ខេត្តស្វាយរៀង៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង៕
ស្ទឹងត្រែង ៖ នគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៧នាក់ និងចាប់យកគ្រឿងញៀន ២១២.៨៥ក្រាម។ ប្រតិបត្តិការនេះ ធ្វេីឡេីងអនុវត្តតាមគោលការណ៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ លោក សរ សុពុត្រា អភិបាលខេត្ត...
ប្រភពយោធាក៏បានពិពណ៌នាអំពីពាក្យសម្ដីរបស់លោក ត្រាំ នៅលើបណ្ដាញ Truth Social របស់លោកថាជាការប៉ុនប៉ងអស់សង្ឃឹម ដើម្បីដាក់សម្ពាធលើរដ្ឋឈូងសមុទ្រ ដោយថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួន និងត្រៀមខ្លួនរួចរាល់ហើយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការវាយប្រហារថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្ដែលោកបានព្រមានថា កងកម្លាំងអាមេរិក បានរៀបចំអាវុធរួចរាល់ហេីយ សម្រាប់ការវាយប្រហារថ្មីលេីអ៊ីរ៉ង់។ នៅក្នុងការបង្ហោះមួយនៅលើ Truth Social...
កំពង់ចាម ៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី ១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២ ខែសីហាឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមអមដំណើរពីសំណាក់ លោក អ៊ុន...
ភូមិអុង៖ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ មូលនិធិកំពង់ដេវ៉ា បានរៀបចំពិធីសម្ពោធ និងប្រគល់ជាផ្លូវការនូវ អណ្តូងទឹកស្អាតចំនួន៤ និងបន្ទប់ទឹកអនាម័យ ជូនប្រជាពលរដ្ឋក្នុងភូមិអុង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់ពីគម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះជាសក្ខីភាពនៃការបញ្ចប់ដោយជោគជ័យនៃគម្រោង និងបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់មូលនិធិកំពង់ដេវ៉ា ក្នុងការលើកកម្ពស់គុណភាពជីវិតរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សហគមន៍។ ពិធីប្រគល់នេះមិនត្រឹមតែជាការបញ្ចប់ការសាងសង់ប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយសម្រាប់ប្រជាពលរដ្ឋភូមិអុង ដែលចាប់ពីថ្ងៃនេះតទៅ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជួបសំណេះសំណាលរួចមក លោកប្រធាន ម៉េង ស្រ៊ុន បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច...
បរទេស៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តនៅទូទាំងតំបន់ហ្គាហ្សា បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពី «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាសនឹងត្រូវដកហូតអាវុធ ហើយកងកម្លាំងអ៊ីស្រាអែល (IDF) នឹងដកខ្លួនចេញពីតំបន់ហ្គាហ្សាទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការ វាយប្រហារនៅថ្ងៃសុក្រ,...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ការបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជីអង្គភាពដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា បានប្រើប្រាស់កម្លាំងពលកម្ម ដោយបង្ខំនោះ គឺគ្មានមូលដ្ឋានជាក់ស្តែងនោះទេ ដោយនិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក គឺរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា ក្រសួងពាណិជ្ជកម្មរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មឯកតោភាគីលើក្រុមហ៊ុនចិន ដែលជាទង្វើបង្ខិតបង្ខំសេដ្ឋកិច្ចយ៉ាងច្បាស់លាស់ ដែលបានប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។ ប្រទេសចិនប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ហើយនិយាយថា តំបន់ស៊ីនជាំង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្របានហាមឃាត់ការនាំចូលពីក្រុមហ៊ុនចំនួន ៤៣ បន្ថែមទៀតពីប្រទរសចិន ពីបទរំលោភសិទ្ធិមនុស្សលើ ជនជាតិអ៊ុយហ្គួរ និងក្រុមជនជាតិភាគតិចដទៃទៀត រួមទាំងក្រុមហ៊ុន Hunan Aihua Group ដែលជាក្រុមហ៊ុនផលិតឧបករណ៍ ផ្ទុកថាមពលធំជាងគេមួយរបស់ប្រទេសចិន, នេះបើយោងតាមការបង្ហោះរបស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមហ៊ុនទាំងនេះត្រូវបានបន្ថែម ទៅក្នុងបញ្ជីអង្គភាពច្បាប់បង្ការការងារបង្ខំរបស់ជនជាតិអ៊ុយហ្គួរ...
ហ្សាកាតា៖ នាវាមួយគ្រឿងដែលដឹកមនុស្សប្រហែល ២៥០ នាក់បានឆេះនៅក្នុងសមុទ្រជ្វានៅឆ្នេរសមុទ្រខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ នេះបើយោងតាមការិយាល័យស្វែងរក និងជួយសង្គ្រោះ Surabaya។ យោងតាមការិយាល័យ នាវានេះបានចេញដំណើរពី Surabaya ឆ្នេរសមុទ្រជ្វាខាងកើត ឆ្ពោះទៅ Makassar នៅលើកោះ Sulawesi នៅព្រឹកថ្ងៃអាទិត្យ។ ការិយាល័យបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះមានចម្ងាយប្រហែល ១៩ ម៉ាយសមុទ្រ (៣៥.២...