ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញ ជំងឺផ្តាសាយបក្សីប្រភេទ(H5N1) លើបុរសអាយុ៣០ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយមានការយកចិត្តទុកដាក់ ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានប្រារព្ធធ្វើពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន នៅវិមានសភាប្រជាជន នៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា ។ លោកបានតាងនាមមជ្ឈិមបក្ស និងក្រុមប្រឹក្សា កិច្ចការរដ្ឋចិន ជូនពរឆ្នាំថ្មី ចំពោះប្រជាជនគ្រប់ជនជាតិ ជនរួមជាតិតំបន់រដ្ឋបាលពិសេសហុងកុង និង ម៉ាកាវ ជនរួមជាតិតៃវ៉ាន់ និងអាណិកជនចិន នៅឯនាយសមុទ្រ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា មួយឆ្នាំកន្លងទៅនេះ ភារកិច្ចជាគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិនពេញមួយឆ្នាំ ត្រូវបានសម្រេចដោយរលូន ផែនការជាតិ ៥ ឆ្នាំទី ១៤ បានបញ្ចប់ដោយគាប់ប្រសើរ កម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កម្លាំងការពារជាតិ និងកម្លាំងចម្រុះរបស់ចិនបានឡើងដល់កម្រិតថ្មី ការធ្វើទំនើបកម្មតាមបែបផែនចិន បានបោះជំហានយ៉ាងរឹងមាំ...