ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានថៃផ្សាយថា «កងកម្លាំងកម្ពុជាបាញ់ ១១គ្រាប់ នៅច្រកអន្តរជាតិអូស្មាច់»។ ការបដិសេធរបស់ ក្រសួងការពារជាតិកម្ពុជា បន្ទាប់ពីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា «បានបាញ់ ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ»។ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី១៣...
អ៊ីរ៉ង់ កំណត់លក្ខខណ្ឌជាមុន ៥ចំណុច សម្រាប់ការចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក ប្រទេសអូទ្រីស បញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្ម របស់កងទ័ពអាកាសអាមេរិក ដែលបានចូលក្នុង ដែនអាកាសរបស់ខ្លួន តម្លៃប្រេងធ្លាក់ចុះវិញ ដោយសារបទឈប់បាញ់នៅអ៊ីរ៉ង់ និងមុនពេលដែលលោក ត្រាំ ទៅទស្សនកិច្ចនៅប្រទេសចិន ឥណ្ឌា តម្លើងពន្ធនាំចូលទៅលើមាស និងប្រាក់ពី ៦%ដល់...
ពោធិ៍សាត់៖ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដ៏ខេត្ត, លោក...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៣ ខែឧសភា ឆ្នំា២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញសូរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកមរណទុក្ខគ្រួសារសពវីរកងទ័ពជួរមុខមានទីលំនៅ ភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ។ បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាមបានឲ្យដឹងថា វីរយុទ្ធជន...
កំពង់ធំ៖ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះ ក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងអប់រំសីលធម៌ ចរិយាធម៌ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា...
ប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេលជិត ៩ឆ្នាំ និងជាលើកទីពីររបស់លោក ត្រាំ ចាប់តាំងពីខែវិច្ឆិកា...
តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកត្រាំ ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភានេះ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងចិន-អាមេរិក ព្រមទាំងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ មុនពេលចេញដំណើរ លោកប្រធានាធិបតីត្រាំបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា លោករំពឹងទុកយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ។ ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោកបច្ចុប្បន្ន ទំនាក់ទំនងចិន-អាមេរិកមានភាពល្អប្រសើរឬអត់ វានឹងជះឥទ្ធិពលដោយផ្ទាល់ដល់ស្ថិរភាពពិភពលោក ។ សហគមន៍អន្តរជាតិបានរំពឹងទុកជាទូទៅថា កិច្ចជំនួបរវាងថ្នាក់ដឹកនាំចិននិងអាមេរិកនឹងបន្តណែនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឱ្យឆ្ពោះទៅមុខដោយនឹងនរ ធ្វើឱ្យប្រទេសទាំងពីរក្លាយជាដៃគូនិងមិត្តភក្តិ ដើម្បីនាំមកនូវក្តីរំពឹងទុកប្រកបដោយស្ថិរភាពដល់ពិភពលោក ។ ជានិច្ចកាល ការទូតប្រមុខរដ្ឋតែងតែជាយុថ្កាសម្រាប់លំនឹងទំនាក់ទំនងចិន-អាមេរិក ។ ចាប់តាំងពីលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀតមក ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានធ្វើអន្តរកម្មដ៏សំខាន់ចំនួន៧លើក ដែលជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យសម្រេចបាននូវស្ថិរភាពជាទូទៅ ។ គួរបញ្ជាក់ថា បើចង់រក្សាឱ្យនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅមុខដោយនឹងនរ នោះ បញ្ហាដ៏សំខាន់បំផុតគឺត្រូវដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានល្អ ។ នេះជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក ហើយក៏ជាចំណុចហានិភ័យដ៏ធំបំផុតក្នុងទំនាក់ទំនងចិន-អាមេរិកផងដែរ ។ ភាគីអាមេរិកគួរតែយល់ថា តំបន់តៃវ៉ាន់ជាទឹកដីរបស់ប្រទេសចិន ភាគីចិនចាំបាច់ត្រូវគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិ ដោយមិនអនុញ្ញាតឱ្យតំបន់តៃវ៉ាន់ត្រូវបំបែកចេញជាដាច់ខាតឡើយ ។ ភាគីអាមេរិកត្រូវតែដោះស្រាយបញ្ហាលក់អាវុធឱ្យតំបន់តៃវ៉ាន់យ៉ាងមធ្យ័ត ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើទូទាំងពិភពលោក ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិកមានចំនួនលើសពីមួយភាគបីនៃទូទាំងពិភពលោក ហើយទំហំពាណិជ្ជកម្មទំនិញប្រហែលត្រូវជាមួយភាគប្រាំនៃពិភពលោកទាំងមូល ។ សហគមន៍អន្តរជាតិរំពឹងថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាចបន្តក្លាយជាឧបករណ៍ជំរុញនិងជាយុថ្កាសម្រាប់លំនឹងនាវានៃទំនាក់ទំនងចិន-អាមេរិក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានទំនុកចិត្ត ។ តាមលទ្ធផលស្ទង់មតិដែលប្រកាសដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននៅខែមករាឆ្នាំនេះឱ្យដឹងថា សហគ្រាសទុនអាមេរិកចំនួនជិត៦០ភាគរយដែលចូលរួមការស្ទង់មតិមានផែនការបង្កើនការវិនិយោគនៅប្រទេសចិន ។ តាមការទម្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា នឹងមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហ៊ុនអាមេរិកអមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីត្រាំនៅប្រទេសចិនលើកនេះ ។ អ្នកផងទាំងពួងបានរំពឹងទុកចិននិងអាមេរិកអាចដើរស្របតាមទិសដៅជាមួយគ្នា កាត់បន្ថយបញ្ជីបញ្ហាជាបន្តបន្ទាប់ និងធ្វើឱ្យបញ្ជីកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីលំនឹងស្ថានភាពទូទៅនៃសេដ្ឋកិច្ចសកល។ បើនិយាយចំពោះប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ឆ្នាំ២០២៦គឺជាឆ្នាំមិនធម្មតាទេ។ ចិនចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ហើយសហរដ្ឋអាមេរិកនឹងអបអរខួបទី២៥០ឆ្នាំនៃការបង្កើតប្រទេសជាតិ ។ ប្រទេសទាំងពីរក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 ដោយឡែកពីគ្នាដែរ ។ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកដែលបើកធ្វើនៅឆ្នាំគន្លឹះនេះ វាមិនត្រឹមតែជាការបូកសរុបពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចាប់ផ្តើមសម្រាប់ឆ្ពោះទៅរកអនាគតផងដែរ ។ ផែនដីយើងធំទូលាយ ដែលអនុញ្ញាតឱ្យចិននិងអាមេរិករួមគ្នាអភិវឌ្ឍនិងទទួលវឌ្ឍនភាពរៀងៗខ្លួន ។ អ្នកផងទាំងពួងរំពឹងទុកថា ចេញដំណើរពីក្រុងប៉េកាំង កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនឹងបន្តណែនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឱ្យឆ្លងកាត់ព្យុះភ្លៀង និងឆ្ពោះទៅមុខដោយនឹងនរ ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ៕
ជាតថភាព ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដែលពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់មកប្រទេសចិន ក្នុងពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ សម្រាប់ប្រទេសចិន និង ប្រទេសអាមេរិក នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការរួមគ្នាដោះស្រាយបញ្ហាសកលនានា។ សហគមន៍អន្តរជាតិ បានយល់ស្របគ្នាថា ភាគីទាំងពីរ ទាំងចិន...
រសៀលថ្ងៃទី១២ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថានដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះជាការចាប់ផ្តើមអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ភាគីតាហ្ស៊ីគីស្ថានក៏ខិតខំប្រឹងប្រែងពេញទំហឹងក្នុងការជំរុញ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០”ដែរ ។ ភាគីទាំងពីរគួរតែតភ្ជាប់យ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍...
ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា ចិននិងអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលំដាប់កំពូល ដែលមានឥទ្ធិពលសំខាន់ ចំពោះនិន្នាការ នៃសេដ្ឋកិច្ចសកល ក៏ដូចជាស្ថានការណ៍ នៃសន្តិសុខនិងសន្តិភាពរបស់ពិភពលោក ។ អាស្រ័យហេតុនេះ ការវិវត្តនៃទំនាក់ទំនង រវាងប្រទេសទាំងពីរនេះ តែងតែជាចំណុចក្តៅដែលសហគមន៍ អន្តរជាតិផ្តោតការយកចិត្តទុកដាក់ជាពិសេស ។ យ៉ាងណាមិញ សង្គ្រាមពាណិជ្ជកម្ម និង សង្គ្រាមពន្ធគយ ដែលបំផុសឡើងដោយអាមេរិកតែងបង្ក ជាឧបសគ្គរារាំង ដល់ទំនាក់ទំនងជាប្រក្រតី...