ព្រៃវែង ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារ ៣ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋជាង ៦០០នាក់ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ នាព្រឹកថ្ងៃទី១ ខែសីហា...
តាកែវ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្ស-និស្សិតទទួលជ័យលាភីឆ្នាំសិក្សា២០១៤-២០២៥ ចំនួន ៥៩០ អង្គ/នាក់ (ស្រី ២៧៧នាក់) ក្នុងចំណោមសិស្ស-និស្សិតបញ្ចប់ការសិក្សាសរុប ១៦ ០៤១នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ នាព្រឹកថ្ងៃទី១ ខែសីហា...
ភ្នំពេញ ៖ ប្រទេសកម្ពុជា មានឱកាសការងារ ប្រមាណជាង ៩ម៉ឺនកន្លែង នៅតាមរាជធានី-ខេត្តទូទាំងប្រទេស កំពុងរង់ចាំបងប្អូន អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩២,៥៤៦ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។...
ចាប់ពីការវិវត្តន៍ថាមពលបៃតង នៃរថយន្តដើរដោយថាមពលថ្មី ថ្ម/អាគុយលីចូម និងផលិតផលសូឡា រហូតដល់បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិត ប្រសិទ្ធភាព នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃផលិតកម្មរបស់ចិនគឺគួរឱ្យភ្ញាក់ផ្អើល ។ការស្ទង់មតិមួយដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងចំពោះអ្នកលេងអ៊ីនធឺណិត ចំនួន ៣៣៣៩ នាក់នៅទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,១% បានយល់ឃើញថា ការអភិវឌ្ឍនៃផលិតផលបញ្ញាសិប្បនិម្មិត...