បរទេស៖ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងតម្លៃ ៧,៤១ ពាន់លានដុល្លារ សម្រាប់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿង។ កិច្ចព្រមព្រៀងដែលកើតឡើងចំពេលមានភាពតាន តឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាងនោះ ត្រូវបានបញ្ជាក់កាលពីដើមខែនេះដោយគណៈកម្មាធិការខុទ្ទកាល័យ សន្តិសុខរបស់ទីក្រុងញូវដែលីរបស់ឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំ និង មន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាំងអស់ ចាំបាច់ធ្វើការផ្សព្វផ្សាយ ជួយបង្កើនសកម្មភាពចូលរួម ប្រកបដោយប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាន នូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»។ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ សម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវ ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថល របស់រាជរដ្ឋាភិបាល។ លោក បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្ម ដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។...
សូមជូនដំណឹងដល់លោកស្រី ជុន សុធា! សូមលោក ទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល៧ថ្ងៃ បន្ទាប់ពី ការជូនដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាង ខ្ញុំបានព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ ក្នុងករណីលោកស្រី មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ក្នុងមួយថ្ងៃៗ មន្រ្តីផ្នែកទទួលបន្ទុក ខាងរដ្ឋបាលពន្ធគយ បានទទួលពន្ធគយប្រមាណ ជាជិត២០លានដុល្លារក្នុងមួយថ្ងៃៗ ។ បើតាមសម្តេចធិបតីថ្លែង ចេញពីវេទិកា នៃការអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យអភិបាលខេត្ត ឬអភិបាលស្រុកទាំងអស់ ត្រូវផ្លាស់ប្តូរ និយមន័យចេញ នៅពេលដែលមានវិនិយោគិន ចង់មកវិនិយោគក្នុងខេត្តស្រុករបស់ខ្លួន កុំសួរថា«បានអ្វីមកខ្ញុំ» (ខ្លួនឯង) ត្រូវសួរថា «បានអ្វីមកខេត្តរបស់ខ្ញុំ»វិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវគ្រប់គ្រងសត្វរបស់ខ្លួនបានត្រឹមត្រូវ កុំឱ្យសត្វទាំងនោះដើរផ្លូវកាត់ផ្លូវ ដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាពេលបច្ចុប្បន្នកម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមជាមួយសមរភូមិសង្គ្រាមពាណិជ្ជកម្មក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋនោះទេនៅតែបន្តខាំស្មៅជាមួយពលរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១,៣៣,៤១ នាខេត្តកំពតនាព្រឹកថ្ងៃទី២៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅទូទាំងពិភពលោកបានជួបបញ្ហាជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ ចប់ពីមួយចូលមួយ ។ ជាក់ស្តែងបន្ទាប់ពីបញ្ចប់បញ្ហាជំងឺកូវីដជាសកលមក ចូលមកដល់សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ២៩ មេសានេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ របស់វៀតណាម ។ នាឱកាសនេះ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរក្រុមអ្នករិះគន់ថា ឥឡូវនេះ ប្រទេសណាខ្លះមិនខ្ចីលុយបរទេស? គ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នា។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោក ប្រភពចំណូល និងរដ្ឋ មានមកពីណាខ្លះ? ដូច្នេះភាគច្រើនគឺខ្ចីគេ គ្រាន់តែទម្រង់ នៃការខ្ចីខុសគ្នា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប...