ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា អភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន មិនមែនត្រឹមតែជាពាក្យសម្ដី ប៉ុន្តែត្រូវបានអនុវត្តយ៉ាងសកម្ម និងកាន់តែខ្លាំង ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា សម្តេចធិបតី...
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសបើកជំរឿន មន្ត្រីនគរបាលជាតិកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការធ្វើជំរឿនមន្ដ្រីនគរបាល មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយនោះទេ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនទៅកាន់មន្រ្តីថា «ការធ្វើជំរឿននេះ មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយឡើយ។ ផ្ទុយទៅវិញ តាមរយៈភាពច្បាស់លាស់នៃទិន្នន័យដែលបានមកពីការធ្វើជំរឿននេះ ទីមួយ‑សាមីមន្រ្តីនឹងទទួលបានការការពារ...
មុនពេលបើកធ្វើកិច្ចប្រជុំ ក្រៅផ្លូវការនៃមេដឹកនាំ APEC លើកទី៣៣ ព្រឹត្តិការណ៍ «រាត្រីនៃប្រព័ន្ធផ្សព្វផ្សាយ CMG» ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានប្រារព្ធធ្វើនៅទីក្រុង Shenzhen កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ តំណាងនៃប្រព័ន្ធផ្សព្វផ្សាយ ចំនួន៦៩ មកពី៦២ប្រទេស បានជួបជុំគ្នាជាមួយតំណាង មកពីប្រព័ន្ធផ្សព្វផ្សាយ សហគ្រាស និងមជ្ឈដ្ឋានវប្បធម៌និងសិល្បៈរបស់ប្រទេសចិន ដើម្បីធ្វើការពិភាក្សាដោយស៊ីជម្រៅអំពីប្រធានបទនានា ដូចជា ការច្នៃប្រឌិតខាងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយជាដើម សំដៅប្រមូលផ្តុំគំនិតឯកភាព ខាងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។ ព្រឹត្តិការណ៍ «រាត្រីនៃប្រព័ន្ធផ្សព្វផ្សាយ CMG» បានដើរតួនាទីជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យជាច្រើន ចាប់ពីកិច្ចសន្ទនាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងការច្នៃប្រឌិតខាងបច្ចេកវិទ្យា ដល់កិច្ចសហប្រតិបត្តិការខាងឧស្សាហកម្ម និងការផ្លាស់ប្តូរវប្បធម៌ ដែលបានបង្កើតឱកាសថ្មីៗ សម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងតំណាងនៃគ្រប់មជ្ឈដ្ឋាន មកពីអង្គភាពសេដ្ឋកិច្ចនានាក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងការយល់ដឹងគ្នា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ ៕
ថ្ងៃទី១៦ ខែវិច្ឆិកា នៅពេលអញ្ជើញចុះត្រួតពិនិត្យ ការងារនៅក្រុង Zhongs han ខេត្តGuang dong លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានលើកឡើងថា ត្រូវតែរៀនសូត្រនិងអនុវត្តស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ អនុវត្តជាក់ស្តែងនូវការរៀបចំ ចាត់ចែងនិងសេចក្តីសម្រេចចិត្ត គ្រប់ផ្នែកនៃកិច្ចប្រជុំពេញអង្គ ដើម្បីប្រកាន់ខ្ជាប់និងជំរុញការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍរួមគ្នានៃតំបន់ត្រើយទាំងសងខាងនៃទន្លេ Zhujiang និងខិតខំត្រួសត្រាយនិម្មាបនកម្មថ្មី នៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ នៅក្នុងមហាតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ។...
បរទេស៖ អភិបាលក្រុងកៀវបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានចំស្ពានសំខាន់ៗចំនួនពីរ ដែលឆ្លងកាត់ទន្លេ Dnieper រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Vitali Klitschko អភិបាលក្រុងកៀវ បានប្រកាសកាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ថា៖ «យោងតាមព័ត៌មានបឋម...
បរទេស៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរឹតបន្តឹងការនាំចេញ ដែលត្រូវបានរៀបចំឡើង ដើម្បីរារាំងប្រទេសចិនពីការទទួលបានបន្ទះឈីបកុំព្យូទ័រដ៏រសើបដែលដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ចំពេលមានជម្លោះនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ជុំវិញវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNNថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ច្បាប់ថ្មីរបស់ក្រសួងពាណិជ្ជកម្ម ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ បានដាក់ការរឹតត្បិតថ្មីលើការនាំចេញ របស់សហរដ្ឋអាមេរិក ទៅកាន់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data...
ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ខេត្តស្វាយរៀង ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ ជាកិច្ចចាប់ផ្ដើម លោក ប៉េង ពោធិ៍សា បានអានរបាយការណ៍ស្វាគមន៍ ដោយបានរំលេចជូនអំពីស្ថានភាពភូមិសាស្ដ្រ ការងារសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពសេវាសាធារណៈ្ណិងសមិទ្ធផលនានា នៅទូទាំងខេត្តស្វាយរៀង។ លោក...
ភ្នំពេញ ៖ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្រេចបាន ៨៧,៨០% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ វឌ្ឍនភាពគម្រោងរួមមាន...
តូក្យូ ៖ ប្រទេសជប៉ុន បានប្រកាសថាខ្លួនបានបញ្ជូនយន្តហោះចម្បាំងស្ទាក់ចាប់ជាបន្ទាន់ បន្ទាប់ពីយន្តហោះចំនួន ២គ្រឿងដែលសង្ស័យជារបស់រុស្ស៊ី បានហោះរំលោភចូលដែនអាកាសរបស់ខ្លួន ហើយជប៉ុនក៏បានធ្វើការ “តវ៉ាយ៉ាងតឹងរ៉ឹងបំផុត” ទៅកាន់ទីក្រុងមូស្គូផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ យន្តហោះទាំងនោះបានហោះចូលដែនអាកាសរបស់ជប៉ុន នៅក្បែរកោះ Okinoshima ក្នុងតំបន់ភាគនិរតីនៃខេត្ត Fukuoka ភ្លាមៗបន្ទាប់ពីម៉ោង...
បរទេស៖ អ៊ីរ៉ង់មិនបង្ហាញសញ្ញា នៃការធ្វើសម្បទានក្នុង សង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែបានព្រមានពលរដ្ឋអំពីកង្វះខាត ឧស្ម័ននៅរដូវរងានេះគឺជាសញ្ញាចុងក្រោយបំផុត នៃភាពងាយរងគ្រោះ របស់ខ្លួននៅក្នុងជម្លោះ ដោយកំពង់ផែរបស់ខ្លួនត្រូវបានបិទ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបាន វាយប្រហារដោយការ វាយប្រហាររបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា រដ្ឋាភិបាលបានឱ្យដឹងកាលពីសប្តាហ៍មុនថា ទោះបីជាអ៊ីរ៉ង់ធ្លាប់មានការខ្វះខាតឧស្ម័នពីមុនក៏ដោយ ក៏វានឹងកាន់តែធ្ងន់ធ្ងរនៅរដូវរងានេះ ដោយសារតែការខូចខាតដោយសង្គ្រាមដល់រោងចក្រកែច្នៃ ហើយតំបន់ភាគច្រើននឹងរងផលប៉ះពាល់។...