ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៩ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍សំណើចំនួន២ របស់ចិន ដែលបានដាក់ស្នើនៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងនៅទីក្រុងម៉ានីល...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ថាបនាផ្លូវខាងកើតស្ទឹងពោធិ៍សាត់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១ សាលាខេត្តពោធិ៍សាត់)។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា លោកអភិបាលខេត្ត បានអញ្ជើញបន្តដឹកនាំប្រតិភូអមដំណើរ មន្ត្រីជំនាញពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ចុះបើកការដ្ឋានដំណើរការស្ថាបនាផ្លូវខាងកើតស្ទឹងពោធិ៍សាត់ជាផ្លូវការ។ ការស្ថាបនាខ្សែផ្លូវមួយខ្សែនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កែលម្អសោភ័ណភាពក្រុងពោធិ៍សាត់ឱ្យកាន់តែមានភាពទាក់ទាញ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងចូលរួមអាហារពេលល្ងាចផ្លូវការ រៀបចំឡើងដោយ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ដើម្បីជាកិត្តិយសជូនចំពោះ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាសមាជិកផ្នែកសហគ្រិននៃយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមជាគណៈប្រតិភូដែលដឹកនាំដោយ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីចូលរួមក្នុងមហាសន្និបាតនៃចលនាសេរីភាពប្រជាជាតិ (Movement “For the Freedom of Nations”) និងកិច្ចប្រជុំទ្វេភាគីជាមួយយុវជនគណបក្សរុស្ស៊ីរួបរួម...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីសាស្ត្រាចារ្យ លីវ ជៀយីង (Liu Jieying) អគ្គលេខាធិការរងគណៈកម្មាធិការបក្ស និងជានាយិកាវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិក្វាងស៊ី (GXIBVC) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងបង្ហាញ ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលឧត្តមភាពកម្ពុជា-ចិន...
ភ្នំពេញ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងលើរបៀបដែលមនុស្សស្វែងរក និងវាយតម្លៃលើម៉ាកយីហោ ថ្នាក់ដឹកនាំផ្នែកទំនាក់ទំនងមកពីជុំវិញ តំបន់អាស៊ីកំពុងជម្រុញ និងដាស់តឿនដល់បណ្តាអាជីវកម្ម ទាំងឡាយឱ្យសម្លឹងមើលឱ្យឆ្ងាយ ជាងត្រឹមតែភាពមើលឃើញ ហើយចោទសួរថា តើអ្វីទៅដែលធ្វើឱ្យម៉ាកយីហោមួយ មានគុណតម្លៃសមនឹង ទទួលបានការទុកចិត្ត និងការជ្រើសរើសពិតប្រាកដ ។ នេះជាខ្លឹមសារសំខាន់នៃកិច្ចពិភាក្សានៅក្នុងកម្មវិធី វេទិកាទំនាក់ទំនងតំបន់ឆ្នាំ២០២៦ (OAC Regional Communications Forum 2026) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥...
ភ្នំពេញ ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ – ក្រុមហ៊ុន UnionPay International (UPI) បានចូលរួមក្នុងព្រឹត្តិការណ៍ Black Swan Summit Cambodia ២០២៦ ដែលជាវេទិការយៈពេលពីរថ្ងៃ ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ។ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំ អ្នកតាក់តែងគោលនយោបាយ ស្ថាប័ននិយតករ ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និងថ្នាក់ដឹកនាំផ្នែកបច្ចេកវិទ្យា ដើម្បីពិភាក្សាអំពីអនាគត...
ក្រសួងការបរទេសនៃប្រទេសឥណ្ឌា បានដាក់ឱ្យដំណើរការជាផ្លូវការនូវ BharatVerse (ភារតវើស) ដែលជាថ្នាលការទូតសាធារណៈឌីជីថលប្រកបដោយនវានុវត្តន៍ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរបស់ប្រទេសឥណ្ឌាជាមួយសហគមន៍ជនជាតិឥណ្ឌានៅក្រៅប្រទេស និងមិត្តភក្តិរបស់ប្រទេសឥណ្ឌានៅទូទាំងពិភពលោក។ ថ្នាលនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជាការវិវឌ្ឍថ្មីប្រកបដោយភាពទាក់ទាញ និងអន្តរកម្មនៃកម្មវិធីប្រកួតប្រជែងចំណេះដឹងដ៏ពេញនិយម «ស្វែងយល់អំពីប្រទេសឥណ្ឌា» (Bharat Ko Janiye – BKJ Quiz)។ ថ្នាលនេះផ្តល់ជូននូវបទពិសោធន៍សិក្សាតាមប្រព័ន្ធឌីជីថលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈសំណួរ-ចម្លើយ ល្បែងផ្គុំរូប...
កិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣៣ នៅទីក្រុង Shenzhen ថ្ងៃទី ១៨–១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ ការទូតប្រចាំឆ្នាំនោះទេ វាកើតឡើងនៅពេលដែលពិភពលោក កំពុងប្រឈមនឹងភាពតានតឹងពាណិជ្ជកម្ម ការបែងចែកខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងបច្ចេកវិទ្យា ដែលធ្វើឱ្យវេទិកាសហប្រតិបត្តិការពហុភាគីកាន់តែមានតម្លៃ។ នេះជាលើកទី ៣ ដែលចិនធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីទីក្រុង...
ម៉ានីល៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងហោះហើរទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ នាដំណាក់កាលចុងក្រោយ នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលជាកន្លែងលោកអាចប្រឈមនឹងការតវ៉ា មុនពេលកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំ នៃថ្នាក់ដឹកនាំក្រុមប្រទេស Quad នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក...