះវិជ្ជា ដល់កូនសិស្សសាលាតាំងពីនៅថ្នាក់បឋមសិក្សា ដើម្បីឈានទៅដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃ២៦ កុម្ភៈ សម្ដេចធិបតី បានមានប្រសាសន៍ថា ការបន្តពង្រឹងលើវិស័យអប់រំគឺជាវិធានគន្លឹះមួយដ៏សំខាន់មិនអាចខ្វះបានឡើយ ហើយគោលដៅរបស់សម្ដេចមានតាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក ដើម្បីឈានទៅចាប់យកសញ្ញាបត្រ កុំឲ្យដូចពាក្យគេនិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកបានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ICC) ស៊ើបអង្កេតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមន្ត្រីកំពូលនៃរដ្ឋបាលរបស់គាត់ដោយចោទប្រកាន់ ពួកគេថាបានដើរតួសំខាន់សម្រាប់ ឧក្រិដ្ឋកម្មសង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា។ អង្គការដែលមានឈ្មោះ ប្រជាធិបតេយ្យសម្រាប់ពិភពអារ៉ាប់ឬ DAWN បានដាក់សំណើរបស់ខ្លួនជាមួយរដ្ឋអាជ្ញា ICC លោក Karim Khan កាលពីខែមុននេះបើយោងតាម សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ...