បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបថា លោកពិតជាបានប្រើប្រាស់ថ្នាំអាស្ពីរីន លើសពីកម្រិតដែលបានណែនាំប្រចាំថ្ងៃ ហើយបានស្តីបន្ទោសថ្នាំដែលនាំឱ្យ មានស្នាមជាំនៅលើដៃ ដែលវាបែរជាបានបង្កឱ្យមានការសង្ស័យ នៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោកបានធ្វើការអត្ថាធិប្បាយនេះក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បាននិយាយថា៖ពួកគេនិយាយថាថ្នាំអាស្ពីរីនល្អសម្រាប់ជួយដល់សំពាធឈាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយថា យោធារុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ និងជាក្រុមចំនួន៦ ប្រឆាំងនឹងកន្លែងផលិតយន្តហោះគ្មានមនុស្សបើក ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅទាក់ទងនឹងយោធាផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ការទម្លាក់គ្រាប់បែកនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើគោលដៅជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ីនាពេលកន្លងមក។ ក្នុងនោះក្រសួងបានបន្ថែមថា គ្រាប់បែកដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងមីស៊ីលល្បឿនលឿន Kinzhal ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលនៃការវាយប្រហារនេះផងដែរ។ សេចក្តីថ្លែងការណ៍បានអានថា គោលដៅនៃការវាយប្រហាររបស់រុស្ស៊ី រួមមានកន្លែងផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និងទីតាំងដែលពួកគេកំពុងដាក់ឱ្យដំណើរការជាច្រើនផ្សេងទៀត។ គួរឲ្យដឹងដែរថាសហគ្រាសផ្សេងទៀតនៃបរិវេណឧស្សាហកម្មការពារជាតិរបស់ប្រទេស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកកំពុងដកឆ្មាំជាតិចេញពីទីក្រុង Chicago, Los Angeles និង Portland រយៈពេលពីរបីថ្ងៃបន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចប្រឆាំងនឹងរដ្ឋបាលអាមេរិក នេះនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “យើងកំពុងដកឆ្មាំជាតិចេញពីទីក្រុង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ៦៧.០៧៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣២៦.៥៦៣នាក់។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ។ បើតាម ក្រសួងមហាផ្ទៃ,...
តាកែវ ៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការរួមចំណែកលើកទឹកចិត្ត ដល់ការសិក្សារបស់កុមារនៅជនបទ ក្រុមហ៊ុន Hello Bike តាមរយៈ មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ (CFRD) បានរៀបចំសកម្មភាពចែកកង់៩៥គ្រឿង ជូនដល់សិស្សានុសិស្ស សិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា...
ពោធិ៍សាត់ ៖ បន្ទាប់ពីមានការសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ សាលាបឋមសិក្សាកែវ សុវណ្ណ ស្ថិតនៅសង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ទទួលបានកញ្ចប់Panda ចំនួន៣៧៨ ពីគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក រស់ សម្បត្តិ សាលាបឋមសិក្សា...
មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ តាមរយៈប្រសាសន៍ ដែលពោរពេញ ទៅដោយភាពកក់ក្តៅ និងក្តីរំពឹងទុក សហគមន៍អន្តរជាតិ បានទទួលអារម្មណ៍ពីការបោះជំហ៊ាន ទៅមុខដោយភាពមោះមុត ជាមួយនឹងភាពតស៊ូដ៏អង់អាច សភាពការណ៍អភិវឌ្ឍន៍ ដែលពោរពេញទៅដោយឧត្តមភាព និងនិម្មាបនកម្ម ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងប្រកបដោយភាពបើកទូលាយ ។...
កំពង់ស្ពឺ ៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គរោង ស្ថិតនៅឃុំ មហាឫស្សី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ចំនួន៤០៣នាក់ ទទួលបានកាតាប និងសម្ភារសិក្សាពីគម្រោងPanda Pack របស់មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ ហៅកាត់ថា CFRD ក្រោមកិច្ចសហការ និងសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ។...
ការជូនពរឆ្នាំថ្មីរបស់លោក ស៊ី ជិនភីង ជាប្រពៃណីនយោបាយដ៏មានសារៈសំខាន់មួយរបស់ប្រទេសចិន ដែលមិនត្រឹមតែជាសារអបអរសាទរប្រជាជនទេ ប៉ុន្តែជាឯកសារនយោបាយសង្ខេបបង្ហាញពីទិសដៅអាទិភាព និងទស្សនវិស័យរបស់រដ្ឋាភិបាលចិនសម្រាប់ឆ្នាំខាងមុខ។ សម្រាប់ឆ្នាំ២០២៦ ការជូនពរនេះត្រូវបានរំពឹងថានឹងបន្តស្នូលនៃអត្ថន័យនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលលោកបានលើកឡើងជាបន្តបន្ទាប់ក្នុងឆ្នាំមុនៗ ប៉ុន្តែត្រូវសម្របខ្លួនទៅនឹងបរិបទថ្មីក្នុងស្រុក និងអន្តរជាតិ។ ការជូនពរឆ្នាំ២០២៦ទំនងជានឹងផ្តោតលើស្ថិរភាព និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា លោក ស៊ី ជិនភីង តែងតែប្រើសុន្ទរកថាជូនពរឆ្នាំថ្មីដើម្បីលើកទឹកចិត្ត...
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេសចិន ក្នុងនាមជាឧបករណ៍ សម្រាប់គ្រប់គ្រងសេដ្ឋកិច្ច ប្រកបដោយលក្ខណៈពិសេសចិន ផែនការ៥ឆ្នាំ បានប្រកាសព័ត៌មានជាច្រើន ទៅកាន់ពិភពលោក ដូចជាទិសដៅ ការអភិវឌ្ឍន៍ ការចង្អុលបង្ហាញ ផ្នែកខាងគោលនយោបាយ និងមធ្យោបាយក្នុងការអនុវត្ត កំណែទម្រង់របស់ប្រទេសចិន រយៈពេល៥ឆ្នាំ ។ ប្រព័ន្ធសារព័ត៌មានបរទេស ជាច្រើនសម្គាល់ឃើញថា ក្នុងបរិបទ ដែលសេដ្ឋកិច្ចសកល មានអស្ថិរភាពកើនឡើងកាន់តែខ្លាំងឡើងៗ...