ទីក្រុងសេអ៊ូល ៖ លោក សោម ចំណាន រដ្ឋលេខាធិការ នៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ជាមន្រ្តីអធិការកិច្ចសុវត្ថិភាព និងសុខភាពការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអធិការកិច្ចសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើទស្សនកិច្ចសិក្សា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលេីកឡេីងថា សន្តិភាពពេញលេញ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិខ្មែរទាំងមូល អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ តាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ ប្រាក់បញ្ញើរបស់គ្រួសារបានកើនឡើងដល់ ១១,២ លានពាន់លានដុង (VND) នៅដំណាច់ខែកក្កដា ដែលជាការកើនឡើងជិត ៩% បើធៀបនឹងដំណាច់ឆ្នាំមុន ដោយសារអត្រាការប្រាក់លើប្រាក់បញ្ញើនៅតែមានកម្រិតខ្ពស់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ស្ថាប័នឥណទានបានប្រមូលប្រាក់បញ្ញើសុទ្ធពីសាធារណជនបានជិត ៩០០ ទ្រីលានដុងចាប់តាំងពីដើមឆ្នាំមក ដែលជាកម្រិតខ្ពស់បំផុតយោងតាមស្ថិតិពីធនាគាររដ្ឋវៀតណាម។ នៅក្នុងខែកក្កដាតែមួយ ប្រាក់បញ្ញើរបស់គ្រួសារបានកើនឡើងជាង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពង្រីកទៅលើការហាមឃាត់របស់រុស្ស៊ីលើការនាំចូលផលិតផលអាហារមួយចំនួនពីបស្ចិមប្រទេស រហូតដល់ដំណាច់ឆ្នាំ ២០២៨។ ការហាមឃាត់នេះត្រូវបានដាក់ចេញជាលើកដំបូងដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីជាងមួយទសវត្សរ៍មុន។ ក្រឹត្យនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង (Kremlin) កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា វិធានការរឹតបន្តឹងទាំងនេះត្រូវបានដាក់ចេញនៅខែសីហា ឆ្នាំ ២០១៤...
បន្ទាយមានជ័យ ៖ បញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍កំពុងបន្តក្លាយជាក្ដីកង្វល់យ៉ាងខ្លាំង សម្រាប់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសស្រទាប់យុវជន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ពុំ ផ្ដា ប្រធាន ស.ស.យ.ក ស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ រៀបចំវេទិកាអប់រំទប់ស្កាត់ ក្រោមអធិបតីភាពលោក...
អាហ្វ្រិកខាងត្បូង ៖ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ និងលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួម “កិច្ចប្រជុំគណៈកម្មការ IOPS” និង “សន្និសីទអន្តរជាតិរួមគ្នារវាង IOPS/FSCA/World Bank” ក្នុងនាមជាសមាជិកពេញសិទ្ធិ នៅទីក្រុង Cape Town...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ រតនៈ ប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំឈើតុំ និងឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ កម្មវិធីជួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួបសួរសុខទុក្ខ ស្តាប់មតិយោបល់ សំណូមពរ...
បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់តាំងក្រុមការងារសហការជាមួយមន្ត្រីជំនាញ ចុះប្រតិបត្តិបង្ក្រាប រុះរើ និងកម្ទេចឧបករណ៍ស្បៃមុងបិតអូរ និងប្រឡាយទឹក មួយកន្លែងក្នុងក្រុងសិរិសោភ័ណ ដែលជាឧបស័ក្កបង្កការរាំងស្ទះ ដល់ចរាចរណ៍ត្រីឡើងពងកូន ក្នុងរដូវបិទនេសាទ ស្របតាមបទបញ្ញតិ្តដ៏តឹងរ៉ឹងនៃច្បាប់ស្តីពីជលផល។ វិធានការដ៏ក្តៅគគុកនេះ ត្រូវបានអនុវត្តឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដើម្បីទប់ស្កាត់ការប្រើប្រាស់មោងល្អិត និងស្បៃបិតមុខទឹក...
កំពត៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។...
កំពង់ចាម ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។ លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា,...