ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៦៩៩នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជិត ៥សែន៧ម៉ឺននាក់ ឬជិត ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា ក្នុងអំឡុងពេលយោធាថៃ បង្កសង្គ្រាមឈ្លានកម្ពុជា បានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ ។ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ថ្លែងសន្ទរកថា ក្នុងសន្និបាតបូកសរុបការងារ បញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត រួមនឹងមន្រ្តីបរិស្ថានចុះល្បាត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យមានការ កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះដែរលោកអភិបាលស្រុកជាំក្សាន្ត បន្តការផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទក្នុងនាមជាភ្នែក ជាច្រមុះរបស់ស្រុក និងមន្រ្តីជំនាញ បន្តការទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិក្នុងស្រុកជាំក្សាន្ត...
ប៉ារីស៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជា ចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនរក្សាសេចក្ដីថ្លៃថ្នូរ និងប្រពៃណី ខណៈយុវជនមួយចំនួនតូច បន្ដយល់ខុសពីអត្ថន័យ ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន។ យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់...
ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១១:០០ នាទីព្រឹក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញលែងត្រីគល់រាំង ចំនួន២ក្បាល ទម្ងន់ ៧០គីឡូក្រាម ចូលទៅក្នុងអាងទឹកតាវ៉ាន់ (ទន្លេសប្បនិម្មិត )...
ខ្ញុំឈ្មោះ ហ៉ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ដែលមានទំហំដី 115 ម៉ែត្រការ៉េ។ លេខទូរស័ព្ទទំនាក់ទំនង់ 077 777 099
ភ្នំពេញ៖ ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឡើងថា រដ្ឋបាលរាជធានគីភ្នំពេញ បានត្រៀមរថយន្តអគ្គីភ័យ ជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ និងការណែនាំឱ្យមន្ត្រីអនុវត្ត យកចិត្តទុកដាក់អនុវត្តដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស និងឱ្យត្រៀមរថយន្តសង្គ្រោះរបស់សុខាភិបាល នៅទីតាំងកើតហេតុ។ ការលើកឡើងរបស់លោក ឃួង ស្រេង ដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១...
ភ្នំពេញ ៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា លោក សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជាជាមួយ UNESCO ក្នុងការបន្តប្រើប្រាស់ “ច្បាប់អន្តរជាតិ” និងយន្តការ “ពហុភាគីនិយម” ជាខែលការពារបេតិកភណ្ឌកម្ពុជា ក្នុងបរិបទបញ្ហាប្រឈមជាមួយប្រទេសជិតខាង ។ ការបញ្ជាក់របស់លោក សួស យ៉ារ៉ានេះ ក្នុងជំនួបការងារជាមួយ...
ភ្នំពេញ ៖ បន្ទាប់ពីមានបញ្ហារអិលយានជំនិះ ដោយសារក្អែរដី ខ្សាច់ និងប្រេងកៅស៊ូជាប់តាមកង់រថយន្ត លើកំណាត់មួយចំនួន តាមបណ្តោយខ្សែផ្លូវក្រវ៉ាត់ក្រុងទី៣ (មហាវិថីស៊ីជីងពីង) នាថ្ងៃ១១ កុម្ភៈរួចមក នៅថ្ងៃ១២ កុម្ភៈនេះ មន្ទីរសាធារណការបានចុះពិនិត្យទីតាំងកើតហេតុ និងចាត់ចែងបន្ទាន់ដើម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់ ។ នេះបើតាមហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល នាថ្ងៃ១២ កុម្ភៈ...