បុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន ជាថ្ងៃបុណ្យដ៏ធំ និង សំខាន់បំផុត របស់ប្រជាជាតិចិន។ បច្ចុប្បន្ន បុណ្យចូលឆ្នាំចិន មិនត្រឹមតែជាថ្ងៃបុណ្យ របស់ជនជាតិចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃបុណ្យ របស់ប្រជាជនទូទាំងពិភពលោកផងដែរ ពីព្រោះតែបុណ្យចូលឆ្នាំចិន ត្រូវបានដាក់ បញ្ចូលក្នុង «បញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ កាលពីខែធ្នូឆ្នាំ២០២៤ ។ ក្រៅពីទំនៀមទម្លាប់ប្រពៃណី...
“ផឹកទឹកក្តៅឧណ្ហៗ ញ៉ាំផ្លែប៉ោមស្ងោរ ស្លៀកខោរក្សាកម្តៅនិងត្រាំផ្លែប៊ឺរីហ្គោជី ។ល។” បន្ទាប់ពីពាក្យ”China Travel”(ការដើរកម្សាន្តនៅប្រទេសចិន)និងពាក្យ”Becoming Chinese”(ការក្លាយទៅជាជនជាតិចិន)មានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស នៅតាមបណ្តាញទំនាក់ទំនងសង្គម TikTok និងកម្មវិធីផ្សេងទៀត ពាក្យ”Chinamaxxing”(មានលក្ខណៈពិសេសបំផុតរបស់ចិន)ក៏បានទទួលប្រជាប្រិយភាពខ្លាំងផងដែរ ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីជិតចូលមកដល់ ភាពកក់ក្តៅរបស់ជនជាតិបរទេស ក្នុងការដកបទពិសោធពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៅប្រទេសចិន កាន់តែមានភាពសប្បាយខ្ញៀវខ្ញារ ។ តាមទិន្នន័យបង្ហាញថា នៅមុនបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ ការបញ្ជាទិញ សម្រាប់ការធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន ទទួលបានការកើនឡើងយ៉ាងផុលផុស ចំនួនកក់សំបុត្រយន្តហោះ ចូលដែនចិនបានកើនឡើងជាង ៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ប្រទេសអឺរ៉ុបជាច្រើនបានកើនឡើងជាងពីរដង ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ឱឡារិកបំផុត និងមានភាពតំណាងបំផុត របស់ប្រទេសចិន ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៅចុងឆ្នាំ ២០២៤ ការទទួលស្គាល់ជាសកលនៃសញ្ញាវប្បធម៌ កំពូលផុតលេខនេះបានកើនឡើងយ៉ាងលេចធ្លោ ។ នៅឆ្នាំ ២០២៥ ប្រទេស ដែលទទួលបានការលើកលែងទិដ្ឋាការដោយឯកតោភាគី ពីប្រទេសចិនមានចំនួនកើនឡើងដល់ ៤៨ប្រទេស ប្រទេសដែលលើកលែងទិដ្ឋាការទៅវិញ ទៅមកជាមួយចិនមានចំនួនពង្រីកដល់ ២៩ប្រទេស ហើយចំនួនជនបរទេសដែលចូលដែនចិនដោយលើកលែងទិដ្ឋាការបានកើនឡើងជិតពាក់កណ្តាលបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅក្រៅប្រទេស អ្នកផងទាំងពួងក៏អាចទទួលអារម្មណ៍ពីបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលប្រកបដោយភាព អ៊ូអរនិងសប្បាយរីករាយផងដែរ ។ នាពេលបច្ចុប្បន្ននេះ ប្រទេសជិត ២០ នៅទូទាំងពិភពលោកបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន...