ព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញ នៃផែនការងារនគរព្រហ្មទណ្ឌ បានអនុវត្តសកម្មភាពបង្ក្រាបបទល្មើសជាច្រើនករណីក្នុងខែតុលា ឆ្នាំ២០២៥ ដែលលទ្ធផលទាំងនេះ ស្ដែងឲ្យឃេីញនូវការខិតខំរបស់សមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយលើកឡើងពីប្រភពអនាមិកដែលបានដឹងពីការពិភាក្សាថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងផែនការដឹកនាំដោយសហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដើម្បីចំណាយក្នុងប្រទេសអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអាមេរិកតាមសេចក្តីរាយការណ៍បានបញ្ជូនជំហរបែបនេះទៅកាន់សហសេវិកអឺរ៉ុបរបស់ពួកគេក្នុងអំឡុងពេលកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។ ប្រភពមួយបានអះអាងថា សហរដ្ឋអាមេរិកបានលើកឡើងពីហានិភ័យចំពោះស្ថិរភាពទីផ្សារដែលទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិដែលមានសក្តានុពល។ Bloomberg បានកត់សម្គាល់ថា ការអភិវឌ្ឍន៍នេះបង្កើតជាការធ្លាក់ចុះដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប ដែលបាននិងកំពុងព្យាយាមទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុង G7 សម្រាប់សកម្មភាពសក្តានុពលលើមូលនិធិរុស្ស៊ី។ ប្រទេសលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ...
បរទេស៖ គេបានប្រទះឃើញសពឪពុកម្តាយ និងកូន ត្រូវគេបាញ់ស្លាប់៣នាក់ ដេកស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះមួយកន្លែង។ កាំភ្លើងមួយដើមត្រូវបានគេប្រទះឃើញនៅក្បែរសាកសព។ សមត្ថកិច្ចថៃកំពុងពង្រាយកម្លាំងជាបន្ទាន់ ដើម្បីស៊ើបអង្កេតរកមូលហេតុ។ នេះបើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា។ នៅវេលាម៉ោង៩និង០៨នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប៉ុ លោកវរសេនីយ៍ឯក Somsit Santhasana Chok...
បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos របស់ឥណ្ឌា-រុស្ស៊ី បន្ទាប់ពីបានឃើញពីរបៀបដែលមីស៊ីលបង្ហាញខ្លួននៅក្នុងជម្លោះរបស់ប្រទេសឥណ្ឌាជាមួយប៉ាគីស្ថានកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់បុគ្គលិកកងទ័ពជើងទឹកនៅលើនាវា INS Vikrant ក្នុងអំឡុងពេលពិធីបុណ្យ Diwali ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន ដោយបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការងារ លើការជំរុញ និងលើកកម្ពស់ការងារសមរម្យ កិច្ចគាំពារសង្គម...
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិនពាក់ព័ន្ធនយោបាយនោះទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការភ្នំពេញ នាថ្ងៃ២១ តុលានេះ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ...
បរទេស: សភារបស់ប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីគណបក្ស របស់នាងបានធ្វើកិច្ចព្រមព្រៀង ចម្រុះជាមួយដៃគូថ្មីដែលរំពឹងថា នឹងទាញប្លុកគ្រប់គ្រងរបស់នាងបន្ថែមទៀតទៅខាងស្ដាំនិយម។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ថា លោកស្រី Takaichi ជំនួសលោក Shigeru Ishiba ដោយបញ្ចប់ភាពទំនេរ ផ្នែកនយោបាយរយៈពេលបីខែ និងជម្លោះចាប់តាំងពីការចាញ់ការបោះឆ្នោត...
ពោធិ៍សាត់÷ អគារសិក្សា ១ខ្នង ៦បន្ទប់ បង្គន់អនាម័យ ៥បន្ទប់ និងកន្លែងលាងសម្អាតដៃ ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយរបស់រដ្ឋាភិបាល និង ប្រជាជនជប៉ុន តាមរយ:អង្គការក្ដីសង្ឃឹមលូថារ៉ានកម្ពុជា ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក អ៊ូអិណុ អាតស្យឹហ្សិ...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាព បង្គ្រប់កម្រិត៣...
សៀមរាប៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារ អាស៊ានលើកទី២១ (21st SLOM) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ។ នេះជាលើកទីពីរហើយ ដែលកម្ពុជាមានកិត្តិយស បានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០១២...