មូស្គូ៖ កិច្ចចរចាត្រីភាគីជុំបន្ទាប់រវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយជំនួយការប្រធានាធិបតី លោក Vladimir Medinsky។ ប្រធានអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov...
មុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិក ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឧ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក...
បរទេស៖ លោក Chaiwat Kovavisarach នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Bangchak Corporation Public Company Limited របស់ថៃ បានបង្ហាញថា ក្រុមហ៊ុនបានបន្តទិញភាគហ៊ុនរបស់ក្រុមហ៊ុន Chevron Companies (Greater China) Limited (“CCGC”) ដើម្បីទទួលបានភាគហ៊ុន 100%...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញ ជំងឺផ្តាសាយបក្សីប្រភេទ(H5N1) លើបុរសអាយុ៣០ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយមានការយកចិត្តទុកដាក់ ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានប្រារព្ធធ្វើពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន នៅវិមានសភាប្រជាជន នៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា ។ លោកបានតាងនាមមជ្ឈិមបក្ស និងក្រុមប្រឹក្សា កិច្ចការរដ្ឋចិន ជូនពរឆ្នាំថ្មី ចំពោះប្រជាជនគ្រប់ជនជាតិ ជនរួមជាតិតំបន់រដ្ឋបាលពិសេសហុងកុង និង ម៉ាកាវ ជនរួមជាតិតៃវ៉ាន់ និងអាណិកជនចិន នៅឯនាយសមុទ្រ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា មួយឆ្នាំកន្លងទៅនេះ ភារកិច្ចជាគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមចិនពេញមួយឆ្នាំ ត្រូវបានសម្រេចដោយរលូន ផែនការជាតិ ៥ ឆ្នាំទី ១៤ បានបញ្ចប់ដោយគាប់ប្រសើរ កម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កម្លាំងការពារជាតិ និងកម្លាំងចម្រុះរបស់ចិនបានឡើងដល់កម្រិតថ្មី ការធ្វើទំនើបកម្មតាមបែបផែនចិន បានបោះជំហានយ៉ាងរឹងមាំ...