ប៊ុយដាប៉េស៖ ហុងគ្រី នឹងមិនគាំទ្រការចាប់ផ្តើមការចរចាចូលជាសមាជិកសហភាពអឺរ៉ុប ជាមួយអ៊ុយក្រែនទេ ដរាបណារដ្ឋាភិបាលជាតិនៅកាន់អំណាច នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto។ ឆ្លើយតបទៅនឹងសំណួរនៅក្នុងសភា លោក Szijjarto បានឧ្យដឹងថា ឱកាសសម្រាប់ការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងសហភាពអឺរ៉ុបដើម្បីតំណាងឱ្យសន្តិភាពបានកន្លងផុតទៅហើយ ហើយហុងគ្រី នៅតែបន្តវេតូការចរចាលើការព្រួយបារម្ភអំពីសន្តិសុខអឺរ៉ុប សេដ្ឋកិច្ច និងទីផ្សារការងារ។ លោកបានលេីកឡេីងថា “ខ្ញុំបម្រើការជារដ្ឋមន្ត្រីការបរទេស និងលោក...
មូស្គូ៖ ការសាកល្បងមីស៊ីល Burevestnik មិនគួរធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកតានតឹងទេ អ្នកនាំពាក្យវិមានក្រឹមឡាំង នេះបេីតាមការលេីកឡេីងរស់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង។ ការអភិវឌ្ឍប្រព័ន្ធអាវុធថ្មី រួមទាំងមីស៊ីល Burevestnik ត្រូវបានដឹកនាំដោយផលប្រយោជន៍ជាតិរបស់រុស្ស៊ី ហើយបន្តពង្រឹងសន្តិសុខរបស់ខ្លួន លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានមួយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានកត់សម្គាល់ថា “គ្មានអ្វីនៅទីនេះដែលអាច ឬគួរ ‘ធ្វើឱ្យតានតឹង’...
ត្បូងឃ្មុំ៖ ត្រៀមខ្លួនសម្រាប់បងប្អូនអ្នកខេត្តត្បូងឃ្មុំយើង ដើម្បីជាការអបអរសាទរព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រដ្ឋបាលខេត្តត្បូងឃ្មុំនឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ទីតាំងរៀបចំពិធីគឺស្ថិតនៅបរិវេណអាងសោភ័ណ្ឌត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះបើយោងតាមសេចក្តីជូនតំណឹងរបស់រដ្ឋបាលខេត្ត។ គូសបញ្ជាក់ផងដែរថា៖ ដើម្បីជាការអបអរសាទរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប...
ថ្ងៃទី២៥ ខែតុលា ជាទិវារំលឹកខួបទី៧៥នៃថ្ងៃដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ។ «Rodong Sinmun »ដែលជាកាសែតរបស់គណៈកម្មាធិការមជ្ឈិមបក្សពលកររបស់កូរ៉េខាងជើង បានចេញផ្សាយអត្ថបទរំលឹកខួបអនុស្សាវរីយ៍ក្រោមចំណងជើងថា «គុណបំណាច់របស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិននឹងបំភ្លឺចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងចិនជាប់ជានិច្ច» ។ អត្ថបទបានលើកឡើងថា ប្រជាជនកូរ៉េខាងជើងសូមសម្តែងគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះវីរជនកងទ័ពស្ម័គ្រចិត្តប្រជាជនចិននិងទាហានជើងចាស់ទាំងឡាយ ដែលបានជ្រោងទង់ជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក និងការពារមាតុប្រទេស ហើយបានប្រកៀកស្មាគ្នាជាមួយកងទ័ពកូរ៉េខាងជើងធ្វើការតស៊ូប្រយុទ្ធ ។ កូរ៉េខាងជើងនឹងចងចាំមិនភ្លេចនូវស្មារតីពលីដ៏ឧដុង្គឧត្តមរបស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិន ។ អត្ថបទបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់អ្នកដឹកនាំកំពូលរបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ...
ការបង្រួបបង្រួមជាតិជាតម្រូវការដ៏ចាំបាច់សម្រាប់ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិន គឺជាការសន្និដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេលជាយូរកន្លងមក បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជនចិនបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរការនៃការបង្រួបបង្រួមជាតិ និងការសម្រេចបាននូវបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ។ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បង្ហាញថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រមានមនោសញ្ចេតនាពីធម្មជាតិនិងការយល់ដឹងពីជនជាតិដែលឈាមរមែងខាប់ជាងទឹកនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលមិនអាចកែប្រែដោយនរណាម្នាក់ឬកម្លាំងណាមួយនោះទេ និន្នាការជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារប្រជាជាតិចិនឡើងវិញគឺមិនអាចរារាំងបានដោយនរណាម្នាក់ឬកម្លាំងណាមួយឡើយ។ បន្ទាប់ពីការបង្រួបបង្រួមជាតិ ដោយមានការគាំទ្រយ៉ាងរឹងមាំពីមាតុប្រទេស ជនរួមជាតិតៃវ៉ាន់នឹងទទួលបានជីវភាពរស់នៅកាន់តែល្អប្រសើរ ឱកាសអភិវឌ្ឍន៍កាន់តែច្រើន កាន់តែមានសន្តិសុខនិងសេចក្តីថ្លៃថ្នូរ ហើយក៏នឹងមានជំនឿចិត្ត និងទីបង្អែកកាន់តែរឹងមាំលើផ្ទៃអន្តរជាតិ តៃវ៉ាន់នឹងទទួលបានសន្តិភាពជានិរន្តរ៍ ហើយប្រជាជនតៃវ៉ាន់នឹងមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន...
កាលពីថ្ងៃទី២៧ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។ លោក Li Qiang បានថ្លែងថា កាលពី២០ឆ្នាំមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្កើតឡើងនៅក្រុងគូឡាឡាំពួ ។ រយៈពេល២០ឆ្នាំកន្លងទៅនេះ កិច្ចប្រជុំកំពូលបានដើរតួនាទីមានលក្ខណៈស្ថាបនាជាទូទៅ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ ។ លោក Li...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
បាត់ដំបង ៖ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅខេត្តបាត់ដំបង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺមិនកំណត់អាយុទេ។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា មន្ត្រីដែលចូលនិវត្តន៍រួចហើយក្ដី ក៏នៅតែអាចប្រឡងប្រជែង បន្តបម្រើការងារជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ ឱ្យតែពួកគាត់មានឆន្ទៈ និងកម្លាំងកាយក្នុងការបំពេញការងារបន្តបាន។ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តធំៗចំនួន៥ ក្នុងខែតុលានេះ បានបញ្ចប់ដោយជោគជ័យហើយ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងអ្នកទទួលបានការងារធ្វើភ្លាមៗជាង ២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលានេះថា...
ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈកម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន...