ភ្នំពេញ៖ សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច គឺជាមូលនិធិមួយដ៏មានសារៈសំខាន់សម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងស្ថាប័នទាំងមូល។ នេះគឺជាការគូសបញ្ជាក់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអធិការកិច្ច។ ជាមួយគ្នានេះ លោកបានផ្តល់អនុសាសន៍ណែនាំយ៉ាងសំខាន់ៗ ឱ្យបន្តពិនិត្យពិភាក្សាលើសកម្មភាពការងារ ការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ លោក ជួប វាសនា...
ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រម៉ារ៉ុកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចយ៉ាងអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ខួបលើកទី៣០ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃមួយ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ទាំងកម្ពុជា...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់លំនៅឋានអតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន១គ្រួសារ...
បរទេស៖ លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ Al-Mayadeen ដែលគាំទ្រអ៊ីរ៉ង់ថា បច្ចុប្បន្ននេះមិនមានការចរចាណាមួយកើតឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននោះទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានទទូចថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌចំនួន ៧ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមិថុនា ទើបច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញបាន...
បរទេស៖ យន្តហោះគ្មានមនុស្សបើកសម្រាប់ស៊ើបការណ៍ប្រភេទ RQ-4D បានបញ្ជូនសញ្ញាគ្រោះអាសន្ន ដោយបង្ហាញថាវាបានបាត់បង់ការតភ្ជាប់សម្រាប់ការបញ្ជា នៅលើដែនទឹកសមុទ្រខ្មៅ (Black Sea) ក្បែរឧបទ្វីបគ្រីមៀ និងភាគនិរតីនៃប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទិន្នន័យពីគេហទំព័រតាមដានការហោះហើរស៊ីវិល FlightRadar24 បង្ហាញថា យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ប្រភេទ RQ-4D Phoenix...
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានកាន់តែម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីទប់ស្កាត់ និងបោសសម្អាតឱ្យអស់នូវរាល់សកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយខុសច្បាប់។ ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជា កំពុងប្រឈមនឹងការប្រែប្រួល នៃស្ថានភាពតំបន់ និងអន្តរជាតិ ព្រមទាំងរងសម្ពាធ នៃការប្រកួតប្រជែងកាន់តែខ្លាំង, រដ្ឋ និងវិស័យឯកជន បានបង្កើនកិច្ចសហការយ៉ាងសកម្ម ក្នុងក្របខណ្ឌក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយផ្តោតលើការដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាព និងសកម្មភាពអនុវត្តជាក់ស្តែង ប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងចំគោលដៅ ដើម្បីស្តារ និងពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ពង្រីកទីផ្សារទេសចរណ៍...
ភ្នំពេញ ៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សា គោលនយោបាយកម្រិតខ្ពស់ពិសេសស្តីពីទីផ្សារការងារ និងគោលនយោបាយឧស្សាហកម្មថ្មីរបស់កម្ពុជា៖ ផលិតភាព ជំនាញ និងបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលរៀបចំឡើងក្នុងឱកាសសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយជំនាញបច្ចេកទេស...
រតនគិរី ៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយ អំពីឱកាសការងារក្នុងស្រុក ជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករ ដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកូនមុំ ខេត្តរតនគិរី។...