White House: India has cut its Russian oil purchases in half! Indian source: We haven’t observed a decrease in purchases. India and...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិក ពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ៕
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើម៉ូដែលវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកថែទាំសុខភាព នៅអគារស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាពលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងនិយ័តករសន្តិសុខសង្គម, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងអង្គការ...
ទីក្រុងវិនចូវ៖ គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយលោក ជា កុសល រដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាលើកទី៦ ស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ខ្សែក្រវាត់ និងផ្លូវ (Belt and Road) និងសន្និបាតប្រចាំឆ្នាំ២០២៥ នៃគណៈកម្មាធិការសម្ព័ន្ធភាពគ្រឹះស្ថានកម្ពុជា-ចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥...
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ព្រឹកថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥។ សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស...
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ នឹងកាន់តែរឹងមាំ ក្រោមសមាជិកភាពរួមគ្នារបស់យើងនៅក្នុងអាស៊ាន។ នេះបើយោងតាមរយៈសារលិខិតអបអរសាទរ ជូន លោក ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងទិវាជាប្រវត្តិសាស្រ្ត ដែលទីម័រខាងកើត បានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ។...
ម៉ាឡេស៊ី៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើដំណើរដល់ប្រទេសម៉ាឡេស៉ីហើយ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន និងអញ្ជើញជាអធិបតី នៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ តុលា បានបើកយុទ្ធនាការផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន ក្រោមប្រធានបទ៖ «ការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន» ដល់សិស្សានុសិស្សនៅវិទ្យាល័យកែវសីមា ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបំណងឱ្យសិស្សានុសិស្សនិងពលរដ្ឋ មានស្មារតី និងផ្លាស់ប្តូរឥរិយាបទងាកមកចេះស្រឡាញ់ ថែរក្សា និងជាពិសេសការសម្អាតអនាម័យបរិស្ថានឲ្យបានស្អាត និងថែរក្សាការពារធនធានធម្មជាតិ។ យុទ្ធនាការនេះរៀបចំឡើងក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន...
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងរងរបួសធ្ងន់ឪពុកឈ្មោះ សៀន ស៊ុន បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់...
ភ្នំពេះ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នា ទៅវិញទៅមក ក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំង ក្នុងមុខតំណែងថ្មីនេះ។ ...