ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារីអាយុ ០៩ខែ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភបាល នៅថ្ងៃទី១១ កក្កដា...
ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បានបើករយន្តសេរីទំនើបម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ(2CL-0120) ទិសដៅពីកើតមកលិចមកដល់នឹងចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ(1TL-9229)ដែលបើកស្របទិសគ្នាបណ្ដាលអោយភាគីម៉ូតូរងរបួសបាក់ឆ្អឹងជំនីនិងដងកាំបិត ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ចំណែកនារីស្រស់ស្អាតខាងលើ មិនព្រម សហការជាមួយ សមត្ថកិច្ចនៅស្រែទ្រហោយំកូរពេញក្នុងឡានសមត្ថកិច្ចព្យាយាមលួងជិតកន្លះម៉ោងបានព្រមទៅខណ្ឌ កើតហេតុនៅវេលាម៉ោង11:40នាទីយប់ ត្រូវនឹងថ្ងៃទី10កក្កដា ឆ្នាំ2026 ស្ថិតនៅសង្កាតចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានឧ្យដឹងថា មីស៊ីលចំនួន ១០០០គ្រាប់តម្រង់ទៅអ៊ីរ៉ង់ ដោយមានមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបាញ់តាមភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែងធ្វើឃាតរូបលោក។ លោកបានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា «បញ្ជាត្រូវបានផ្តល់ឱ្យរួចហើយ ហើយយោធាអាមេរិក បានត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងមានសមត្ថភាព សម្រាប់រយៈពេលមួយឆ្នាំ ដោយអាស្រ័យលើការពន្យារពេល ដើម្បីបំផ្លាញ និងបំផ្លាញតំបន់ទាំងអស់នៃប្រទេសអ៊ីរ៉ង់ទាំងស្រុង»។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមនៅថ្ងៃសុក្រថា នឹងបាញ់មីស៊ីលចំនួន ១០០០ គ្រាប់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ «ជាមួយនឹងមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបាញ់ភ្លាមៗ» ប្រសិនបើទីក្រុងតេអេរ៉ង់ ធ្វើសកម្មភាពតាមការគំរាមកំហែងធ្វើឃាតលោក។ លោកបានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា «បញ្ជាត្រូវបានផ្តល់ឱ្យរួចហើយ ហើយយោធាអាមេរិក បានត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងមានសមត្ថភាព សម្រាប់រយៈពេលមួយឆ្នាំ...
ប៉េកាំង ៖ ការប៉ុនប៉ងរបស់ប្រទេសហ្វីលីពីនក្នុងការអះអាងអធិបតេយ្យភាពលើកោះ Huangyan Dao និងលក្ខណៈពិសេសមួយចំនួននៃសមុទ្រ Nansha Qundao គឺផ្អែកលើការបង្ខូចទ្រង់ទ្រាយ និង ប្រឌិតការពិតប្រវត្តិសាស្ត្រ និងការអនុវត្តច្បាប់អន្តរជាតិមិនត្រឹមត្រូវ ហើយបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ សកម្មភាពពង្រីកទឹកដីបែបនេះ បានប្រឈមនឹងប្រព័ន្ធច្បាប់អន្តរជាតិ ដែលផ្តោតលើធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា “ការរិះគន់ប្រវត្តិសាស្ត្រ និងច្បាប់នៃការទាមទារទឹកដីរបស់ប្រទេសហ្វីលីពីន...
សៀមរាប ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា...
កំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឱកាសការងារសរុបចំនួន ២១,០៨២ កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ...
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជាង ៩ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៩,២៦០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យកសិកម្ម...
ខេត្តជាប់សមុទ្រ៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន...
ភ្នំពេញ៖ រាជធានីភ្នំពេញ មានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន ២៦,៣៩៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ...