ថ្ងៃទី២៥ ខែតុលា ជាទិវារំលឹកខួបទី៧៥នៃថ្ងៃដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ។ «Rodong Sinmun »ដែលជាកាសែតរបស់គណៈកម្មាធិការមជ្ឈិមបក្សពលកររបស់កូរ៉េខាងជើង បានចេញផ្សាយអត្ថបទរំលឹកខួបអនុស្សាវរីយ៍ក្រោមចំណងជើងថា «គុណបំណាច់របស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិននឹងបំភ្លឺចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិនជាប់ជានិច្ច» ។ អត្ថបទបានលើកឡើងថា ប្រជាជនកូរ៉េខាងជើងសូមសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះវីរជនកងទ័ពស្ម័គ្រចិត្តប្រជាជនចិននិងទាហានជើងចាស់ទាំងឡាយ ដែលបានជ្រោងទង់ជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក និងការពារមាតុប្រទេស ហើយបានប្រកៀកស្មាគ្នាជាមួយកងទ័ពកូរ៉េខាងជើងធ្វើការតស៊ូប្រយុទ្ធ ។ កូរ៉េខាងជើងនឹងចងចាំមិនភ្លេចនូវស្មារតីពលីដ៏ឧដុង្គឧត្តមរបស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិន ។ អត្ថបទបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់អ្នកដឹកនាំកំពូលរបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ...
ការបង្រួបបង្រួមជាតិជាតម្រូវការដ៏ចាំបាច់សម្រាប់ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិន គឺជាការសន្និដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេលជាយូរកន្លងមក បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជនចិនបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរការនៃការបង្រួបបង្រួមជាតិ និងការសម្រេចបាននូវបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ។ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បង្ហាញថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រមានមនោសញ្ចេតនាពីធម្មជាតិនិងការយល់ដឹងពីជនជាតិដែលឈាមរមែងខាប់ជាងទឹកនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលមិនអាចកែប្រែដោយនរណាម្នាក់ឬកម្លាំងណាមួយនោះទេ និន្នាការជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារប្រជាជាតិចិនឡើងវិញគឺមិនអាចរារាំងបានដោយនរណាម្នាក់ឬកម្លាំងណាមួយឡើយ។ បន្ទាប់ពីការបង្រួបបង្រួមជាតិ ដោយមានការគាំទ្រយ៉ាងរឹងមាំពីមាតុប្រទេស ជនរួមជាតិតៃវ៉ាន់នឹងទទួលបានជីវភាពរស់នៅកាន់តែល្អប្រសើរ ឱកាសអភិវឌ្ឍន៍កាន់តែច្រើន កាន់តែមានសន្តិសុខនិងសេចក្តីថ្លៃថ្នូរ ហើយក៏នឹងមានជំនឿចិត្ត និងទីបង្អែកកាន់តែរឹងមាំលើផ្ទៃអន្តរជាតិ តៃវ៉ាន់នឹងទទួលបានសន្តិភាពជានិរន្តរ៍ ហើយប្រជាជនតៃវ៉ាន់នឹងមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន...
កាលពីថ្ងៃទី២៧ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។ លោក Li Qiang បានថ្លែងថា កាលពី២០ឆ្នាំមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្កើតឡើងនៅក្រុងគូឡាឡាំពួ ។ រយៈពេល២០ឆ្នាំកន្លងទៅនេះ កិច្ចប្រជុំកំពូលបានដើរតួនាទីមានលក្ខណៈស្ថាបនាជាទូទៅ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ ។ លោក Li...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
បាត់ដំបង ៖ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅខេត្តបាត់ដំបង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមិនកំណត់អាយុទេ។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា មន្ត្រីដែលចូលនិវត្តន៍រួចហើយក្ដី ក៏នៅតែអាចប្រឡងប្រជែង បន្តបម្រើការងារជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ ឱ្យតែពួកគាត់មានឆន្ទៈ និងកម្លាំងកាយក្នុងការបំពេញការងារបន្តបាន។ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តធំៗចំនួន៥ ក្នុងខែតុលានេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលានេះថា...
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈកម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ។ ការបញ្ជាក់នូវការប្តេជ្ញា របស់នាយករដ្ឋមន្ត្រីទាំងពីរខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៨...
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន៥ខ្សែ នៅក្នុងខេត្តបាត់ដំបង។ ផ្លូវជនបទចំនួន៥ខ្សែ មានដូចខាងក្រោម៖ -ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ...
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង...