ភ្នំពេញ ៖ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃបាននិងកំពុង ចាប់ផ្តើមដំណើរការ នៅម៉ោងប្រមាណជា១០និង៤៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅលើទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៃទឹកដីកម្ពុជា ក្រោមអធិបតីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ៕
កំពង់ស្ពឺ ៖ ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ត្រូវប្រកាសជាផ្លូវការ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយទទួលជ័យលាភី ពីក្រសួងទេសចរណ៍ ។ ពិធីប្រកាសនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។...
សៀមរាប ៖ វីតាល់ បានបន្តសហការឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង នៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប ។ វីតាល់ មានសេចក្តីសោមនស្សរីករាយក្នុង ការបន្តចូលរួមចំណែកជាដៃគូឧបត្ថម្ភធំ នៃព្រឹត្តិការណ៍ជិះកង់ វីតាល២០២៥...
ខេត្តបាត់ដំបង! ស្ត្រី០២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍ដែលកើតឡើង រវាងម៉ូតូនិងរថយន្ត នៅវេលាម៉ោង ២និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប ១៥ករណី ឃាត់ខ្លួនមនុស្ស ៥៩នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៥ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន១ ៨នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងការងារ ដែលគួរចាត់ទុក ជាឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងារ របស់មនុស្សទាំងស្រុងនោះទេ។ ការលើកឡើងរបស់ លោក វង្សី វិស្សុត នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍ LTV របស់រដ្ឋបានរាយការណ៍ថា អាជ្ញាធរនៃប្រទេសឡាតវីបានបញ្ជា ឱ្យពលរដ្ឋរុស្ស៊ីចំនួន៨៤១ នាក់ចាកចេញពីប្រទេស ដោយលើកឡើងពីការបរាជ័យ របស់ពួកគេក្នុងការធ្វើតេស្ត ភាសាជាកាតព្វកិច្ច។ ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៩១ប្រទេសឡាតវីបានបដិសេធ មិនផ្តល់សញ្ជាតិដល់ផ្នែកធំនៃក្រុមជនជាតិភាគតិច ដោយចេញឱ្យពួកគេជំនួសឱ្យ លិខិតឆ្លងដែន មិនមែនពលរដ្ឋ ជំនួសវិញ ។ពួកគេក្រោយមកត្រូវបានរារាំង...
មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ បានថ្កោលទោស ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ Donetsk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោកស្រី Zakharova បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “នៅល្ងាចថ្ងៃអាទិត្យ...
មូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសថា ប្រទេសរុស្ស៊ី នឹងសាងសង់មជ្ឈមណ្ឌល ទិន្នន័យថ្មីចំនួន ៨បន្ថែមទៀត និង ពង្រីកបណ្តាញដឹកជញ្ជូន ថាមពល និង ទំនាក់ទំនងរបស់ខ្លួន ក្រោមផែនការអភិវឌ្ឍន៍ ទ្រង់ទ្រាយធំ រហូតដល់ឆ្នាំ២០៣៦ ។ រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មី ដែលត្រូវបានសាងសង់ជាដំណាក់កាល...
ភ្នំពេញ៖ វីរយុទ្ធជនកម្ពុជា ទាំង១៨នាក់ ដែលថៃបន្តឃុំខ្លួន បានផ្ញើរលិខិតសម្ងាត់ មកកាន់ក្រុមគ្រួសាររបស់ខ្លួន តាមរយៈតំណាងគណ:ប្រតិភូ គណ:កម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ( ICRC ) ។ សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ត្រូវបានថៃបន្តឃុំខ្លួន ។...