ថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក៖ ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពរបស់ពិភពលោក”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងបាងកក ប្រទេសថៃ។ លោក ShenHaixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម សិក្សាស្រាវជ្រាវនិងប្រព័ន្ធសារព័ត៌មានជាដើមបានអញ្ជើញចូលរួមសកម្មភាពលើកនេះ។ លោកShen Haixiongបានលើកឡើងថាពិភពលោកអភិវឌ្ឍបានល្អ ទើបប្រទេសចិនអភិវឌ្ឍបានល្អ ហើយចិនអភិវឌ្ឍបានល្អ ក៏នឹងជំរុញឱ្យពិភពលោកកាន់តែល្អប្រសើរដែរ។ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ប្រទេសចិនត្រូវពង្រីកការបើកចំហកម្រិតខ្ពស់ ត្រួសត្រាយទីផ្សារសកលឱ្យបានទូលំទូលាយ និងតភ្ជាប់កាន់តែល្អជាមួយនឹងដំណើរវិលជុំអន្តរជាតិ។ នេះបានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនស្តីពី “ប្រទេសចិននឹងបើកចំហកាន់តែទូលំទូលាយ”។ ក្នុងនាមជាស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ទម្រង់អាជីវកម្មច្រើនបំផុតនិងគ្របដណ្តប់ទូលំទូលាយបំផុតលើពិភពលោក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈប្រើឧត្តមភាពខាងការផ្សព្វផ្សាយ ដោយរួមបញ្ចូលគ្នាលំដាប់អន្តរជាតិខាងនវានុវត្តន៍បច្ចេកវិទ្យានិងខាងធនធានប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិនអាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនជាមួយមិត្តនៅទូទាំងពិភពលោក រួមគ្នាបង្កើតវេទិកាច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងរួមគ្នាចែករំលែកអរិយធម៌ដ៏ល្អផូរផង់ទៅវិញទៅមក៕
នៅប្រទេសចិន ស្តង់ដារសម្រាប់វាយតម្លៃពីសមិទ្ធផលនយោបាយមិនស្ថិតនៅត្រង់ថា តើពាក្យស្លោកទាំងនោះមានសម្លេងខ្លាំងប៉ុណ្ណាទេ តែគឺស្ថិតនៅត្រង់ថាតើបញ្ហាត្រូវបានដោះស្រាយឬអត់។ នៅរដូវក្ដៅឆ្នាំ២០១៧ លោកស្រី Huang Ying ជា”មេទន្លេ”នៃស្រុក Qingshen នៅលើទន្លេ Minjiang ខេត្ តSichuan ការងារប្រចាំថ្ងៃរបស់លោកស្រីគឺចាប់ផ្តើមពីការយាមល្បាតទន្លេ៖ អង្គុយចុះស្ទាបស្មៅទឹកដើម្បីកំណត់គុណភាពទឹក និងត្រួតពិនិត្យគ្រប់ច្រកទឹកស្អុយតាមបណ្តោយច្រាំងទន្លេ។ គាត់មិនមែនតស៊ូប្រយុទ្ធតែម្នាក់ឯងនោះទេ នៅទូទាំងប្រទេសចិនគឺមាន”មេទន្លេ”សរុបជាង១,២លាននាក់ ដើម្បីធានាឱ្យបានជាក់លាក់ដល់ការសម្រេចបាននូវគោលដៅធំក្នុង”ការការពារទន្លេ”។ សព្វថ្ងៃនេះ កំណាត់ទន្លេMinjiangដែលលោកស្រី...
នៅខែមីនា ឆ្នាំ ២០១៣ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបង្ហាញនូវទស្សនវិស័យនៃ “ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ជាលើកដំបូងនៅលើឆាកអន្តរជាតិ ក្នុងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ។ រយៈពេល ១៣ ឆ្នាំក្រោយមក ទស្សនវិស័យនេះបានអភិវឌ្ឍពីពាក្យស្លោកការទូត ទៅជាស៊ុមគោលនយោបាយសំខាន់មួយនៃទំនាក់ទំនងអន្តរជាតិក្នុងសតវត្សទី២១។ ខណៈពេលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើនដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ ភាពមិនស្មើគ្នាកាន់តែធំ និងការបែកបាក់នៃសណ្តាប់ធ្នាប់ពិភពលោក ខួបទី១៣ ឆ្នាំនេះជាឱកាសសំខាន់សម្រាប់ពិចារណាអំពីមូលដ្ឋានគំនិត...
ខណៈពេលការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានបង្វែទៅជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល សង្គ្រាមលើកនេះបានឈានចូលដំណាក់កាលថ្មីសន្លាង សហរដ្ឋអាមេរិកដែលញៀននឹងសង្គ្រាមកំពុងពន្លឿនការធ្លាក់ចូលក្នុងភាពជាប់គាំងសង្គ្រាម ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,១ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកដែលញៀននឹងសង្គ្រាមបានធ្វើកំហុសដដែលៗដូចមុនដែលប្រើប្រាស់កម្លាំងអាវុធយ៉ាងអនាធិបតេយ្យ ហើយ“អនុត្តរភាពបែបអាមេរិក”កំពុងពន្លឿនការធ្លាក់ថមថយ ។ ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៩ភាគរយ បានថ្កោលទោសចំពោះទង្វើ “ភេរវកម្មជាតិ” របស់សហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៥,២ភាគរយ បានថ្លែងថា ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់នឹងពន្លឿនការថមថយចុះនៃសេដ្ឋកិច្ចក្នុងស្រុកអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨ភាគរយ បានយល់ឃើញថា...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ នឹងមានផលវិបាកធ្ងន់ធ្ងរ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានកំពូលរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី គឺលោក Pavel Zarubin ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើការធ្វើឃាតទាំងនោះថា “ក្នុងករណីណាក៏ដោយ វាជាស្ថានភាពមិនប្រក្រតីដែលមាន ហេីយនឹងបន្តមានផលវិបាកយ៉ាងជ្រាលជ្រៅ។ វាមិនអាចនៅដោយគ្មានផលវិបាកនោះទេ”។ លោក Peskov...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ សហប្រជាជាតិប្រចាំ នៅកម្ពុជា រួមមាន យូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចសិក្សា ដោយផ្ទាល់ស្តីពីសុវត្ថិភាព និងសុខភាពការងារ(OSH) ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូល រួមពីសិក្ខាកាមសរុបចំនួន ២៥០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥០នាក់ ក្នុងគោលបំណងឱ្យមន្ត្រីជំនាញចុះណែនាំ និងពិនិត្យការរៀបចំវិធានការ ការពារសុវត្ថិភាព...
យោងតាម ABC បាមផ្សាយថា លោកប្រធានាធិបតី Donald Trump បាននិយាយ នៅថ្ងៃចន្ទនេះថា លោកបានណែនាំដល់មន្ទីរបញ្ចកោណ «ឲ្យពន្យារពេលការវាយប្រហារយោធាណាមួយ និងទាំងអស់ប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់សម្រាប់រយៈពេលប្រាំថ្ងៃ ដោយអាស្រ័យលើភាពជោគជ័យនៃកិច្ចប្រជុំ និងការពិភាក្សាដែលកំពុងដំណើរការ»។ លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ «ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានការសន្ទនាដ៏ល្អ និងមានផលិតភាពទាក់ទងនឹងដំណោះស្រាយពេញលេញ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជី ត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពីការផ្គត់ផ្គង់ LV Current Transformer ចំនួន 02 មុខ សម្រាប់គម្រោងការងារបន្តចរន្ត ជួសជុល ថែទាំ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Meter’s Box for 05 Single-Phase Meter with Wiring (on...