ភ្នំពេញ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្មកសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។ យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។ យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាពសប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយក្នុងនោះ ៧៣% នៃអ្នកប្រើប្រាស់ TikTok ទទួលបានព័ត៌មានកាន់តែច្រើនពីផលិតផល និង ៥៧% ធ្វើការទិញបន្ទាប់ពីមើលវីដេអូអំពីផលិតផលនៅពេលនោះ។ យោងតាមតួលេខទាំងនេះ Aleph Group ដែលជាដៃគូទីផ្សាររបស់TikTok for Business ក៏បង្ហាញលទ្ធផលនៃការសិក្សានេះដល់ម៉ាកយីហោ...
វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក Ajay Banga បានឲ្យដឹងថា ពន្ធទាប គឺល្អសម្រាប់អ្នករាល់គ្នា ខណៈដែលលោកបានកត់សម្គាល់ថា លោកបានឃើញការកើនឡើង នៃពាណិជ្ជកម្មអន្តរតំបន់ និង ពាណិជ្ជកម្មទ្វេភាគី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Banga បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងអំឡុងពេលកិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២៥ នៃក្រុមធនាគារពិភពលោក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងអង្គការជាតិ...
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ខណៈដែលទីក្រុង New Delhi សម្លឹងរកការបញ្ជៀសការតម្លើង ពន្ធរបស់អាមេរិក ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋបាល Trump ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់ថ្ងៃ២៤ មេសានេះ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេ នៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្នពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួន នាពេលឆាប់ៗខាងមុខ។...
នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីន បានឃុបឃិតជាមួយអាមេរិកធ្វើសមយុទ្ធ “ប្រកៀកស្មា”ប្រចាំឆ្នាំ២០២៥ ដោយមិនអើពើពីការតវ៉ាយ៉ាងខ្លាំងក្លា របស់ប្រជាពលរដ្ឋប្រទេសហ្វីលីពីន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺ សមយុទ្ធលើកនេះ មិនត្រឹមតែធ្វើនៅកោះLuzon ដែលស្ថិតនៅភាគខាងជើង នៃប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅដល់ប្រជុំកោះBatan ដែលមានទីតាំងកាន់តែខិតជិត នឹងតំបន់ចិនតៃវ៉ាន់ ។ ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងច្បាស់លាស់ថា ប្រឆាំងយ៉ាងមុតមាំចំពោះប្រទេសណាទាំងអស់ ដែលបង្កើនការដាក់ពង្រាយកងទ័ពក្នុងតំបន់...
ភ្នំពេញ៖លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា បានអះអាងថា ការអភិវឌ្ឍន៍ជនបទ នៅក្នុងប្រទេសទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា ដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ ។ លោកក៏បានឱ្យដឹថា រដ្ឋាភិបាលឥណ្ឌា ក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយប្រទេសឥណ្ឌា ជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៤៧ ផងដែរ។ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសហ្វីលីពីន ដើម្បីធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ ជាមួយសហរដ្ឋអាមេរិក ត្រូវបានប្រទេសក្នុង តំបន់ស្អប់ខ្ពើម និងប្រឆាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ សមយុទ្ធនេះបានកើតឡើងខណៈក្រុងប៉េកាំង...
ម៉ូស្គូ៖ អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែបើកចំហរ ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន ។ លោក Peskov បានបញ្ជាក់ថា ទីក្រុងមូស្គូ បើកទូលាយក្នុង ការស្វែងរកដំណោះស្រាយការទូត ចំពោះវិបត្តិនេះ ប៉ុន្តែបានបដិសេធមិន ផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។ នៅក្នុងការបង្ហោះនៅលើ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...