កំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ២ខ្សែ និងស្ពានបេតុងចំនួន ១ទីតាំង នៅក្នុងខេត្តកំពត។ ផ្លូវនិងស្ពានបេតុងទាំងនោះ មានដូចខាងក្រោម៖ ទីតាំងទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន...
ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូន (AUF) ក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំឧត្តមសិក្សា លើកកម្ពស់គុណភាពបណ្តុះបណ្តាល និងពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់និស្សិតកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបាន រៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០...
បរទេស៖ ប្រភពពីក្នុងវិស័យនេះចំនួនពីរបានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) របស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដែលបានកើតឡើងជាថ្មី ចាប់តាំងពីចុងខែតុលាមក បានធ្វើឱ្យសមត្ថភាព ចម្រាញ់ប្រេងរបស់រុស្ស៊ីថយចុះប្រហែល ៣០%។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី បានបន្ថែមការលំបាកដល់ទីក្រុងមូស្គូ ក្នុងការដោះស្រាយបញ្ហាខ្វះខាតប្រេងឥន្ធនៈ នៅក្នុងប្រទេស ខណៈដែលរុស្ស៊ីកំពុងនាំចេញប្រេងម៉ាស៊ូត ទៅកាន់ទីផ្សារអន្តរជាតិ...
បរទេស៖ សមាជិកសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានរារាំងកិច្ចខិតខំប្រឹងប្រែង មួយកាលពីថ្ងៃអង្គារ ដើម្បីចោទប្រកាន់រដ្ឋមន្ត្រី ក្រសួងការពារជាតិ លោក Pete Hegseth ដែលជាការឈ្នះការពន្យារពេល សម្រាប់ប្រធានមន្ទីរបញ្ចកោណ ដែលកំពុងមានការបែកបាក់គ្នា មុនពេលពួកប្រជាធិបតេយ្យគ្រប់គ្រងសភានៅឆ្នាំក្រោយ ហើយអាចនឹងព្យាយាមម្តងទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការបោះឆ្នោតលើសំណើនីតិវិធី បានកើតឡើងត្រឹមតែប៉ុន្មាន ម៉ោងបន្ទាប់ពីលោក...
ភ្នំពេញ៖ អ្នកដំណើរនៅកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃថ្ងៃទី១១ ខែ១១រយៈពេល ៣ ថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាមួយនឹងសំបុត្រប្រភេទ Eco រាប់លានសន្លឹកចាប់ពី ០ ដុល្លារឡើងទៅ (មិនរាប់បញ្ចូលថ្លៃពន្ធ និងសេវាផ្សេងៗ) និងការបញ្ចុះតម្លៃរហូតដល់ ២៥% លើថ្លៃសំបុត្រ Deluxe ខណៈដែលក្រុមហ៊ុនបន្តពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនតាមរយៈការបើកជើងហោះហើរថ្មីចំនួន ៣ ខ្សែ តភ្ជាប់ប្រទេសវៀតណាម និងហ្វីលីពីន។...
យេរ៉ូសាឡឹម៖ សភាអ៊ីស្រាអែល ដែលទើបជាប់ឆ្នោតថ្មីបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ខណៈដែលគណបក្សប្រឆាំង បានប្រើប្រាស់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភា ដើម្បីជំនួសតំណែងសម្ព័ន្ធមិត្តសំខាន់ៗរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog បានបើកសម័យប្រជុំដំបូងនៃសភាដែលមានអាសនៈចំនួន ១២០ នេះ ដែលបន្ទាប់មក សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីបានធ្វើពិធីស្បថចូលកាន់តំណែង។ ពិធីនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២៧ ខែតុលា ដែលក្នុងនោះ ប្លុកស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា សហភាពអឺរ៉ុប ត្រូវតែបញ្ចូលគោលនយោបាយរបស់ខ្លួនចំពោះអ៊ុយក្រែន ទៅក្នុងថវិការបស់សហភាពនេះទាំងស្រុង ហើយការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែននៅពេលអនាគត គួរតែក្លាយជាផ្នែកមួយនៃការចរចាលើថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប។ លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar ដែលកំពុងបំពេញទស្សនកិច្ច។ លោកបានលើកឡើងថា ការចរចាលើថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប កំពុងឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ។លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប...
បរទេស៖ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានបញ្ចប់ថ្ងៃដំបូង នៃការចរចាត្រីភាគីនៅទីក្រុងអាប៊ូដាប៊ី ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារ បន្ទាប់ពីបានពិភាក្សាគ្នា អស់រយៈពេលជិត ៤ ម៉ោង។ ការចរចានេះនឹងបន្តនៅថ្ងៃពុធនេះបន្ដទៀត ហើយនេះគឺជាកិច្ចប្រជុំត្រីភាគី លើកដំបូងរវាងប្រទេសទាំងបី ចាប់តាំងពីខែកុម្ភៈមក។ គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក វ្ល៉ាឌីមៀ មេឌីនស្គី ជំនួយការប្រធានាធិបតី ដោយមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេស លោក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ថា អ៊ុយក្រែន និងរុស្ស៊ី បានបង្ហាញ «ភាពបត់បែនខ្លះៗ» ជាលក្ខណៈឯកជន ពាក់ព័ន្ធនឹងទឹកដី ដែលមានជម្លោះ ខណៈដែលកិច្ចចរចាជុំថ្មីមួយក្នុងគោលបំណងបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ បានចាប់ផ្តើមឡើងនៅទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃអង្គារ។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានណែនាំថា អ៊ុយក្រែនអាចងើបចេញ ពីសង្គ្រាមជាមួយនឹង "រូបរាងខុសគ្នាបន្តិចបន្តួច" ដោយមិនបានបញ្ជាក់ថា...
បរទេស៖ ក្រុមហ៊ុន Ring ដែលជាបុត្រសម្ព័ន្ធរបស់ Amazon កាលពីថ្ងៃអង្គារ បានប្រកាសបើកដំណើរការអាជីវកម្មផ្នែកមនុស្សយន្ត (robotics) ថ្មីមួយ ជាមួយនឹងផលិតផលសន្តិសុខស្វ័យប្រវត្តិថ្មីចំនួន ២ គឺ កាមេរ៉ាហោះសម្រាប់ប្រើប្រាស់ក្នុងផ្ទះ (flying indoor camera) និងមនុស្សយន្តដើរល្បាតសន្តិសុខ (roving security robot) ដែលរចនាឡើងសម្រាប់អាជីវកម្ម ខណៈដែលក្រុមហ៊ុនកំពុងពង្រីកខ្លួនឲ្យកាន់តែធំជាងឧបករណ៍សន្តិសុខក្នុងផ្ទះដែលខ្លួនមានស្រាប់...