ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ ដែលមានតម្លៃសរុបជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម លោក To Lam ទៅកាន់ចក្រភពអង់គ្លេស ដែលជាឱកាសប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ ខណៈដែលក្រុមហ៊ុន Vietjet បន្តពង្រឹងជំហររបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារសកល រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjetបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងទាំងនេះមិនមែនគ្រាន់តែជាកិច្ចសន្យាពាណិជ្ជកម្មនោះទេ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ។...
នូវ៉ែលហ្សេឡង់៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង...
បរទេស៖ រដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន មុនពេលការផ្អាកជំនួយស្បៀងអាហាររបស់សហព័ន្ធដែលបណ្តាលមកពីការបិទរដ្ឋាភិបាលដែលកំពុងបន្ត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋ Kathy Hochul បានប្រកាសផ្តល់ថវិការដ្ឋថ្មីចំនួន ៦៥ លានដុល្លារអាមេរិក សម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ និងបានសន្យាថា នឹងផ្តល់អាហារក្នុងទំហំទឹកប្រាក់ចំនួន...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបោះឆ្នោតនេះគឺជានិមិត្តរូប ខណៈដែលសភាអាមេរិកបានអនុម័តច្បាប់ប្រឆាំងនឹងច្បាប់ដើម្បីរារាំងពន្ធគយរបស់លោក Trump រហូតដល់ខែមីនា, នេះបើយោងតាមកាសែត Washington Post...
បរទេស៖ មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសឥណ្ឌា និងរុស្ស៊ី បានជួបប្រជុំគ្នានៅទីក្រុងញូវដែលី ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកផ្នែកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងពង្រឹងទំនាក់ទំនងការពារជាតិដែលមានរយៈពេលយូរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយ ឧត្តមសេនីយឯក Ashutosh Dixit ប្រធានបុគ្គលិកការពារជាតិរួមបញ្ចូលគ្នារបស់ប្រទេសឥណ្ឌា និងឧត្តមសេនីយ៍ឯក Igor Dylevsky របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានចែងថា ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនគឺត្រូវស្ថិតនៅក្រោមច្បាប់កំណត់ ដើម្បីធានាដល់ការទទួលស្គាល់និងសិទ្ធិអ្នកដទៃ ដូច្នេះគ្មានប្រទេសនានានៅលើពិភពលោកអនុញ្ញាត ឲ្យនរណាម្នាក់ទៅបំពារបំពានសិទ្ធិអ្នកដទៃបាននោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយសារប៉ុន្មានថ្ងៃមកនេះ ឃើញថា មានក្រុមជ្រុលនិយមមួយក្តៅតូចនៅក្រៅប្រទេសបាននាំគ្នាជជែកវែកញែក អំពីសេរីភាពបញ្ចេញមតិដោយបានចោទប្រកាន់លាបពណ៌ថ្នាក់ដឹកនាំកម្ពុជា ពាក់ព័ន្ធទៅនឹងការរឹតត្បិតសេរីភាពបញ្ចេញមតិ ។ យោងតាមវីដេអូរបស់លោក ប៉ែន...
ភ្នំពេញ ៖ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការប្រកួតប្រជែងសរសេរតាមអានសាធារណៈថ្នាក់ជាតិ “សំណេរអង្គរ” ដើម្បីលើកតម្លៃអក្សរសាស្រ្តជាតិលើកទី៣ ឆ្នាំ២០២៦ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រមាណជា១៨៦០អង្គ/នាក់ ។ ការប្រឡងប្រជែងប្រកួតសរសេរតាមអានេះ ក្នុងគោលបំណងលើកកម្ពស់...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់សហគមន៍ អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះ នៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេច បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះ ជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន...
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក លី សាវេត អភិបាលរង នៃគណ:អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំ នៅសាលប្រជុំធំរដ្ឋបាលខេត្ត ស្តីពី ការប្រលងប្រណាំង ជ្រើសរើសការិយាល៏យ ប្រជាពលរដ្ឋ និង អង្គភាពច្រកចេគ ចូលតែមូយ រាជធានី ខេត្ត ឆ្នើម...